ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍ ៣​សំខាន់​ៗ​ពី​លុយ​ដែល​អ្នក​ត្រូវ​គោរព​បើ​មិន​ចង់​ស្តាយក្រោយ

3 ឆ្នាំ មុន

ផ្លូវកា​ត់ទៅ​រក​ភាព​ជោគជ័យ និង​ការ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ប្រហែលជា​មិន​មាន​ទេ​លើ​លោក​នេះ ។ ជា​ទូទៅ រង្វាន់​ត្រូវការ​ឲ្យ​មនុស្ស​ចំណាយ​ពេលវេលា និង​កម្លាំង ។ យ៉ាងណា​ក្តី មនុស្ស​នៅ​តែ​អាច​រៀនសូត្រ​ពី​អ្នក​ដែល​មានបទពិសោធន៍​ច្រើន​ជាង​ខ្លួន និង​ស្តាប់​តាម​ដំបូន្មាន​របស់​ពួក​គេ​ដែរ…

ផ្លូវកា​ត់ទៅ​រក​ភាព​ជោគជ័យ និង​ការ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ប្រហែលជា​មិន​មាន​ទេ​លើ​លោក​នេះ ។ ជា​ទូទៅ រង្វាន់​ត្រូវការ​ឲ្យ​មនុស្ស​ចំណាយ​ពេលវេលា និង​កម្លាំង ។ យ៉ាងណា​ក្តី មនុស្ស​នៅ​តែ​អាច​រៀនសូត្រ​ពី​អ្នក​ដែល​មានបទពិសោធន៍​ច្រើន​ជាង​ខ្លួន និង​ស្តាប់​តាម​ដំបូន្មាន​របស់​ពួក​គេ​ដែរ ។

យោង​ទៅ​តាម​លោក ម៉ូ​ហ្គេ​ន ហោ​សល (Morgan Housel) ដែល​បាន​ចំណាយពេល​ជា​ច្រើន​រៀនសូត្រ​ពី​ប្រធានបទ​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ខាងក្រោម​នេះ គឺជា​គោលការណ៍​លុយ​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​គោរព​ប្រសិនបើ​អ្នក​មិន​ចង់​ស្តាយក្រោយ ។

១. ទទួលស្គាល់​ថា អ្នក​ត្រូវ​កាត់​បន្ថយ​គំនិត​អញ​និយម
មនុស្ស​ដែល​តែងតែ​ចាយវាយ​លើស​សមត្ថភាព​ធ្វើ​ដូច្នេះ​ព្រោះតែ​គំនិត​អញ​និយម និង​ការ​ចង់បាន​ការ​ទទួលស្គាល់​ពី​សង្គម ។ មាន​ន័យ​ថា ពួក​គេ​ចង់​បង្កើត​រូបភាព​មួយ​ដែល​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​មើលឃើញ ។អ្នក​ត្រូវ​ចង​ចាំ​ថា មនុស្ស​ដែល​ជោគជ័យ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​មិន​តែងតែ​ជា​មនុស្ស​ដែល​រកបាន​លុយ​ច្រើន​ទេ តែ​ពួក​គេ​ភាគច្រើន​មិន​ខ្វល់ខ្វាយ​ពី​ការ​គិត​របស់​អ្នក​ដទៃ​ឡើយ ។

២. កុំ​វិនិយោគ​លើ​ទំនាក់ទំនង​មួយ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​មិន​យល់​ស្រប​នឹង​អ្នក​ក្នុង​ផ្នែក​ចាយវាយ
កត្តា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់ខ្លួន​ក្រ​ជាងគេ គឺ​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ម្នាក់​ដែល​មាន​ទម្លាប់​ចាយវាយ​ខុស​ពី​អ្នក​ទាំងស្រុង ។ ទោះជា​អ្នក​មិន​ធ្លាក់ខ្លួន​ក្រ ក៏​អ្នក​អាច​នឹង​បាត់បង់​អា​ពា​ហ៍​ពិ​អា​ហ៍​ដែរ​ព្រោះ​ជម្លោះ​រឿង​លុយ​ជា​កត្តា​ដ៏​ធំ​ដែល​បង្ក​ឲ្យ​មានការ​លែងលះ​គ្នា ។

៣. ចៀសវាង​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​អស់​លុយ
គ្មាន​នរណា​ដែល​អាច​រួច​ផុត​ពី​បំណុល​លឿន​ជាង​អ្នក​ដែល​ចៀសវាង​ខ្ចី​លុយ​ពី​អ្នក​ដទៃ​ទេ ។ មនុស្ស​ជួបនឹង​បញ្ហា​ដែល​បង្ក​ឲ្យ​ពួក​គេ​ចាយវាយ​លុយ​ជា​ច្រើន​ក្នុង​ជីវិត​។ ជាក់ស្តែង អ្នក​មិន​ចាំបាច់​សម្រេចចិត្ត​ត្រឹម​ត្រូវជា​និច្ច​ទេ អ្នក​គ្រាន់តែ​ត្រូវ​ចៀសវាង​កំហុសឆ្គង​ធំ​ៗ​ដែល​កើត​មាន​ឡើង​យូរ​ៗ​ម្តង​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ