ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ប្រើ​ធម៌​ក្តៅ​ហើយ លើ​ ​សំណង់ដែល​រំលោ.ភ​ឧទ្យាន​ជាតិ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារ​ដឹកនាំ​ដោយ​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ រួម​ទាំង​មន្ទីរ​បរិស្ថាន​ខេត្ត អម​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត អាជ្ញាធរ​ដែនដី​ខេត្ត​-​ស្រុក…

ខេត្តកំពង់ស្ពឺ ៖ ក្រុមការងារ​ដឹកនាំ​ដោយ​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ រួម​ទាំង​មន្ទីរ​បរិស្ថាន​ខេត្ត អម​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត អាជ្ញាធរ​ដែនដី​ខេត្ត​-​ស្រុក នា​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២០ កន្លង​មកនេះ បាន​ចុះ​រុះរើ​ខ្ទម និង​ដុត​កម្ទេច​ចោល នៅ​ក្នុង​ដែន​ឧទ្យានជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​គី​រី​រម្យ ចំនួន​២​ទីតាំង ក្រោយ​ទីតាំង​ទាំងនេះ មានការ​នាំ​គ្នា​សាងសង់​ផ្ទះ ដី​ខុសច្បាប់ ។

រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០​ថា ទីតាំង​ទាំង​២​ដែល​ត្រូវ​បោសសម្អាត​រួម​មាន​៖

ទីតាំង​ទី​១-​ស្ថិត​នៅ​ចំណុច​នាគព័ន្ធ​គឺ ក្រុមការងារ​បាន​រុះរើ​បង្គោលរបង​ឈើ​ចំនួន​៨៣៦​បង្គោល​ដុត​ចោល កាត់​លួស​បន្លា​ចំនួន​៣​ខ្សែ ស្មើនឹង​ទម្ងន់​៥០០​គីឡូក្រាម រុះរើ​គ្រោង​ផ្ទះ​ឈើ​សង់​ថ្មី​ៗ​ចំនួន​១​ខ្នង រុះរើ​ខ្ទម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​២​ខ្ទម រុះរើ​ខ្ទម​ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី​ចំនួន​១​ខ្ទម ដុត​កម្ទេច​ចោល​ខ្ទម​ប្រក់​ស្បូវ​ចំនួន​៨​ខ្ទម រឹបអូស​រោង​(​ខ្យូ​ស​)​ប្រក់​ស្បូវ​ចំនួន​៤ រួច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែន​ឧទ្យាន​ជាតិ ក្រុម​ការ​ងារ​ក៏​បាន​រឹបអូស​អំ​ពូ​ល​សូ​ឡា​ចំនួន​៦​អំ​ពូ​ល ហើយ​សម្រាប់​ទីតាំង​ដី​ដែល​បាន​ចុះ​បង្ក្រាបមាន​ទំហំ​សរុប​១២​ហិ​កតា ចែក​ជា​១៤​ឡូ​តិ៍ ។

ទីតាំង​ទី​២-​ស្ថិត​នៅ​ចំណុច​អូ​រក​សេះ មុខ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​ព្រះពុទ្ធ​សាសនា ដោយ​ក្រុមការងារ​បាន​វាយ​កម្ទេច​ផ្ទះ​សង់​ផ្ទាល់​ដី ធ្វើ​ពី​ថ្ម​ប្រក់​សង្ក​សី​១​ខ្នង ដែល​ដី​មាន​ទំហំ​ប្រមាណ​០,១២​ហិ​កតា ។

លោក សរ សុ​ពុ​ត្រា បានឱ្យ​ដឹង​ថា «​នេះ​ជា​ការ​បង្ក្រាប​លើ​សកម្មភាព​ជន​អនាធិបតេយ្យ ដែល​រំលោភ​យក​ដី​រដ្ឋ​ជា​កម្មសិទ្ធិ ។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​នឹង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ករណី​នេះ ដើម្បី​រៀបចំ​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ថែម​ទៀត​ផង​» ៕

អត្ថបទសរសេរ ដោយ