ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បណ្ដុះ​​ប្រភេទ​ពូជឈើ​ដ៏​​កម្រ​5​មុខ នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ទំហំ​8​ហិ​ក​តា​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ ស្ថានីយ​បណ្ដុះ​កូន​ឈើ​៨​ហិ​កតា ជា​ស្ថានីយ​មួយ​ក្នុង​ចំណោម​ស្ថានីយ​ទាំង​៤ របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​បណ្ដុះ​កូន​ឈើ​សម្រាប់​ដាំ​ដុះ ទាំង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ ស្ថានីយ​បណ្ដុះ​កូន​ឈើ​៨​ហិ​កតា ជា​ស្ថានីយ​មួយ​ក្នុង​ចំណោម​ស្ថានីយ​ទាំង​៤ របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការងារ​បណ្ដុះ​កូន​ឈើ​សម្រាប់​ដាំ​ដុះ ទាំង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ចែកចាយ​ជូន​ទៅ​ដាំ​នៅ​ខាងក្រៅ​រមណីយដ្ឋាន​អង្គរ ។ សូម​បញ្ជាក់​ថា ព្រៃឈើ​គឺ​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​រមណីយដ្ឋាន​អង្គរ និង​បាន​បំពេញ​តួនាទី​ស្នូល ក្នុង​ការ​បង្កើន​គម្រប​ព្រៃឈើ បរិស្ថាន និង​អភិរក្ស​ក្នុង​រមណីយដ្ឋាន​អង្គរ ។

លោក ស៊ិ​ន សុ​ផា​ណា​រ៉េ​ត បុគ្គលិក​ទទួល​បន្ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​៨​ហិ​កតា ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ប្រភេទ​កូន​ឈើ​ជា​ច្រើន​ស្ថានីយ​នេះ បាន​បណ្ដុះ​ប្រភេទ​ឈើប្រណិត​កម្រ​ចំនួន​៥​ប្រភេទ​នៅ​កម្ពុជា ដូច​ជា​ឈើ​បេង ឈើ​គ្រញូង ឈើ​ធ្នង់ ឈើ​ច្រេះ និង​ឈើ​នាងនួន ។ ស្ថានីយ​បណ្តុះ​ប្រភេទ​កូន​ឈើ​ទាំងនោះ ដោយ​ធ្វើការ​ប្រមូល​គ្រាប់ពូជ​ពី​ព្រៃ​ក្នុង​រមណីយដ្ឋាន​អង្គរ ការ​ផ្តល់​ដោយ​វិស័យ​ឯកជន និង​ទិញ​ពី​ផ្សារ ដូច​ជា​ឈើ​នាងនួន​ជាដើម ។

លោក​បន្ត​ថា ក្នុង​មួយ​ឆ្នាំ​ៗ ស្ថានីយ​បណ្ដុះ​កូន​ឈើ​៨​ហិ​កតា អាច​មាន​លទ្ធភាព​បណ្ដុះ​កូន​ឈើ​ជា​មធ្យម​ជាង​២​ម៉ឺន​ដើម តែ​សម្រាប់​ឆ្នាំ​មុន ស្ថានីយ​បាន​បណ្ដុះ​រហូត​ដល់​ជិត​៥​ម៉ឺន​ដើម ។ ប៉ុន្តែ​ការ​បណ្ដុះ​កូន​ឈើ​ទាំងនេះ មានការ​លំបាក​បន្ដិច ដោយសារ​ពូជ​ខ្លះ​ដូច​ជា​បេង ត្រូវការ​ស្រុះទឹកក្ដៅ និង​កាប់​ច្រៀក​វា​សិន ទើប​កូន​ឈើ​ទាំងនោះ​ឆាប់​ដុះ និង​ដុះ​ក្នុង​បរិមាណ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ