គ្រឿងបន្លាស់ និងសម្លៀកបំពាក់របស់ម៉ូត៉ូរ៉ូយ៉ាល់អែនហ្វីល


រ៉ូយ៉ាល់អេនហ្វីល ដែលជាក្រុមហ៊ុនផលិតម៉ូតូចំណាស់ជាងគេក្នុងផលិតកម្មត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនឈានមុខគេក្នុងពិភពម៉ូតូធំ និងកម្លាំងម៉ាស៊ីនមធ្យមហើយកំពុងឆ្ពោះទៅរកការបង្កើត និងអភិវឌ្ឈន៍វិស័យនេះអោយកាន់តែមានលក្ខណៈទាក់ទាញ និងមានភាពសប្បាយរីករាយដល់ម្ចាស់ម៉ូត៉ូគ្រប់គ្នាថែមមួយកម្រិតទៀត ។

យីហោនេះប្តេជ្ញាបន្តការរុករក និងកែច្នៃបន្ថែមទៀតសម្រាប់អ្នកជិះម៉ូត៉ូប្រណាំង និងជាសម្ព័ន្ធមិត្តក្នុងដំណើររបស់អតិថិជនគ្រប់គ្នា ។ ការពង្រឹងបន្ថែមនូវចក្ខុវិស័យរបស់យីហោមួយនេះដើម្បីផ្តល់នូវ «ការប្រណាំងម៉ូតូបែបរស់រវើកដល់អ្នកគ្រប់គ្នា» ។ ជាមួយគ្នានេះដែល រ៉ូយ៉ាល់អេនហ្វីល ខិតខំបង្កើតផលិតផលដែលមិនចេះរីងស្ងួត ឆ្លុះបញ្ចាំងពីបេតិកភណ្ឌ និងកេរដំណែលដ៏សម្បូរបែបរបស់ខ្លួន ហើយក្នុងពេលតែមួយ គឺមានភាពជាសហសម័យ ។

សម្លៀកបំពាក់ រ៉ូយ៉ាល់អេនហ្វីល បានធ្វើឡើងដែលយកសុវត្ថិភាពជាចំណុចសំខាន់ហើយផ្តោតទៅលើគោលការណ៍ ៣ យ៉ាង គឺការការពារ ភាពងាយស្រួល និងរចនាបថ ។ សម្លៀកបំពាក់របស់ម៉ូត៉ូ រ៉ូយាល់អេនហ្វីល គឺនិយាយអំពីរចនាបថរស់រវើក និងមុខងារពិសេសរបស់ខ្លួនដែលជាកម្លាំងជំរុញ ទាក់ទាញ និងសមស្របទៅតាមបរិបទមួយនៃវប្បធម៌របស់អ្នកជិះម៉ូតូ ។

យីហោនេះបានពង្រឹងបរិបទនៃការជិះម៉ូត៉ូរបស់ខ្លួនអោយសមស្របទៅតាមសម័យកាលនីមួយៗក៏ដូចជាអនុញ្ញាតឱ្យគំនិតថ្មីៗបានផុសឡើងដើម្បីបង្ហាញពីម៉ូត៉ូមួយនេះក្នុងមធ្យោបាយជាច្រើន ។ ភាពពាក់ព័ន្ធជាច្រើន និងភាពងាយស្រួលក្នុងការចូលទៅដល់នៃចិត្តវិញ្ញាណរបស់អ្នកប្រើប្រាស់ម៉ូតូសុទ្ធសឹងជាគន្លិះដែលធ្វើអោយម៉ូត៉ូ រ៉ូយាល់អែនហ្វីល ក្លាយជាទីមួយសម្រាប់ចិត្តអ្នកគ្រប់គ្នា ។ អ្វីដែលកាន់តែគួរអោយកត់សម្គាល់នោះ គឺសម្លៀកបំពាក់ដែលធ្វើឡើងបង្ហាញពីរចនាបថនៃអ្នកជិះម៉ូត៉ូគ្រប់គ្នា ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ