មេរៀន​ពិសេស​ដែល​មហាសេដ្ឋី Buffett បង្រៀន​មហាសេដ្ឋី Bill Gates


លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) មាន​មិត្តភាព​រវាង​គ្នា និង​គ្នា​អស់​រយៈពេល​ជិត ៣០​ឆ្នាំទៅ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត លោក ហ្គេ​ត​ស៍ មិន​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែករំលែក​ពី​មេរៀន​សំខាន់​ៗ​ដែល​លោក​បា​ហ្វេ​ត​បាន​បង្រៀន​ដល់​លោក​ទេ ។

មេរៀន​ដែល​សំខាន់​ជាងគេ គឺ​ការ​បង្រៀន​ឲ្យ​លោក​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ពេលវេលា ហើយ​លោក ហ្គេ​ត​ស៍ បាន​ប្រាប់​មក​ថា​មេរៀន​នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ដូច​សព្វ​ថ្ងៃនេះ ។

សម្រាប់​លោក ហ្គេ​ត​ស៍ លើ​លោក​នេះ​មិន​មាន​អ្វី​ដែល​អាច​ទិញ​ពេលវេលា​បាន​ទេ ដូច្នេះ​មនុស្ស​មិន​គួរ​ចំណាយ​ពេលវេលា​លើ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ឡើយ ។

លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​ដែរ​ថា លោក បា​ហ្វេ​ត យល់​ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​សំខាន់​សម្រាប់​លោក​ដោយហេតុ​ដូចនេះ​ទើប​លោក​មាន​ពេលវេលា​នៅ​ជិត​ទីប្រឹក្សា​របស់​លោក និង​មនុស្ស​ដែល​លោក​ស្រលាញ់​ផង​ដែរ ។ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​អ្នក​អាច​គ្រប់គ្រង​ពេលវេលា​កាន់តែ​ល្អ​ជាង​មុន ៖

១. រៀន​ទម្លាប់​ល្អ​មួយ​មុន​ពេល​ចាប់ផ្តើម​ធ្វើការ
មុន​ពេល​អ្នក​អង្គុយ​ចុះ និង​ចាប់ផ្តើម​ធ្វើការ​ងារ​ដែល​មាន​ក្នុង​ដៃ អ្នក​គួរតែ​ចំណាយពេល​ពី ៣០ ទៅ ៦០​នាទី​ដំបូង​ដើម្បី​រៀបចំ​តារាង​ពេលវេលា​សម្រាប់​កិច្ចការ​ដែល​អ្នក​ត្រូវ​សម្រេច​ក្នុង​ថ្ងៃ​នោះ និង​កំណត់​ពេលវេលា​ដែល​អ្នក​នឹង​ចំណាយ​សម្រាប់​កិច្ចការ​ទាំងនោះ​ផង​ដែរ ។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក ។

២. កុំ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ស្មុគស្មាញ
ផ្តោត​ស្មារតី​លើ​គោលដៅ​ដែល​អ្នក​ចង់​សម្រេច គឺជា​វិធី​ងាយ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ចៀសវាង​បញ្ហា​ស្មុគស្មាញ​ដែល​អ្នក​អាច​នឹង​ជួប​ប្រទះ​ជា​រៀងរាល់ថ្ងៃ ។ រាល់ពេល​ដែល​អ្នក​ជូ​ប​នួ​វ​បញ្ហា​ស្មុគស្មាញ អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​បែក​អារម្មណ៍​ទៅ​គិត​ពី​វា​ម្តង​ហើយ​ម្តងទៀត​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​អ្នក​ចង់​សម្រេច​ក្នុង​ថ្ងៃ​នោះ ។

៣. រៀន​បដិសេធ​នឹង​ការងារ
ការ​រៀន​បដិសេធ​នឹង​ការងារ​ជួយ​ឲ្យ​មនុស្ស​កាត់​បន្ថយ​កាតព្វកិច្ច និង​សម្រេច​បាន​លទ្ធផល​ល្អ​ៗ ។ ផ្ទុយ​មក​វិញ ការ​តែងតែ​ទទួល​ការងារ​ជា​និច្ច​អាច​ជំរុញ​ឲ្យ​មនុស្ស​ឆាប់​នឿយហត់ និង​ស្ត្រេ​ស ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ពួក​គេ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ