ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​នឹង​សិក្សា​ហានិភ័យ​នៃ​ការ​ចំណាយ សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២៤

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ នឹង​ពិនិត្យ​មើល​ហានិភ័យ​នៃ​ការ​ចំណាយ​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ជាស​កល​កូ​វី​ដ​១៩​។ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC)…

ប្រទេស​បារាំង ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ នឹង​ពិនិត្យ​មើល​ហានិភ័យ​នៃ​ការ​ចំណាយ​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ជាស​កល​កូ​វី​ដ​១៩​។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron និង​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach រួម​ជាមួយ​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​បារាំង​លោក Tony Estanguet បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ប៉ា​រី​ស កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា កន្លង​ទៅ។

តាម​គម្រោង​បារាំង បាន​កំណត់​ថា​នឹង​មាន​ថវិកា​ចំនួន ៦,៨​ពាន់​លាន​អឺ​រ៉ូ (៧,៧១ ពាន់​លាន​ដុល្លារ​) សម្រាប់​ត្រៀម​រៀ​ប​ចំ​ព្រឹត្តិការណ៍​ដ៍​ធំ​មួយ​នេះ ។ ហើយបើយោង​តាម​ប្រភពពី​សារព័ត៌មាន Elysee បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​រវាង​អ្នក​ទាំង​បី​បាន​ពិចារណាជា​រួមពី ​ភាព​ពាក់ព័ន្ធ​គ្នា​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​មុន​ដំណាច់ឆ្នាំ​នេះ។

ដោយ​គណៈកម្មាធិការ​រៀបចំ​ក្នុង​តំបន់​នៃ​រដ្ឋ​នីមួយ​ៗ អាច​សិក្សា​រួម​គ្នា​ពី​របៀប ​ដែល​អាច​កាត់​បន្ថយ និង​ហានិភ័យ​នៃ​ការ​ចំណាយ​ច្រើន​លើសលុប​។ ហើយ​ការ​ផ្លាស់​ប្តូរ​នេះ គឺជា​ផ្នែក​មួយ​​ដ៏​សំខាន់ ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​បារាំង​កាន់តែ​អាក្រក់​ទៅ​ៗ អំឡុង​ពេល​មាន​វិបត្តិនេះ ។

ដោយឡែក​លើស​ពី​នេះ IOC អាច​នឹង​ពិចារណា​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​បន្ថែម​ទៀត រួម​ទាំង​ចំនួន​កីឡាករ​ប្រកួតប្រជែង​ ដែល​បច្ចុប្បន្ន​មាន​ចំនួន ១០.៥០០​នាក់​។

ជាក់ស្តែង​បច្ចុប្បន្ន IOC កំពុង​ឈឺក្បាល​ចំពោះ​ព្រឹត្តិការណ៍​​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​នេះ ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១​។ ប៉ុន្តែ​តាម​ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​អង្គភាព​សារព័ត៌មាន​ជប៉ុន​ចំនួន​ពីរ​បាន​បង្ហាញ​ថា ប្រជាជន​​ជាង​ពាក់កណ្តាល​នៃ​ទីក្រុង​តូ​ក្យូគិត​ថា​ព្រឹត្តិការណ៍​នេះ គួរតែត្រូវលុបចោលតែម្តង​។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤ គ្រោង​នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា និង​បិទ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ខាង​មុខ​៕ (​ដកស្រង់​ចេញពី AFP)