ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពុះសណ្ដែក ៧​គីឡូក្រាម មាន​គីមី​បូ​រ៉ា​ក់ ដាក់លក់​ក្នុង​ផ្សារ​តាំងក្រសាំងខេត្តកំពង់ធំ

3 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​ខេត្តកំពង់ធំ ដោយ​មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត…

ខេត្តកំពង់ធំ ៖ នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​ខេត្តកំពង់ធំ ដោយ​មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់ ក្នុង​ផ្សារ​តាំងក្រសាំង ស្ថិត​នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ក្នុង​ការ​ចុះ​ពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម ទៅ​លើ​គំរូ​ម្ហូបអាហារ​មាន​ដូច​ជា ៖ ណែម និង​ពពុះសណ្តែក ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ (Borax) ចំនួន ៧ គីឡូក្រាម ។

មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ ដកហូត​ផលិតផល​ទាំងនោះ មក​រក្សា​ទុក ដើម្បី​ដុត​កម្ទេច​ចោល​នា​ពេល​ក្រោយ តាម​នីតិវិធី និង​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ