ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច នឹង​អាច​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺ​រ៉ុ​បាន​សម្រេចចិត្ត​ផ្អាក​មួយ​ផ្នែក​នៃ​គម្រោង​អ្វី​ៗ​លើកលែងតែ​អាវុធ ឬ​EBA ដែល​ធ្វើ​ឲ្យ​រួច​ព​ន្ឋ​សម្រាប់​ទំនិញ​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប ដោយ​ឈរ​លើ​ហេតុផល​អ្វី​ដែល​ហៅ​ថា ដំណើរ ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ការ​សម្រេចចិត្ត​នេះ​នឹង​ចូល​ជា​ធរមាន…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺ​រ៉ុ​បាន​សម្រេចចិត្ត​ផ្អាក​មួយ​ផ្នែក​នៃ​គម្រោង​អ្វី​ៗ​លើកលែងតែ​អាវុធ ឬ​EBA ដែល​ធ្វើ​ឲ្យ​រួច​ព​ន្ឋ​សម្រាប់​ទំនិញ​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប ដោយ​ឈរ​លើ​ហេតុផល​អ្វី​ដែល​ហៅ​ថា ដំណើរ ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ការ​សម្រេចចិត្ត​នេះ​នឹង​ចូល​ជា​ធរមាន នៅ​ខែសីហា​ខាម​ង​មុខ​នេះ នៅ​ចំពោះ​មុខ​នៃ​ការ​ព្រួយបារម្ភ របស់​រោងចក្រ​កាត់ដេរ និង​កម្មករ​ដែល​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​GMAC បាន​បន្ត​អំពាវ​ដល់​អ្នក​ពាក់ព័ន្ធ ពិសេស​អង្គការ​ពលកម្ម​អន្តរជាតិ ILO ជួយ​ជំរុញ​ដល់​គណៈកម្មការ​អឺរ៉ុប និង​សភា​អឺរ៉ុប ធ្វើការ​វាយតម្លៃ ឡើង​វិញ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​ធ្វើ​ឡើង​កាលពីដើម​ខែកុម្ភៈ ក្នុង​ការ​ដក​អត្ថប្រយោជន៍ EBA មួយ​ចំនួន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែសីហា ខាង​មុខ​នេះ​។ GMAC បាន​ស្នើ​គណៈកម្មការ​អឺរ៉ុប ឲ្យ​ផ្អាក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​១​ឆ្នាំ​សិន ដ្បិតអី​វិស័យ កាត់ដេរ​នៅ​កម្ពុជា​បានការ​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់ មិន​បាន​រំពឹង​ទុកជា​មុន​ពី​ជំងឺ​កូ​វី​ដ​-១៩ នោះ​រួច​ទៅ​ហើយ​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ខ្លួន​បាន​ទទួល ការ​អញ្ជើញ​ឲ្យ​ចូលរួម​ពី​កម្មវិធី​មួយ​ឈ្មោះ​ថា «Call to Action» ដែល​រៀបចំ​ដោយ​ILO និង​គាំទ្រ​ពី​អ្នក បញ្ជា​ទិញ​ភាគច្រើន​មក​ពី​អឺរ៉ុប​។ កម្មវិធី​នោះ​ជា ការ​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ កូ​វី​ដ​-១៩ មក​លើ​វិស័យ​កាត់ដេរ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ទូ​ទាំង​ពិភពលោក​។ GMAC ថា «Call to Action» បាន​ពិភាក្សា​ពី​របៀប​គាំទ្រ​រោងចក្រ​កាត់​ឲ្យ​រស់រាន​ពី​វិបត្តិ​សេដ្ឋកិច្ច​ដែល បង្ក​ឡើង​ដោយ​ជំងឺ កូ​វី​ដ​-១៩ និង​របៀប​ការពារ​តម្រូវការ​គាំទ្រ​ប្រាក់​ចំណូល​របស់​កម្មករ​នៅ​ក្នុង​វិស័យ​នេះ​។

«​អ្វី​ទាំង​អស់នេះ​ជា​ក្តី​បារម្ភ​ដ៏​ត្រឹមត្រូវ​ដោយសារ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​សម្លៀក​បំពាក់​សកល ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​ធំ​ៗ​របស់​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង​។ កម្ពុជា​បាន​ទទួល​រង​ប៉ះពាល់ ពី​ការ​ព្យួរ​រោងចក្រ​ប្រមាណ​៤០០​រោងចក្រ និង​បាត់បង់​ការងារ​ជាង ១៥០ ០០០​ការងារ​ក្នុង​វ​ស័​យ​កាត់ដេរ​នេះ​រួច​ហើយ ហើយ​រោងចក្រ​ជា​ច្រើន​ទៀត និង​កម្មករ រាប់​ម៉ឺន​នាក់​បន្ថែម ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ហានិភ័យ​»​។ នេះ​ការ​បញ្ជាក់​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃ​៨ កក្កដា​នេះ​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ថា Call to Action ជា​កម្មវិធី​ល្អ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ឃើញ​លទ្ធផល​វិជ្ជា​មាន​ណាមួយ​សម្រាប់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ទេ ខណៈ​ដែល​ការ​កំណត់​របស់ សហភាព​អឺរ៉ុប​កាន់តែ​ខិត​ជិត​មក​ដល់​។ GMAC បាន​ស្នើ​ដល់​ILO និង​អង្គការ ស្ថាប័ន​ទាំងអស់ ដែល​គាំទ្រ​កម្មវិធី Call to Action គាំទ្រ​ដល់​ការ​អំពាវនាវ​របស់ GMAC ក្នុង​ការ​ស្នើ​សុំ​សហភាព​អឺរ៉ុប​ព្យួរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​សិន ហើយ​ធ្វើការ​សម្រេចចិត្ត​ឡើង​វិញ​។ តាម​ពិត​ទៅ GMAC ក៏​បាន​ស្នើ​សំណូមពរ​របស់​ខ្លួន​នេះ ទៅ​គណៈកម្មកា​ត​អឺរ៉ុប​រួច​ហើយ កាលពីដើម ខែមិថុនា កន្លង​មកនេះ​។

សំណួរ​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ពិចារណា​នោះ​គឺ តើ​ការ​សម្រេចចិត្ត​របស់ សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ឈប់​លើកលែង​ពន្ធ​មួយ​ផ្នែក​ដល់​ទំនិញ​កម្ពុជា​ក្នុង​ទីផ្សារ​អឺរ៉ុប​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ឬទេ? តាម​ពិត​ទៅ​នោះ វា​នឹង​មិន​អាច​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មនុស្ស​ជា​សារវន្ត​។ នៅ​ពេល​ដែល​មនុស្ស បាត់បង់​ការងារ ពួក​គេ​នឹង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​។

តាម​ពិត​ទៅ​ស្ថានភាព​នៃ​ភាព​ក្រីក្រ នេះ​បានឃើញ​មាន ស្រាប់​ទៅ​ហើយ​នៅ​ពេល​ដែល​គ្រួសារ​ជាង​៥៦​ម៉ឺន​បាន​ប្រកាស​ថា ក្រីក្រ នឹង​ត្រូវ​ជំនួយ​ជា​សាច់ប្រាក់​ពី​រដ្ឋាភិបាល​។ នៅ​ពេល​ដែល​បញ្ហា​ភាព​ក្រីក្រ​កើត​មាន​ឡើង​នោះ វា​ក៏​នឹង​អាច​បង្ក​ជា​បញ្ហា​ស​សង្គម​ជា​ច្រើន រាប់​មិន​អស់​ទៀត​ដូច​ជា​ការ​ជួញដូរ​គ្រឿងញៀន ការ​រកស៊ី​ខាង​ផ្លូវភេទ ការ​លួច​ប្លន់​ៗ​ដូចដែល​ភាព​ក្រីក្រ​បាន​ជះ​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស កម្ពុជា កាលពី​អតីតកាល និង​ក្នុង​ប្រទេស​ក្រីក្រ​នានា​លើ​ពិភពលោក​។ ដូច្នេះ កា​រស​ម្រេ​ចិត្ត​របស់ សហភាព​អឺរ៉ុប​នឹង​មិន​ទទួលផល​អ្វី​ដែល​គេ​ចង់បាន​ឡើយ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​នឹង​នាំ​ឲ្យ​មាន​ផល​បញ្ច្រាស ពី​ការ​ចង់បាន​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន របស់​មនុស្ស ជា​ច្រើន​ម៉ឺន​នាក់​ហើយ​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កាន់តែ​ធ្ងន់​នៅ​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ជួយ ស្រោចស្រង់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ នឹង​កាន់តែ​រីក​ដុះដាល នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ចាក​ចេញពី​ភាព​ក្រីក្រ​មាន​ជីវភាព​រស់នៅ​សមរម្យ និង​មានការ​អប់រំ​កាន់តែ​ខ្ពស់​។

វា​ជា​កំហុសឆ្គង​នៃ​ការ​សម្រេចចិត្ត​មួយ នៅ​ពេល​ដែល​គេ​គិត​ថា ការ​រុញ​មនុស្ស​ឲ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​នឹង​អាច​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​។ ជា​បញ្ចប់ សហភាព​អឹ​រ៉ុ​ប​គប្បី​ពិចារណា​ឡើង​វិញ​ការ​សម្រេចចិត្ត របស់​ខ្លួន​ដើម្បី​រក្សា​ឈ្មោះ សហភាព​អឺរ៉ុប ក្នុង​តួនាទី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ផង ដើម្បី​អនាគត​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ផង​និង​ការ​គោរព​ព្រមទាំង​ដឹងគុណ​ផង​ពី​ប្រជាជន​កម្ពុជា​ចំពោះ​តួនាទី​សហភាព​អឺ​រ៉ុ​នៅ​ក្នុង​ការ​អភិ​វ​ឌ្ឋ​សេដ្ឋកិច្ច​កម្ពុជា និង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ហើយនឹង​លទ្ធិប្រជាធិបតេយ្យ​ផង​៕ ដោយ ៖ ប្រេ​វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ