ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅក្រម​ខេត្តកោះកុង បើករថយន្ត​តាម​បំ​បុក​ស្ត្រី​ជា​ចោរឆក់​ស្លា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ចៅក្រម​ម្នាក់ នៅ​ខេត្តកោះកុង ត្រូវ​បាន​ជនសង្ស័យ ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប ដែល​មាន​ប្រាក់​ក្នុង​នោះ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ចៅក្រម​រូប​នោះ​បាន​បើករថយន្ត​ដេញ​តាម​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​ក៏​បាន​បំ​បុក​ម៉ូតូ​នោះ ឲ្យ​ខ្ទាត​ផ្លោង​ទៅ​លើ​ចិញ្ចើម​ផ្លូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ចៅក្រម​ម្នាក់ នៅ​ខេត្តកោះកុង ត្រូវ​បាន​ជនសង្ស័យ ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប ដែល​មាន​ប្រាក់​ក្នុង​នោះ​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ចៅក្រម​រូប​នោះ​បាន​បើករថយន្ត​ដេញ​តាម​ម៉ូតូ​របស់​ជនសង្ស័យ ហើយ​ក៏​បាន​បំ​បុក​ម៉ូតូ​នោះ ឲ្យ​ខ្ទាត​ផ្លោង​ទៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ជនសង្ស័យ​បាត់បង់​ជីវិត​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៨ កក្កដា ២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​រយៈ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ដែល​គេ​អះអាង​ថា ជា​របស់​ជនសង្ស័យ គឺជា​ស្ត្រី​ម្នាក់ ដែល​បាន​កាត់សក់​ខ្លី មើលទៅ​ដូច​ជា​មនុស្ស​ប្រុស ហើយ​ភិនភាគ​ជនសង្ស័យ​ស្រ​ដៀង​នឹង​ជនជាតិ​ចិន​ផង​ដែរ ដែល​មានឈ្មោះ សាយ គឹ​ម​នី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រីឯ​ម៉ូតូ​មួយ​គ្រឿង​របស់​ជនសង្ស័យ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HQ-២៥៤៦ ។ ចំណែក​បុរស​រង​គ្រោះ នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ​បុរស​រង​គ្រោះ​រូប​នេះ អះអាង​ថា ខ្លួន​ជា​ចៅក្រម នៅ​ខេត្តកោះកុង និង​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៧០០៦ ។

បុរស​រង​គ្រោះ​(​មិន​ទាន់​ស្គាល់ឈ្មោះ​)​ដែល​អះអាង​ថា ជា​ចៅក្រម​នៅ​ខេត្តកោះកុង​នោះ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​មួយ​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ទៅ​កាត់សក់​នៅ​ហាង​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​១០១១ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណៈ​រូ​ព​គាត់​ដើរ​ចេញពី​រថយន្ត ហើយ​កំពុងនិយាយ​ទូរស័ព្ទ ភ្លេចខ្លួន ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប ដែល​មាន​លុយ​ប្រមាណ​ជា​ជិត​១​ម៉ឺន​ដុល្លារ បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។

លោក​ចៅក្រម បាន​បន្ត​ថា ភ្លាម​ៗ​នោះ រូប​លោក​បាន​ឡើង​បើករថយន្ត ដេញ​តាម​ពីក្រោយ តាំងពី​សង្កាត់​ភ្នំពេញ​ថ្មី រហូត​ដល់​ផ្លូវ​ភ្នំពេញ​-​ហាណូយ នៅ​ខាងជើង​សាលា​ខណ្ឌ​សែន​សុខ ក៏​បាន​បំ​បុក​ម៉ូតូ​របស់​ជនសង្ស័យ ឲ្យ​ខ្ទាត​ផ្លោង​ទៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​ជនសង្ស័យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ តែ​ម្តង ។

គួរ​រំលឹក​រឿងស្រដៀងគ្នា ឡើងវិញថា កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ខណ្ឌចម្ការមន បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ឈ្មោះ YUAN TANG ( ថា​ង យៀន ) អាយុ​២៦​ឆ្នាំ ពាក់ព័ន្ធ​ករណី មនុស្សឃាត​ដោយ​អ​ចេតនា បើករថយន្ត​ដេញ​បំ​បុក​ជនសង្ស័យ​២​នាក់ ថា​បាន​ឆក់​ទូរស័ព្ទ​ដៃ​របស់​នាង ដែល​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់ និង​ម្នាក់​របួសធ្ងន់ នៅ​ចំណុច​ផ្លូវ​លេខ​១២៣ កែង​ផ្លូវ លេខ​៤៥៦ (​មុខ​ផ្ទះ​លេខ​៥៤) ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល ទំពូង​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ។

ហេតុការណ៍នោះ ជនសង្ស័យជាចោរឆក់២នាក់ ម្នាក់ឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ១គ្រឿង ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុ ឃើញស្ត្រីជាតិចិន និងមិត្តភក្តិម្នាក់ទៀត ឈប់រថយន្ត និយាយទូរស័ព្ទ ចំហកញ្ចក់ ខាងមុខ ផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃជនជាតិចិនឈ្មោះ Yuan Tang បានសម្រេច រួចបើកម៉ូតូគេចខ្លួន ។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជាម្ចាស់ទូរស័ព្ទបានបើករថយន្ត ដេញតាមបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលខ្ទាតទៅក្បែរ ជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ.សូវៀត លុះដល់ម៉ោង០២ និង៥០រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣ សីហា ២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់នៅមន្ទីពេទ្យ ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ២០១៨ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ បាន​សម្រេច​ឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បើករថយន្ត​បំ​បុក​ចោរឆក់​ទូរស័ព្ទ​ដៃ បណ្តាល​ឱ្យ​ស្លាប់ និង របួស​ដាក់​ពន្ធនាគារ​PJ ជា​បណ្តោះអាសន្ន​។ តាម​ការ​ចោទប្រកាន់​របស់​កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​៣​បទល្មើស ទី​១.​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨, ទី​២.​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស ដោយសារ​មរណភាព នៃ​ជន​រង​គ្រោះ តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ និង ៣.​បទ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​អនុញ្ញាតិ ៧៥ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដែល​កាលនោះ អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​៩​ឆ្នាំ ទៅ​២០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ