ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទម្លាយ​ពាង​ប្រហុក​លោក​អធិ​ការ​ស្រុក​​បរ​សេដ្ឋស្អុយច្រាស់​ខ្យល់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ​មន្ត្រី​នគរបាល​ស្រុក​បរ​សេដ្ឋ​ជា​ច្រើន​រូប​ បាន​ធ្វើ​លិខិតស្នើ​សុំ​ថ្នាក់លើ​ដក​លោក​អ៊ុំ​ ចំរើន​ ចេញពី​តួនាទី​អធិការនគរបាល​​ស្រុក​បរ​សេដ្ឋ​ ក្រោយ​ពី​មន្ត្រី​ទាំងអស់​សង្ស័យ​ថា​ លោក​អ៊ុំ​ ចំរើន​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោះ​លែង​ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ជា​ថ្នូរ​នឹង​ទឹក​លុយ​ជាង​១ពាន់​ដុល្លារ​។…

ខេត្តកំពង់ស្ពឺ ៖ ​មន្ត្រី​នគរបាល​ស្រុក​បរ​សេដ្ឋ​ជា​ច្រើន​រូប​ បាន​ធ្វើ​លិខិតស្នើ​សុំ​ថ្នាក់លើ​ដក​លោក​អ៊ុំ​ ចំរើន​ ចេញពី​តួនាទី​អធិការនគរបាល​​ស្រុក​បរ​សេដ្ឋ​ ក្រោយ​ពី​មន្ត្រី​ទាំងអស់​សង្ស័យ​ថា​ លោក​អ៊ុំ​ ចំរើន​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោះ​លែង​ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ជា​ថ្នូរ​នឹង​ទឹក​លុយ​ជាង​១ពាន់​ដុល្លារ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បរ​សេដ្ឋ​ជា​ច្រើន​បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ បន្ទាប់​ពី​ដឹង​ថា ​លោក​អធិការ​បាន​ដោះ​លែង​ជនសង្ស័យ​ក្នុង​ករណី​ចោរកម្ម​ផ្ទះ ​និង​តាម​ទី​អារាម​នានា​មាន​សេរីភាព​ឡើង​វិញ​ដោយ​មិន​បាន​ធ្វើ​របាយ​ការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​នោះ​ទេ​។​

ការ​ដោះ​លែង​នេះ ​ត្រូវ​បាន​មន្ត្រី​ជា​ច្រើន​អះអាង​ថា ​លោក​អ៊ុំ​ ចំរើន ​បាន​ទទួល​សំណូក​ចំនួន 1.400ដុល្លារ​ ​គ្រួសារ​របស់​ជនសង្ស័យ​ ដើម្បី​ដោះ​លែង​ព្រោះ​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​រួច​ផុត​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​។ មានការ​លើក​ឡើង​ថា​លោក​អ៊ុំ​ចំរើន​ដែល​ធ្វើការ​ដោះ​លែង​ជនសង្ស័យ​ឲ្យ​មាន​សេរីភាព​វិញ​នេះ​គាត់​មិន​បាន​គិត​អំពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ​ទេ​។​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ភ័យ​ខ្លាច​អំពី​សុខ​សុវត្ថិភាព​និង​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ជា​ខ្លាំង​។​ជនសង្ស័យ​ត្រូវ​បានដឹង​ថា​ជា​មុខ​សញ្ញា​​ចាស់ តែងតែ​ធ្វើ​សកម្មភាព​លួច យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​សូ​ម្បី​តែ​វត្ត​អារាម​ក៏​ជនសង្ស័យ​រូប​នេះ​ចូល​ធ្វើ​សកម្មភាព​ដែរ​។

មានការ​បង្ហើប​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ហើយ​ដោះ​លែង​វិញ​ជា​ថ្នូរ​និង​លុយ​១,៤០០$​នោះពីជន​សង្ស័យ គឺ​ឈ្មោះ កែវ សុខុម ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​នៅ ភូមិ ត្រពាំង​ធ្លក ឃុំ ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយ​ពី​សមត្ថកិច្ច​ទួល​អំពិល​ខេត្ត​ខ្លួន​ជនសង្ស័យ​បាន​ហើយ​យក​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​បែរជា​លោក អ៊ុំ ចំរើន អធិការ​ស្រុក​ប​សេដ្ឋ បាន​ឃុបឃិត​ជាមួយ​ជនសង្ស័យ​ដោះ​លែងអោយ​មាន​សេរីភាព​វី​ញ​ជា​ថ្នូរ​និង​លុយ​១,៤០០$​។

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ​មើលរូប​បាន​បង្ហើប​ថា​លោក​អ៊ុំ​ចំរើន​ដឹង​ពី​មក​កាន់​តួនាទី​ជា​អធិការ​នគរបាល​ស្រុក​បរ​សេដ្ឋ​កាលណា​មក​ធ្វើ​អ្វី​អត្តនោមត​តែ​ម្នាក់​ឯង ​មិន​ដែល​សួ​រប​ល់​ជំនាញ​ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​ម្ដងណា​ឡើយ​។​មន្ត​ហ​រី​ដដែល​បន្ត​ថា​លោក​អ៊ុំ​ចំរើន កន្លង​មក​ពេល​មាន​បទល្មើស​កើតឡើង​ល្មម​ៗ​គឺ​គាត់​លាក់​មិន​រាយការណ៍​ទៅ​ថ្នាក់លើ អោយ​បានដឹង​នោះ​ទេ​។

បើ​និយាយ​ពី​រឿង​ពុក​រលួយ​វិញ​គ្មាន​កូនចៅ​ណា​ហ៊ាន​និយាយ​ទេ មិនតែប៉ុណ្ណោះ​ទេ​លោក អ៊ុំ ចំរើន បាន​ស៊ីដាច់ ម៉ូតូ​ចំនួន​៤​គ្រឿង ដែល​មន្ត្រី​នគរបាល​ក្រោម​ឪ​វាទ​ចាប់​បាន​ពី​ពួក​គ្រឿងញៀន​ទៀត​ផង និយាយ​រួម​ពេល​ចាប់​បាន​ពួក​គ្រឿងញៀន​លោក​បាន​បញ្ជា​អោយ​ដក​ដកហូត​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ស្រុក ហើយ​ក៏​មិន​រាយការណ៍​ទៅ​លោកស្នងការ​ដែរ និយាយ​ទៅ​គឺ​យក​មនុស្ស​ទៅ​ដាក់គុក​ហើយ ទុក​ម៉ូតូ​សម្រាប់​ប្រើ​ប្រាស់​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

មន្ត្រី​ដដែល​បន្ត​ថា​ម៉ូតូ​ទាំង​៤​គ្រឿង​ដែល​លោក​អធិការ​ស្រុក​ប​សេដ្ឋ យក​ទី​១​ម៉ាក​ហុងដា C125 សេរី​2015 ពណ៌​ខ្មៅ​១​គ្រឿង​។២​ម៉ូតូ​.​ម៉ាក​ហុងដា C125 សេរី​2020 ពណ៌​ខ្មៅ ១​គ្រឿង​។ ៣​ម៉ូតូ​.​ម៉ាក​ហុងដា ស៊ូ​ម​ម៊ើ អ៊ិ​ច សេរី 2017 ពណ៌​ក្រហម ១​គ្រឿង​។និង​ទី​៤.​ម៉ូតូ​ម៉ាក អ៊ិ​ច សេន​ធើ​រ សេរី 2018 ពណ៌​ខ្មៅ ១​គ្រឿង​។​ម៉ូតូ​ទាំង​៤​គ្រឿង​នេះ ត្រូវ​បាន​លោក​អធិការ បញ្ជូន​ទៅ​ផ្ទះ​របស់​គាត់ នៅ​ខេត្តកោះកុង ចំនួន​2​គ្រឿង​។នឹង​2​គ្រឿង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្តកំពត​ផ្ទះ​រប​ប្រពន្ធ​របស់​គាត់​។​ប៉ុន្តែ​ថ្មី​ៗ​នេះ​ឃើញ​លោក​ប្រមូល​ម៉ូតូ​ទាំងនោះ​យក​មក​ទុក​នៅ​ស្រុក​វិញ​អស់ហើយ​។

ករណី​នេះ​ផង​ដែរ​មន្ត្រី​ក្រោម​ឱវាទ និង ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ស្នើ​សុំ​ទៅ លោក​ឧត្តម​សេនី​ទោ​សមសា​មួន ស្នងការ​នគរបាលរ​នគរបាល​ខេត្ដមេ​ពិសេស​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍​នេ​ត​សា​វឿ​ន​សូម​មេត្តា​ពិនិត្យ​មើល​ភាព​មិន​ប្រក​ក្រ​តី របស់​លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ផង ព្រោះ​មន្ត្រី​ក្រោម​ឱវាទ អស់ជំនឿ​លើ​លោក​ទៀត​ហើយ​។​ដោយឡែក​បើ​តាម​មន្ត្រី​ដែល​ស្និត​ជាមួយ​លោក​អ៊ុំ​ចំរើន​វិញ​បាន​លើក​ឡើង​ថា​នេះ​គ្រាន់តែ​ជា​ប្រភព​បែកធ្លាយ​តែ​ម្ខាង​ប៉ុណ្ណោះ​រីឯ​រឿងរ៉ាវ​ពិត​នោះ​ទាល់តែ​សួរ​គាត់​ផ្ទាល់​បាន​បានដឹង​ច្បាស់​។

ពលរដ្ឋ​នី​ស្រុក​ប​សេដ្ឋ​ជា​ច្រើន​បាន​ធ្វើការ​សំណូមពរ​ថ្នាក់ដឹកនាំ ជា​ពិសេស​គឺ​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​មេ​ត្តាពិនិត្យ​​​ចាត់វិធានការ​រដ្ឋបាល​ចំពោះ​លោក អ៊ុំ ចំរើន ដើម្បី​កុំអោយ​មាន​គំរូ​អាក្រក់​ដល់​មន្ត្រី​បន្តវេន​ជំនាន់​ក្រោយ​។​ម្យ៉ាង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​និង​មន្ត្រី​ក្រោម​ឱវាទ មាន​ភាព​កក់ក្ដៅ​និង​ជឿជាក់ លើ​អង្គភាព​នគរបាល​ជាតិ ជា​អ្នក​អនុវត្ត​ច្បាប់​បម្រើ​រាស្ត្រ​ពិតប្រាកដ។

ចំពោះ​រឿង​ដោះ​លែង​ជនសង្ស័យ​នោះ​លោក អ៊ុំ ចំរើន អធិការ​ស្រុក​ប​សេដ្ឋ ដែល​រង​ការ​ចោទប្រកាន់ ថា​ស៊ីសំណូក​ដោះ​លែង​ជនសង្ស័យ​នេះ​ដែរ លោក​អធិការ​បាន​បំភ្លឺ​ថា​”​តាម​ការ​ពិត​ជនសង្ស័យ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​របស់​ព្រះសង្ឃ​ពិតមែន ពេល​កំពុង​លួច​ត្រូវ​ព្រះសង្ឃ​ឃើញ​ហើយ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។​

លោក​អធិការ​បន្ត​ថា​ក្រោយមក​២​ថ្ងៃ​ម្តាយ​ឪពុក​ជនសង្ស័យ​បាន​ទៅ​ជួប​លោក​(​ព្រះសង្ឃ​)​ហើយ​យក​លុយ​ចំនួន​៨០០​ដុល្លារ​ទៅ​សង​លោក​វិញ ខាង​ព្រះសង្ឃ​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ដែរ​ដូច្នេះ​ហើយ​ទើប​លោក​មិន​បាន​រាយ​រណ៍​ទៅ​លោកស្នងការ​។​នៅ​ពេល​ដែល​ម្តាយ​ឪពុក​ជនសង្ស័យ​សង​លុយ​ទៅ​ព្រះសង្ឃ​ហើយ​លោក​ក៏​បានអោយ​មន្ត្រី​ជំនាញ​ទៅ​ធ្វើ​កំណត់ហេតុ​ផង​ដែរ​។​ពាក់​ព័​ន្ឋ​នឹង​រឿង​ម៉ូតូ​លោក​អធិការ​បញ្ជាក់​ថា​មិន​បាត់​ទៅ​ណា​ទេ​”​។

សូម​បញ្ជាក់​ថា​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ទី​១៩,០៦,២០២០​ជនសង្ស័យ​រូប​នេះ​បាន​លួច​គាស់​ទូ ដាក់​លុយ​និង​សំភារ​:​របស់​ព្រះសង្ឃ​មួយ​អង្គ​គង់​ក្នុង​វត្ត​អង្គ​ស្តុក​ស្ថិត​ភូមិ មី​លាវ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ លួច​យក​ប្រាក់​ចំនួន​៨០០​ដុល្លារជា​ប្រាក់​របស់​ព្រះសង្ឃ​១​អង្គរ គង់នៅ​វត្ត​កើតហេតុ​។ពេល​កំពុង​ធ្វើ​សកម្មភាព​ឈ្មោះ កែវ សុខុម ត្រូវ​បាន​ព្រះសង្ឃ​ឃើញ​ទាន់​និង​បាន​ប្រតាយប្រតប់​ជាមួយ​កូនសិស្សលោក​ទៀត​ផង។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ