ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មានរឿង​អ្វី​កើត​ឡើង ក៏​ប្រធាន​​ក្លិប Barca សន្យា​គាំទ្រ​លោក Setien ដឹកនាំ​បន្ត​ទៀត

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​សន្យា​គាំទ្រ​លោកគ្រូ​បង្វឹក Quique…

ប្រទេស​អេ​ស្ប៉ា​ញ ៖ លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona បាន​សន្យា​គាំទ្រ​លោកគ្រូ​បង្វឹក Quique Setien ឱ្យ​ដឹកនាំ​ក្រុម​រដូវ​កាល​ក្រោយ​បន្ត​ទៀត​។

លោក Quique Setien ដែល​ត្រូវ​បាន​តែងតាំង​កាលពី​ខែមករា ឆ្នាំ​២០២០​កន្លង​ទៅ បាន​នឹង​កំពុង​ប៉ុនប៉ង​ធ្វើការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​លេង​របស់​ក្រុម Barca ប៉ុន្តែ​វា​បាន​ធ្វើ​ឱ្យ​មានការ​រិះគន់ និង​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​កីឡាករ និង​អ្នកគាំទ្រ​របស់​ខ្លួន​។ រហូត​ដល់​កាលពី​ថ្មី​ៗ​នេះ លេច​ចេញ​នូវ​ដំណឹង​ពី​ភាព​ប្រះ​ឆា​រវាង​កីឡាករ ជាមួយនឹង​ក្រុម​គ្រូបង្វឹក​ផង​ដែរ ។

លោក Josep Maria Bartomeu ប្រធាន​ក្លិប Barcelona

អ្នកគាំទ្រ​មួយ​ចំនួន​ក៏​នៅ​តែ​បន្ត​ធ្វើការ​រិះគន់​ប្រធាន​ក្លិប​លោក Josep Maria Bartomeu ដែល​សម្រេច​បណ្តាញ​លោក Ernesto Valverde ដែល​បាន​ដឹកនាំ​ក្រុម​នេះ​ឲ្យ​ឈ្នះ​ពាន La Liga និង​ឈរ​នៅ​លើ​កំពូល​តារាង មុន​ពេល​រូប​លោក​ត្រូវ​បាន​គេ​បណ្តេញចេញ​កាលពី​ខែមករា​។

ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ លោក Bartomeu បាន​ថ្លែងប្រាប់​ស្ថានីយ៍​វិទ្យុ Rac1 កាលពី​ថ្ងៃ​អង្គារ​យ៉ាង​ដូច្នេះ​ថា «​លោក Setien នឹង​បន្ត​ដឹកនាំ​ក្រុម​យើង​ទៅ​មុខ​ទៀត​។ ពេល​នេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ជាមួយ​កា​រវិ​វត្ត​របស់​ក្រុម ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ យើង​ក៏​បានឃើញ​ពី​ការ​កែ​លម្អ​ដែល​លោក Setien បាន​ធ្វើ​»​។

គ្រូ​បង្វឹក Quique Setien

លោក​បាន​បន្ថែម​ទៀត​ថា «​សម្រាប់​ខ្ញុំ​គឺ​មិន​មានការ​សោកស្តាយ ចំពោះ​ការ​សម្រេចចិត្ត​បណ្តេញ​លោក Valverde នោះ​ទេ​។ យើង​ត្រូវ​តែ​ផ្តល់​ឱ្យ​ក្រុម​នូវ​ការ​ជំរុញ​ថ្មី​មួយ ហើយ Setien បាន​នាំ​មក​នូវ​គំនិត​ថ្មី និង​អារម្មណ៍​ថ្មី ក្រោម​ការ​ដឹកនាំ​របស់​គាត់​»៕ (​ដកស្រង់​ចេញពី​៖ RT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ