ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រាំ​មាន​ថ្ងៃនេះ ! ពិធី​ការិនី​រាង​ស្រស់​ស្អាត​រាង​តូច​ច្រឡឹង​ជួប​ឧបសគ្គ​យ៉ាងដំណំ​សឹង​បាក់ទឹកចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ដែល​និយម​ចូល​ចិត្ត​តាមដាន​នូវ​កម្មវិធី​មុខម្ហូប​ថ្មី​ៗ និង​ប្លែក​ៗ​នៅ​តាម​ហាង​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រាកដជា​បាន​ស្គាល់​ពិធី​ការីនី អង ឆុង​អ៊ី ដែល​មាន​រាង​តូច​ច្រឡឹង និង​សម្បុរ​ស្រអែម​ស្រស់ ហើយ​នាង​តែងតែ​ធ្វើ​ឲ្យ​លោក​អ្នក​ស្រក់ទឹកមាត់…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ដែល​និយម​ចូល​ចិត្ត​តាមដាន​នូវ​កម្មវិធី​មុខម្ហូប​ថ្មី​ៗ និង​ប្លែក​ៗ​នៅ​តាម​ហាង​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រាកដជា​បាន​ស្គាល់​ពិធី​ការីនី អង ឆុង​អ៊ី ដែល​មាន​រាង​តូច​ច្រឡឹង និង​សម្បុរ​ស្រអែម​ស្រស់ ហើយ​នាង​តែងតែ​ធ្វើ​ឲ្យ​លោក​អ្នក​ស្រក់ទឹកមាត់ ពេល​ឃើញ​មាត់​របស់​នាង​ភ្លក់​ម្ហូប​ម្តង​ៗ​នោះ ។

នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​នាង គឺ​នាង​បាន​ហែល​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន រាប់​តាំងពី​ការ​រិះគន់​ខ្លះ​ជា​ការ​រិះគន់​របៀប​បំបាក់ទឹកចិត្ត​នាង​តែ​ម្តង ។

នាង អង ឆុង​អ៊ី ពិធី​ការិនី​នៃ​កម្មវិធី​ម្ហូប​ដ៏​លេចធ្លោ​នៅ​កម្ពុជា FaceTaste កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​យុវវ័យ​តែ​ម្តង ដោយសារ​តែ​ពេល​នាង​បង្ហាញ​នូវ​មុខម្ហូប​ពេល ណា​ក៏​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា ឃ្លាន និង​ចង់​ទទួលទាន​ម្ហូប​ដែល​នាង​ភ្លក់​តែ​ម្តង ពីព្រោះ​មើលទៅ​ការ​ភ្លក់​ម្ហូប​របស់​នាង គឺ​ឃើញ​ថា មុខម្ហូប​សុទ្ធតែ​ឆ្ងាញ់​ៗ ។

ពិធី​ការិនី មាត់​ពូកែ​ញាំ មិន​ចេះ​ធាត់​រូប​នេះ និង​បាន​ភ្លក់​ម្ហូប​ជាង ១០០០​ហាង គឺជា​និស្សិត​ទើបតែ​បញ្ជាប់​ការ​សិ​ក្ស​ផ្នែក​ទីផ្សារ​នៅ​ឯ​សកល​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្រុងភ្នំពេញ បាន​បង្ហើប​ប្រាប់​សារ​ព​ត៌​មាន​កោះសន្តិភាព​ថា ទម្រាំ​នាង​ដើរមក​ដល់​ថ្ងៃនេះ គឺ​រូប​នាង​ជួប​ឧបសគ្គ​ជា​ច្រើន ស្ទើ​តែ​បោះបង់​អាជីព​មួយ​នេះ​ចោល​ទៅ​ហើយ ដោយសារ​តែ​ទទួល​បានការ​រិះគន់​ពី​មហាជន​ខ្លាំង​ៗ​ខ្លះ​បង្អាប់ តែ​ក៏​មាន​ខ្លះ​សរសើរ​នាង​ផង​ដែរ ជា​ពិសេស​ពេល​ទៅ​ជួប​ម្ទា​ស់​ហាង​ម្តង​ៗ គេ​បែរជា​ថា អោយទៅ​វិញ ។

កញ្ញា អង ឆុង​អ៊ី បាន​បន្ត​ថា « ចេញ​វី​ដេ​អូ​ដំបូង​ខ្ញុំ​ស្ទើរតែ​បោះចោល​អាជីព​នេះ​ទៅ​ហើយ ពីព្រោះ​តែ​ទទួល​បានការ​ខម​មិន មិន​ចូល​ចិត្ត​ពី​យើង​ច្រើន​ធ្វើ​អោយ​អារម្មណ៍​របស់ខ្ញុំ​ពិបាក​នឹង​ទទួលយក ពី​ការ​រិះគន់​របស់​ពួក​គាត់ » ។

ដោយ​មានការ​ជួយ​ជ្រោមជ្រែង និង​លើកទឹកចិត្ត​ពី​ក្រុមការងារ ពិធី​ការិនីភ្លក់​ម្ហូប​វ័យ ២២​ឆ្នាំ​រូប​នេះ​ក៏​សម្រេចចិត្ត​បន្ត​ធ្វើ​នូវ​អាជីព​មួយ​នេះ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន និង​កាត់​បន្ថយ​ការ​អៀនខ្មាស់ ជា​ពិសេស​ឈប់​អាន​ខម​មិន​ណា ដែល​រិះគន់​មិនមែន​ក្នុង​ន័យ​ស្ថាបនា រហូត​នាង​ទទួល​បាន​ប្រជាប្រិយភាព និង​មាន​អ្នក​ស្គាល់​ជា​ច្រើន មក​ដល់​សព្វ​ថ្ងៃនេះ ។

យ៉ាងណាមិញ មានបទពិសោធន៍​នៅ​ក្នុង​អាជីព​មួយ​នេះ​រហូត​ដល់​ទៅ​៥​ឆ្នាំ កញ្ញា​អង ឆុង​អ៊ី មាន​គោលបំណង​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​នា​ពេល​អនាគត ហើយ​នៅ​តែ​បន្តការងារ​ជា​ពិធី​ការិនីភ្លក់​ម្ហូប​មួយ​នេះ​រហូត​ទៅ ប្រសិនជា​ថ្ងៃ​មុខ​នៅ​តែ​មាន​អ្នក​ចូល​ចិត្ត និង​គាំទ្រ​រូប​នាង ។

ជា​ចុង​ក្រោយ ពិធីរនី​សម្បុរ​ស្រអែម​រូប​នេះ​បាន​លើក​ចិត្ត​ទៅ​ដល់​យុវវ័យ​ថា «​សូម​ឲ្យ​យុវវ័យ​យើង គឺ​ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​កុំ​អៀនខ្មាស់​ច្រើន ប្រសិនជា​ស្រលាញ់​អាជីព​មួយ​នេះ ជា​ពិសេស​ត្រូវ​ទទួលយក​នូវ​ការ​រិះគន់​ណា​ដែល​អាច​អភិវឌ្ឍន៍​នូវ​អាជីព​ដែល​ខ្លួន​ស្រលាញ់ ។ សម្រាប់​ការ​រិះគន់​បែប​ជាន់ពន្លិច​ក៏​មិន​ត្រូវ​យកចិត្តទុកដាក់​ដែរ » ៕

កែសម្រួលដោយ