ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City និង Juventus ប្រជែង​ជាមួយ Barca ដើម្បី​យក​កីឡាករ Adama Traore

3 ឆ្នាំ មុន

អន្តរជាតិ ៖ ក្លិប Manchester City និង​ក្លិប Juventus ត្រូវ​បាន​រាយការណ៍​ថា បាន​ឈានមុខ​លើ​ក្លិប Barcelona…

អន្តរជាតិ ៖ ក្លិប Manchester City និង​ក្លិប Juventus ត្រូវ​បាន​រាយការណ៍​ថា បាន​ឈានមុខ​លើ​ក្លិប Barcelona ក្នុង​ការ​តាម​ប្រមាញ់​យក​ខ្សែការពារ និង​បម្រើ​ស្លាប​កំពូល​ល្បឿន Adama Traore ពី​ក្រុម​ចចក​ខ្មៅ Wolverhampton ។

Traore ដែល​បាន​ផ្លាស់​ពី​ក្លិប Middlesbrough មក​ចូលរួម​ជាមួយ​ក្លិប Wolves ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ ១៨​លាន​ផោន​កាលពី​ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ ដែល​កំពុង​លេចធ្លោ​ខ្លាំង​បំផុត​ក្នុង​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ ។ សម្រាប់​រដូវ​កាល​នេះ Traore រក​គ្រាប់​បាល់​បាន​ចំនួន ៤​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៩ លើក​។ ព្រមទាំង​បាន​ជួយ​ឲ្យ Wolves ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​ដំណើរ​ប្រជែង​យក​តំណែង Top4 ដើម្បី​មាន​សិទ្ធិ​ឡើង​ទៅ​លេង​ក្នុង​ក្រប​ខណ្ឌ Champions League រដូវ​កាល​ក្រោយ ដោយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​តារាង Prmeier League ។

យោង​តាម​ប្រភព​ពី ESPN បានឱ្យ​ដឹង​ថា ដោយនៅ​សល់​រយៈពេល ៣​ឆ្នាំ​ទៀត​ក្នុង​កុងត្រា​ជាមួយ Wolves កីឡាករ​អេ​ស្ប៉ា​ញ​វ័យ ២៤​ឆ្នាំ​រូប​នេះ អាច​នឹង​ចាក​ចេញពី​ក្លិប​បច្ចុប្បន្ន​របស់​គេ​រដូវ​កាល​ក្រោយ ប្រសិនបើ Wolves មិន​អាច​ទទួល​បាន​កៅអី​មួយ​សម្រាប់​ការ​ប្រកួត​ក្រប​ខណ្ឌ Champions League​។

ហើយ​ប្រសិនបើ​ពួក​គេ​ខកខាន​ពិតប្រាកដ​មែន នោះ​ក្រុម​សេះបង្កង់ Juventus និង​ក្រុម​មេឃ​ខៀវ Man City នឹង​ត្រៀម​កញ្ចប់​ថវិកា​មួយ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​កីឡាករ Traore នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ​។ ស្រប​ពេល​ដែល​បច្ចុប្បន្ន Barcelona ក៏​នៅ​តែ​កំពុង​តែ​ព្យាយាម​យ៉ាង​ខ្លាំង ក្នុង​ការ​ពិភាក្សា​ដើម្បី​នាំ​យក​អតីត​កីឡាករ​របស់​ខ្លួន​រូប​នេះ ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​៕ (ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ