ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រដូវចូលវស្សា​ចាស់​បុរាណ​ហាម​ត្រណម​២​យ៉ាង

3 ឆ្នាំ មុន

នៅ​ក្នុង​រដូវ​ចូល​វស្សា​រយៈពេល​បី​ខែ​នេះ ប្រជារាស្ត្រ​ខ្មែរ​ជា​ពុទ្ធសាសនិក​មាន​ទំនៀមទម្លាប់​ប្រកាន់​ត្រណម​ពីរ​យ៉ាងដូច​ជា ត្រណម​រៀប​មង្គលការ​កូនចៅ​១ និង​ត្រណម​សង់ផ្ទះ​សម្បែ​ង​១ ដោយ​ចាត់​ទុក​ថា កំឡុង​ពេល​នេះ​ជា​ថ្ងៃ​ឃ្លុប ថ្ងៃ​នាំ​ស៊យ ថ្ងៃ​រកស៊ី​មិន​ឡើង ។ ចំពោះ​ត្រណម​នេះ…

នៅ​ក្នុង​រដូវ​ចូល​វស្សា​រយៈពេល​បី​ខែ​នេះ ប្រជារាស្ត្រ​ខ្មែរ​ជា​ពុទ្ធសាសនិក​មាន​ទំនៀមទម្លាប់​ប្រកាន់​ត្រណម​ពីរ​យ៉ាងដូច​ជា ត្រណម​រៀប​មង្គលការ​កូនចៅ​១ និង​ត្រណម​សង់ផ្ទះ​សម្បែ​ង​១ ដោយ​ចាត់​ទុក​ថា កំឡុង​ពេល​នេះ​ជា​ថ្ងៃ​ឃ្លុប ថ្ងៃ​នាំ​ស៊យ ថ្ងៃ​រកស៊ី​មិន​ឡើង ។

ចំពោះ​ត្រណម​នេះ អ្នកប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា ត្រណម​ហាម​មិន​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​កូន​ចៅ​​នោះ ព្រោះ​បុ​រា​ណា​ចា​រ្យ​យើង​យល់​ថា ខែវស្សា​ជា​ខែ​ដែល​ភ្លៀង​ធ្លាក់​ជោគ​ជាំ ស្ថានភាព​ដី​ប៉ប៉ិចប៉ប៉ាច់ និង​ជា​ខែ​ដែល​យើង​មមាញឹក​បង្កបង្កើន​ផល ។

ឯ​តំណម​ហាម​មិន​ឲ្យ​សង់ផ្ទះ​សម្បែង​នោះ ព្រោះ​លោក​យល់​ថា ខែវស្សា​ធ្វើ​ឲ្យ​ដី​ជ្រាយ និង​ធ្វើ​ឲ្យ​ឈើ​សើម ឬ​រីកសាច់​ឈើ ជា​ហេតុ​មិន​អាច​ធ្វើ​ផ្ទះសម្បែង​បាន​ល្អ​ទេ ។

ប៉ុន្តែ​ប្រជាជន​ខ្មែរ​យើង​ជា​ទូទៅ​មិន​យល់​បែប​នេះ​ទេ បែរជា​គិត​ថា​ជា​ពេលវេលា​អាក្រក់​ពិធី​ទាំង​ពីរ​នេះ​ទៅ​វិញ ។

ចំណែក​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ក៏​មិន​បាន​ហាមឃាត់​អ្វី​ដែរ ដូច​នៅ​ក្នុង​ជយ​សូត្រ ព្រះ​អង្គ​សម្តែង​ថា ពេល​ណា​ដែល​សត្វ​ទាំ​ឡាយ​ប្រព្រឹត្ត​ល្អ​ដោយ​កាយវាចា​ចិត្ត ពេល​នោះ​ឈ្មោះ​ថា​ជា​គ្រឿង​បូជា​ល្អ ជា​ខណៈ​ល្អ ជា​យាម​ល្អ ជា​ពេល​នៃ​អរុណរះ​ល្អ ជា​ថ្ងៃ​ល្អ គឺ​ល្អ​ទាំងអស់​មិន​បាន​រើស​ថ្ងៃនេះ ថ្ងៃ​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ