ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​អឺរ៉ុប​ពន្យា​ពេល​ការ​ដក EBA

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា GMAC បាន​បន្ត​អំពាវ​ដល់​អ្នក​ពាក់ព័ន្ធ ពិសេស​អង្គការ​ពលកម្ម​អន្តរជាតិ ILO ជួយ​ជំរុញ​ដល់​គណៈកម្មការ​អឺរ៉ុប និង​សភា​អឺរ៉ុប ធ្វើការ​វាយតម្លៃ​ឡើង​វិញ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា GMAC បាន​បន្ត​អំពាវ​ដល់​អ្នក​ពាក់ព័ន្ធ ពិសេស​អង្គការ​ពលកម្ម​អន្តរជាតិ ILO ជួយ​ជំរុញ​ដល់​គណៈកម្មការ​អឺរ៉ុប និង​សភា​អឺរ៉ុប ធ្វើការ​វាយតម្លៃ​ឡើង​វិញ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ធ្វើ​ឡើង កាលពីដើម​ខែកុម្ភៈ ក្នុង​ការ​ដក​អត្ថប្រយោជន៍ EBA មួយ​ចំនួន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ ខែសីហា ខាង​មុខ​នេះ​។

GMAC បាន​ស្នើ​គណៈកម្មការ​អឺរ៉ុប ឲ្យ​ផ្អាក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នោះ​១​ឆ្នាំ​សិន ដ្បិតអី​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បានការ​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់ មិន​បាន​រំពឹង​ទុក ជា​មុន​ពី​ជំងឺ​កូ​វី​ដ​-១៩ នោះ​រួច​ទៅ​ហើយ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ខ្លួន​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូលរួម​ពី​កម្មវិធី​មួយ​ឈ្មោះ​ថា «Call to Action» ដែល​រៀបចំ​ដោយ​ILO និង​គាំទ្រ​ពី​អ្នកបញ្ជា​ទិញ​ភាគច្រើន​មក​ពី​អឺរ៉ុប​។ កម្មវិធី​នោះ​ជា ការ​ឆ្លើយ​តប​ទៅ​នឹង ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក​លើ​វិស័យ​កាត់ដេរ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ទូ​ទាំង​ពិភពលោក​។

GMAC ថា «Call to Action» បាន​ពិភាក្សា​ពី​របៀប​គាំទ្រ​រោងចក្រ​កាត់​ឲ្យ​រស់រាន​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​-១៩ និង​របៀប​ការពារ​តម្រូវការ​គាំទ្រ​ប្រាក់​ចំណូល​របស់​កម្មករ នៅ​ក្នុង​វិស័យ​នេះ​។ អ្វី​ទាំង​អស់នេះ​ជា​ក្តី​បារម្ភ​ដ៏​ត្រឹមត្រូវ​ដោយសារ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​សម្លៀក​បំពាក់​សកល ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​ធំ​ៗ​របស់​អឺរ៉ុប និង​អា​មេ​រិ​ក​ខាងជើង​។ កម្ពុជា​បាន​ទទួល​រង​ប៉ះពាល់​ពី​ការ​ព្យួរ​រោងចក្រ​ប្រមាណ​៤០០​រោងចក្រ និង​បាត់បង់​ការងារ​ជាង ១៥០ ០០០​ការងារ​ក្នុង​វ​ស័​យ​កាត់ដេរ​នេះ​រួច​ហើយ ហើយ​រោងចក្រ​ជា​ច្រើន​ទៀត និង​កម្មករ​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ហានិភ័យ​។

នេះ​ការ​បញ្ជាក់​របស់​សមាគម​រោងចក្រ កាត់ដេរ​នៅ​កម្ពុជា នៅ​ថ្ងៃ​៨​កក្កដា​នេះ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ថា Call to Action ជា​កម្មវិធី​ល្អ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ឃើញ​លទ្ធផល​វិជ្ជា​មាន​ណាមួយ​សម្រាប់​វិស័យ​កាត់ដេរ នៅ​កម្ពុជា​ទេ ខណៈ​ដែល​ការ​កំណត់​របស់​សហភាព​អឺរ៉ុប​កាន់តែ​ខិត​ជិត​មក​ដល់​។

GMAC បាន​ស្នើ​ដល់​ILO និង​អង្គការ ស្ថាប័ន​ទាំងអស់ ដែល​គាំទ្រ​កម្មវិធី Call to Action គាំទ្រ​ដល់​ការ​អំពាវនាវ របស់​GMAC ក្នុង​ការ​ស្នើ​សុំ​សហភាព​អឺរ៉ុប​ព្យួរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​សិន ហើយ​ធ្វើការ​សម្រេចចិត្ត​ឡើង​វិញ​។ តាម​ពិត​ទៅ GMAC ក៍បាន​ស្នើ​សំណូមពរ​របស់​ខ្លួន​នេះ​ទៅ គណៈកម្មការ អឺរ៉ុប​រួច​ហើយ​កាលពីដើម​ខែមិថុនា​កន្លង​មកនេះ​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ