ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ត្រូវសាលាដំបូង​ខេត្តចេញដីកាឱ្យ​ឃុំខ្លួន​ ក្រោយ​ជួយ​ជន​ល្មើស​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សាលាដំបូង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​​ចុះ​លេខ​១០៤​មាត្រា​២១៩​ដល់​មាត្រា​២២២​នៃ​ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌលើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២២១ ​ចុះ​ថ្ងៃ​ទី​៤ ​កក្កដា​ ឆ្នាំ២០២០​ ដោយលោក​​ទ្រី សុ​ភ័ត​ អនុប្រធាន​នឹង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ បាន​ដាក់ការ​​​ចោទ​ប្រកាន់​​ទៅ​លើ​បុរស​២​នាក់​ពី​បទ…

ខេត្តឧត្តរមានជ័យ ៖ សាលាដំបូង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​​ចុះ​លេខ​១០៤​មាត្រា​២១៩​ដល់​មាត្រា​២២២​នៃ​ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌ
លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២២១ ​ចុះ​ថ្ងៃ​ទី​៤ ​កក្កដា​ ឆ្នាំ២០២០​ ដោយលោក​​ទ្រី សុ​ភ័ត​ អនុប្រធាន​នឹង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ បាន​ដាក់
ការ​​​ចោទ​ប្រកាន់​​ទៅ​លើ​បុរស​២​នាក់​ពី​បទ «ការ​​ទទួលយក​មនុស្ស​ដោយ​មាន​គោលដៅ
ជួយ​ដល់​ជនល្មើស​»។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន ​ម្នាក់​ឈ្មោះ​សូ សុ
ភា ​ហៅ​ភា ​ភេទ​ប្រុស​ អាយុ២៧​ឆ្នាំមុខរបរ​ជាងដែក ​មានស្រុក​កំណើតភូមិ​អភិ​វឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ​មាន​ទីលំនៅ​ប​ច្ច​ប្បន្ន​រស់នៅ​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ​ មាន​ប្រពន្ធ​ឈ្មោះ​ព្រំ លក្ខណា​ និងមានកូន​១ ​ចំណែកជនសង្ស័យ​​​ម្នាក់​ទៀត​ឈ្មោះ​សួង បាន ​ភេទ​ប្រុស ​អាយុ៣៥​ឆ្នាំ​ ​មុខរបរ​ធ្វើស្រែ​ចំការ មាន​​ស្រុក​កំណើត​ភូមិ​សាលា ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មាន​​ទីលំនៅ​ប​ច្ចុប្ប​ន្ន​ភូមិ​ឈើ​ក្រំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

យោង​ទៅ​លើ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដោយ​ចោទ​ពី​បទ​ការ​ទទួលយក​មនុស្ស​ដោយ​មាន​គោលដៅ​ជួយ​ដល់​ជនល្មើស​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ​កាលពី​ថ្ងៃ​ទី​១ ​កក្កដា ឆ្នាំ​​២០
២០​ ទៅ​លើ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ផ្តន្ទាទោស​តាម​មាត្រា​២០​នៃ​ច្បាប់
ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស នឹង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ត្រូវ​បាន​ដាក់​ការ​ឃុំ
ខ្លួន​បណ្តោះអាសន្ន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ