ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​ដែល​មហាសេដ្ឋី Elon Musk និង Jeff Bezos ចង់​រៀន និង​ពង្រឹង

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX ព្រមទាំង​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស…

លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX ព្រមទាំង​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ផង​ដែរ បាន​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​យោង​តាម​ការ​រៀន​គិត​ខុស​ពី​មនុស្ស​ទូទៅ ។

ជាក់ស្តែង អ្នក​ទាំង​ពីរ​ជា​មនុស្ស​ដ៏​មាន​ភាព​ឆ្លាត​វៃ និង​មានការ​ប្តេជ្ញា​ចង់​ធ្វើ​ឲ្យ​ផលិតផល​ដែល​ខ្លួន​ផ្គត់ផ្គង់​កាន់តែ​ល្អ​ប្រសើរ​ជា​និច្ច​ផង​ដែរ ។ ហើយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​ទាំង​ពីរ​ព្យាយាម​រៀន និង​ពង្រឹង​ជំនាញ​សំខាន់​មួយ​នោះ​គឺ​ការ​ត្រិះ​រិះ​ពិចារណា ។

ជំនាញ​នេះ​តម្រូវ​ឲ្យ​មនុស្ស​គិត​ដោយ​ប្រុង​ប្រយ័ត្ន និង​ជ្រាលជ្រៅ​ពី​ប្រធានបទ​មួយ ឬ​គំនិត​មួយ ។ វា​រួម​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ និង​ថ្លឹងថ្លែង​ព័ត៌មាន ការ​គិត​បែប​សម​ហេតុ​សម​ផល និង​កា​រត​ភ្ជាប់​ព័ត៌មាន​សំខាន់​ៗ​ជាដើម ។ ប៉ុន្តែ​ចំណុច​សំខាន់​មួយទៀត​ដែល​អ្នក​ទាំង​ពីរ​បាន​រួម​បញ្ចូល​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា គឺ​ការ​ព្យាយាម​រក​កំហុសឆ្គង ឬអ្វី​ដែល​អ្នក​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​បាន ។

លោក ម៉ាស ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា «​ខ្ញុំ​តែងតែ​រក​អ្វី​ដែល​ខុសឆ្គង ។ ដើម្បី​ធ្វើ​ឲ្យ (Tesla) កាន់តែ​ល្អ​ប្រសើរ​… ខ្ញុំ​ត្រូវ​តែ​ត្រិះ​រិះ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ ។ ដូច្នេះ​ពេល​ដែល​ខ្ញុំ​មើលឃើញ​រថយន្ត​មួយ​គ្រឿង ខ្ញុំ​មើលឃើញ​អ្វី​ៗ​ទាំងអស់​ដែល​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ផ្លាស់​ប្តូរ ឬ​ធ្វើ​ឲ្យ​វា​ល្អ​ប្រសើរ​ឡើង​» ។

លោក ចេ​សិន ហ្វ្រ៊ី​ដ (Jason Fried) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Basecamp ធ្លាប់​បាន​និយាយ​ជាមួយ​លោក​បេ​សូ​ស​និង​បាន​អះអាង​ថា​លោក បេ​សូ​ស «​ប្រទះ​ឃើញ​ថា​មនុស្ស​ដែល​វ័យឆ្លាត​ជាងគេ​តែងតែ​ផ្លាស់​ប្តូរ​ការ​យល់​ដឹង ពិចារណា​លើ​បញ្ហា​មួយ​ដែល​ពួក​គេ​គិត​ថា ពួក​គេ​បាន​ដោះស្រាយ​សា​ជា​ថ្មី ។ ពួក​គេ​បើក​ទូលាយ​ក្នុង​ការ​ទទួលយក​ទស្សនៈ​ថ្មី​ៗ ព័ត៌មាន​ថ្មី​ៗ គំនិត​ថ្មី​ៗ គំនិត​ផ្ទុយ​ពី​ពួក​គេ និង​ព្យាយាម​តវ៉ា​នឹង​ការ​គិត​របស់​ខ្លួន​» ។
ចំណុច​នេះ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ត្រិះ​រិះ​ពិចារណា គឺ​សមត្ថភាព​ក្នុង​ការ​រៀនសូត្រ​ពី​គំនិត​ដទៃ​ទោះជា​វា​ផ្ទុយ​ទៅ​នឹង​គំនិត​របស់​ខ្លួន​ពិតមែន​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ