ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​បន្ត​ជន់​លិច​ទៀត​ហើយ​អាជ្ញាធរ​ប្រកាស​ឲ្យ​ពលរដ្ឋ​៨៧​ម៉ឺន​នាក់​ជម្លៀស​ទៅ​ទី​សុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ជូនដំណឹង​បាន​ជូនដំណឹង​មក​ថា ៖ ភ្លៀង​ធ្លាក់​ជោកជាំ​ដែល​បាន​បន្ត​អូស​បន្លាយ​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​តំបន់​ភាគ​និរតី និង​តំបន់​កណ្តាល​នៃ​ប្រទេស​ជប៉ុន​បាន​ជន់​លិច​ទន្លេ​ចំនួន​៥៩…

រាជធានីភ្នំពេញ ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​ជូនដំណឹង​បាន​ជូនដំណឹង​មក​ថា ៖ ភ្លៀង​ធ្លាក់​ជោកជាំ​ដែល​បាន​បន្ត​អូស​បន្លាយ​ចាប់ពី​ថ្ងៃ​សៅរ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​តំបន់​ភាគ​និរតី និង​តំបន់​កណ្តាល​នៃ​ប្រទេស​ជប៉ុន​បាន​ជន់​លិច​ទន្លេ​ចំនួន​៥៩ ក្នុង​ខេត្ត​ចំនួន​៩ និង​ការ​បាក់​ដី​១២៣​កន្លែង ក្នុង​ខេត្ត​ចំនួន​១៨ ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៨៧​ម៉ឺន​នាក់ ជម្លៀស​ទៅ​ទី​មាន​សុវត្ថិភាព​ផង​ដែរ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ ។

ទឹកជំនន់​បាន​បំផ្លាញ និង​ជន​លិច​អាគារ​ជាង​៤៧០០​ខ្នង នៅ​ខេត្ត​ចំនួន​៧ (Kumamoto, Kagoshima, Saga, Fukuoka, Nagasaki, Oita និង Miyazaki) ក្នុង​តំបន់ Kyushu និង​ខេត្ត​ចំនួន​២ (Gifu និង Nagano) នៅ​តំបន់​កណ្តាល ។ សាលារៀន និង​មហាវិទ្យាល័យ​ចំនួន​២.២៤៤ នៅ​ខេត្ត​ចំនួន​១៧ ត្រូវ​បាន​បិទ ។

គិត​ត្រឹម​ម៉ោង​០៤​ព្រឹក ថ្ងៃ​ទី​០៩ ខែកក្កដា នៅ​តំបន់ Kyushu ចំនួន​អ្នក​ស្លាប់​កើន​ដល់​៥៩​នាក់ ហើយ​យ៉ាង​ហោច​ណាស់​១៦​នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន ។

ប្រសិនបើ​បងប្អូន​មាន​ព័ត៌មាន​អំពី​ប្រជាពលរដ្ឋ សិស្ស​/​និស្សិត ឬ​សិក្ខាកាម​ខ្មែរ ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ទទួល​រង​ផល​ប៉ះពាល់ សូម​មេត្តា​ជូនដំណឹង​មក​ស្ថានទូត​ជា​បន្ទាន់ តាម​រយ​:​ហ្វេ​សប៊ូ​ក​ផេ​ក​របស់​ស្ថានទូត ឬ​ទូរស័ព្ទ​លេខ​08046899374, និង​08034597889 ។
សូម​អរគុណ​ទុកជា​មុន​ចំពោះ​ការ​សហការ និង​សូម​ជូនពរ​អោយ​បងប្អូន​ជួប​ប្រទះ​តែ​សំណាងល្អ និង​ជៀស​ផុត​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ ៕