ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​​ថា ករណី​ជំងឺ​កញ្ជ្រិល ឬស្អូច​មាន​មែន ​តែគ្មាន​ផ្ទុះ​​ក្នុង​សហគមន៍​ទេ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ តាម​សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា ​មាន​កុមារ​និង​មនុស្ស​ចាស់​មួយ​ចំនួន​កើត​ជំងឺ​កញ្ជ្រិល​ ឬជំងឺ​​ស្អូច​នៅ​ក្នុងស្រុក​ព្រៃ​នប់​។ លោកស្រី​លឹ​ម សា​មាន ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ប្រាប់​អោយ​ដឹង​​នា​​ថ្ងៃ​ទី​៩ ​កក្កដា​ ឆ្នាំ​២០២០​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ តាម​សេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា ​មាន​កុមារ​និង​មនុស្ស​ចាស់​មួយ​ចំនួន​កើត​ជំងឺ​កញ្ជ្រិល​ ឬជំងឺ​​ស្អូច​នៅ​ក្នុងស្រុក​ព្រៃ​នប់​។

លោកស្រី​លឹ​ម សា​មាន ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​ប្រាប់​អោយ​ដឹង​​នា​​ថ្ងៃ​ទី​៩ ​កក្កដា​ ឆ្នាំ​២០២០​ ឱ្យ​ដឹង​​ថា ករណី​ជំងឺ​កញ្ជ្រិល ឬជំងឺ​ស្អូច​នេះ​មាន​មែន ប៉ុន្តែ​មិនមែន​ជា​ករណី​ផ្ទុះ​ជំងឺ​កញ្ជ្រិ​ល​ ឬ​ស្អូច​ក្នុង​សហគមន៍​ទេ ហើយ​រាល់​សេចក្តីរាយការណ៍​ថា ជា​ការ​ផ្ទុះ​ជំងឺ​កញ្ជ្រិល​ឬ​ស្អូច​ក្នុង​សហគមន៍ ក្នុង​នាម​មន្ទីរ​សុខាភិបាល​ខេត្ត លោកស្រី​សូម​បដិសេធ​។

បើ​តាម​លោកស្រី​ប្រធាន​មន្ទីរ​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះ​សីហ​នុ​គិត​ត្រឹម​ថ្ងៃ​ទី៩ ​កក្កដា​នេះ មាន​អ្នក​កំពុង​កើត​ជំងឺ​កញ្ជ្រិ​ល​ឬ​ស្អូច​ទាំង​មនុស្ស​ចាស់​និង​កូន​ក្មេង​ប្រមាណ​ជិត​២០​នាក់ ចំណែក​អ្នក​កើត​ជំងឺ​នេះ​មួយ​ចំនួន​បានជា​សះស្បើយ​វិញ​ហើយ​។

តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​ថ្លែង​ថា ករណី​ក្មេង​ៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​កញ្ជ្រិ​ល​និង​ជំងឺ​ស្អូច​នេះ មានកំ​ដៅ​ឡើង​ខ្ពស់​រហូត​ដល​៤០​អង្សា ដែល​ពលរដ្ឋ​ភាគច្រើន​មិន​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ព្យាបាល​ទេ គឺ​រក្សា​ទុក​អ្នកជំងឺ​នៅ​ក្នុងផ្ទះ ​ដោយធ្វើការ​​ព្យាបាល​តាម​បែប​បុ​រាណ ។

តាមសេចក្តីរាយការណ៍​ពីមន្ត្រីមូលដ្ឋានបាន​ឱ្យ​ដឹង​ថា ​ការព្យាបាល​បែប​បុ​រាណ​នេះ លោកស្រី​លឹ​ម សា​មាន​ បាន​ពន្យល់​ថា ជា​ប្រការ​មិនល្អ​មួយ​រយ​ភាគរយ​នោះ​ទេ ក្នុង​នោះ​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​គប្បី​នាំ​អ្នកជំងឺ​ទៅ​មណ្ឌល សុខភាព​ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ទទួល​បានការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​។

សូម​បញ្ជាក់​ថា នៅ​រដូវភ្លៀង​ធ្លាក់​នេះ​ក្រោយ​ទទួល​បាន​របាយការណ៍​ពី​បញ្ហា​ជំងឺ​កញ្ជ្រិ​ល​ ឬ​ស្អូច​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ក្នុង​ខេត្ត មន្ត្រី​ជំនាញ​ផ្នែក​ជំងឺឆ្លង​ក្រសួងសុខាភិបាល សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តាម​ភូមិ ឃុំ​និង​មណ្ឌល​សុខភាព ជាមួយ​និង​ការ​វាយតម្លៃ​ថា នេះ​មិនមែន​ជា​ករណី​ផ្ទុះ​ជំងឺ​ក្នុង​សហគមន៍​ឡើយ បញ្ហា​នៅ​ត្រង់​ថា ពលរដ្ឋ​ភាគច្រើន​មិន​បាន​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព ដោយ​រក្សា​ទុក​អ្នកជំងឺ​នៅ​ក្នុងផ្ទះ ទើប​មិន​មាន​តួលេខ​អ្នកជំងឺ​ច្បាស់លាស់ កើត​ទៅ​ជា​ពាក្យ​ថា ជា​ករណី​ផ្ទុះ​ជំងឺ​កញ្ជ្រិល​ឬ​ស្អូច​ក្នុង​មូលដ្ឋាន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ