ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សាងសង់​ធំ​៤ កំពុង​ប្រជែង​ដេញថ្លៃ​គម្រោង​កែ​លម្អ​កីឡដ្ឋាន Camp Nou

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពី Reuters បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ​ទី​៨ ខែកក្កដា​កន្លង​ទៅ​ថា ក្រុមហ៊ុន​សាងសង់​ធំ​ៗ​ចំនួន​៤ ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ​កំពុង​ប្រជែង​គ្នា​ដេញថ្លៃទទួល​បានគម្រោង​កែ​លម្អ​ស្ថាបនា​កីឡដ្ឋាន Camp…

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​ប្រភព​ពី Reuters បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ​ទី​៨ ខែកក្កដា​កន្លង​ទៅ​ថា ក្រុមហ៊ុន​សាងសង់​ធំ​ៗ​ចំនួន​៤ ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ​កំពុង​ប្រជែង​គ្នា​ដេញថ្លៃទទួល​បានគម្រោង​កែ​លម្អ​ស្ថាបនា​កីឡដ្ឋាន Camp Nou របស់​ក្លិប Barcelona។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ក្រុមហ៊ុន​ធំ​ៗ និង​ជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួម​មាន​៖ ក្រុមហ៊ុន Ferrovial, Sacyr, FCC និង Acciona បាន​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​ធ្វើការ​ប្រជែង​ដេញថ្លៃ​លើ​គម្រោង​ដែល​មានឈ្មោះ​ថា «Espai Barca» ឬ «Barca Space»​។ ហើយ​បើ​តាម​អ្នកជំនាញក្នុង​វិស័យ​សំណង់​បាន​និយាយ​ថា គម្រោង​នេះ​មាន​តម្លៃ​ប្រមាណ ៣០០​លាន​អឺ​រ៉ូ (៣៤០ លាន​ដុល្លារ​)​។

គម្រោងកែលម្អ

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ចំនួន ២៦​សម័យកាល​មួយ​នេះ កំពុង​ព្យាយាម​កែ​លម្អ​កីឡដ្ឋាន Camp Nou របស់​ខ្លួន ​។ ដោយ​លោក​ប្រធាន​ក្លិប Josep-Maria Bartomeu បាន​បង្ហាញ​ឆ​ន្ទះ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គម្រោង​មួយ​នេះ បើ​ទោះបីជា​បច្ចុប្បន្ន​ក្លិប​កំពុង​ជួប​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​យ៉ាងណា​ក្តី​។

គម្រោងកែលម្អ

ការងារ​ស្ថាបនា​នេះ នឹង​រួម​បញ្ចូល​ទាំង​ការ​បង្កើន​សមត្ថភាព​កៅអី​​អ្នក​ទស្សនា​ឡើង​ដល់​ជាង ១០៥.០០០​នាក់ បើ​ធៀប​ទៅ​ចំនួន​កៅអី​ចាស់​ដែល​មាន​ជាង ៩៩.០០០​នាក់​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ការ​ដំឡើង​ដំបូល និង​ជួសជុល​អគារ​នៅ​ជុំវិញ​នោះ​ផង​ដែរ​។

គម្រោងកែលម្អ

សូម​រំលឹក​ថា​កីឡដ្ឋាន Camp Nou បាន​ចាប់ផ្តើម​សាងសង់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៤ និង​បញ្ចប់​នៅ​ឆ្នាំ​១៩៥៧ ដោយ​ចំណាយប្រាក់​អស់ ១,៧៣​ពាន់​លាន​អឺ​រ៉ូ ព្រមទាំង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៥៧​។ កីឡដ្ឋាន​នេះ ធ្លាប់​ទទួល​ការ​ជួសជុល​ចំនួន​៣​លើក​រួច​មក​ហើយ​ពោល​គឺ​នៅ​ឆ្នាំ ១៩៩៥, ២០០៨ និង​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៨៕ (​ដកស្រង់​ចេញពី Reuters)

គម្រោងកែលម្អ