ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FA សម្រេច​ពិន័យ​ខ្សែបម្រើ Eric Dier ជុំវិញ​ជម្លោះ​ជាមួយ​អ្នកគាំទ្រ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ កីឡាករ Eric Dier របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA)…

ប្រទេស​អង់គ្លេស ៖ កីឡាករ Eric Dier របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ពិន័យ​មិន​ឱ្យ​លេង​ចំនួន ៤​ប្រកួត និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​ម៉ឺន​ផោនផងដែរ ចំពោះ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នកគាំទ្រកាលពី​ខែមីនា ​កន្លង​ទៅ​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ខ្សែបម្រើ Eric Dier បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អ្នកគាំទ្រ​នៅ​តំបន់​កៅអី​ទស្សនា បន្ទាប់​ពី​​ទទួល​រង​ការ​ជេរ​ប្រមាថ នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ដែល​ក្រុម Spurs ត្រូវ​បាន​ក្រុម Norwich City ទម្លាក់​ចេញពី​ពានរង្វាន់ FA Cup ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​កាលពី​ថ្ងៃ​ទី​៤ ខែមីនា កន្លង​ទៅ។

ទោះ​យ៉ាងណា​ខ្សែបម្រើ Eric Dier បាន​សារភាព​ពី​អាកប្បកិរិយា​មិន​ត្រឹមត្រូវ​របស់​ខ្លួន ប៉ុន្តែ​ក៏​បាន​និយាយ​ថា រឿងរ៉ាវ​ទាំងអស់​គឺ​កើតឡើង ដោយសារ​តែ​ការ​ឈ្លានពាន​ពី​សំណាក់​អ្នកគាំទ្រ​៕ (​ដកស្រង់​ចេញពី BBC)