ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​លុយ​២៥០​លាន​ដុល្លារ ឲ្យ​កម្ពុជា​ខ្ចី​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នីភ្នំពេញ ៖ ទឹក​លុយ​កម្ចី​ចំនួន​រហូត​ដល់​២៥០​លាន​ដុល្លារ ត្រូវ​បាន​គេ​អនុម័ត​ទម្លាក់​ឲ្យ​កម្ពុជា​ខ្ចី ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​យុ​ទ្ឋ​នា​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​វាយប្រហារ​ធ្ងន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ…

រាជធា​នីភ្នំពេញ ៖ ទឹក​លុយ​កម្ចី​ចំនួន​រហូត​ដល់​២៥០​លាន​ដុល្លារ ត្រូវ​បាន​គេ​អនុម័ត​ទម្លាក់​ឲ្យ​កម្ពុជា​ខ្ចី ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​យុ​ទ្ឋ​នា​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដែល​វាយប្រហារ​ធ្ងន់​ដល់​សេដ្ឋកិច្ច​កម្ពុជា​។ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​អនុម័ត​កម្ចី​ចំនួន​២៥០​លាន​ដុល្លារ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត ដែល​បង្ក​ដោយ វីរុស​កូ​រ៉ូ​ណា (COVID-19) តាម​រយៈ​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព​ក្នុង​ប្រទេស បង្កើន​ជំនួយ​សង្គម ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ព្រមទាំង​ផ្តល់​ការ​គាំទ្រ​សេដ្ឋកិច្ច សម្រាប់​អាជីវកម្ម ដែល​រួម​មាន សហគ្រាស​ខ្នាត​តូច និង​មធ្យម​ផង​ដែរ​។

ការ​គាំទ្រ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយឥទ្ធិពល​អវិជ្ជមាន នៃ​ជំងឺ​រាតត្បាត​នេះ លើ​សុខភាព​សង្គម និង​សេដ្ឋកិច្ច​។ លោក Masatsugu Asakawa ប្រធាន​ធានា​គារ​អភិវឌ្ឍន៍​អាស៊ី បាន​ថ្លែង​ថា «​កម្ពុជា​មាន​កំណត់​ត្រា នៃ​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ COVID-19 គំរាម​ធ្វើ​ឲ្យ​ថយ​ចុះ នូវ​ការ​រីក​ចម្រើន ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​ក្នុង​ចំណោម​ក្រុម​ងាយ​រង​គ្រោះ ដូច​ជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក​។ កម្ចី​នេះ​ជា​ផែនការ ចូលរួម​រយៈពេល​វែង​របស់ ADB ដែល​ផ្តោត​ទៅ​លើ ការ​គាំទ្រ​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច និង​និរន្តរភាព​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​»៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ