ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​អ្នកមាន​ប្រាក់ តើ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​វិធី​ណា ដើម្បី​បង្កើត​លុយ​ថែម​ទៀត ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​យើង​ម្នាក់​ៗ​មាន​ប្រាក់ ឬ​ទុន​គ្រប់គ្រាន់​សម្រាប់​វិនិយោគ តើ​ត្រូវ​ចាប់ផ្តើម​គិត​ពី​ចំណុច​ណា​មុន ហើយ​ប្រសិនបើ​យើង​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​វិញ តើ​ត្រូវ​មើល​លើ​អ្វីខ្លះ ? ដើម្បី​កុំ​ឲ្យ​ការ​វិនិយោគ​នោះ​ជៀស​ផុត​ពី​ការ​បោះ​លុយ​ចោល​ទទេរ​ៗ ។…

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​យើង​ម្នាក់​ៗ​មាន​ប្រាក់ ឬ​ទុន​គ្រប់គ្រាន់​សម្រាប់​វិនិយោគ តើ​ត្រូវ​ចាប់ផ្តើម​គិត​ពី​ចំណុច​ណា​មុន ហើយ​ប្រសិនបើ​យើង​ចង់​វិនិយោគ​លើ​អចលនទ្រព្យ​វិញ តើ​ត្រូវ​មើល​លើ​អ្វីខ្លះ ? ដើម្បី​កុំ​ឲ្យ​ការ​វិនិយោគ​នោះ​ជៀស​ផុត​ពី​ការ​បោះ​លុយ​ចោល​ទទេរ​ៗ ។

តាម​ការ​បកស្រាយ​អ្នកជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ លោក ស៊ា​ន ធនិន ជា​អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment បានឱ្យ​និយម​ន័យ​ការ​វិនិយោគ​ថា គឺជា​ការ​ប្រើប្រាស់​លុយ​ដែល​យើង​មាន ធ្វើ​អ្វីមួយ ដើម្បី​បង្កើត​លុយ​ត្រឡប់​មក​វិញ ឬ​ក៏​លុយ​ដែល​យើង​មាន ធ្វើ​វា​ឱ្យ​បង្កើន​ផល​ចំណេញ​មក​ឱ្យ​យើង ។ មាន​ន័យ​ថា លុយ​ដែល​យើង​មាន​អាច​ប្រើប្រាស់​វា មក​បង្កើន​ពីលើ​លុយ​ដែល​យើង​មាន ។

លោក ស៊ា​ន ធនិន បាន​និយាយ​ថា «​ដូចនេះ សួរ​ថា តើ​យើង​ត្រូវ​ប្រើ​ការ​វិនិយោគ​នោះ​របៀប​ម៉េច ឱ្យ​ត្រូវ​គោលដៅ ឬ​បាន​ចំណេញ ហើយ​បាន​បង្កើត​លុយ​ទាំងនោះ​មក​វិញ ។ ការ​វិនិយោគ​មាន​ច្រើន​បែប​ដូច​ជា ការ​វិនិយោគ​លើ​ការ​ទិញ​អចលនទ្រព្យ​ចូល​ហ៊ុន​ជាមួយ​គេ ឬ​យក​លុយ​ទៅ​ទិញ​ភាគហ៊ុន ឬ​ក៏​ប្រើ​វា​ទៅ​ទិញ​ហ៊ា​ង​ឆេ​ង​អត្រា​ប្តូរ​ប្រាក់​ជាដើម គឺ​ក្នុង​ន័យ​ណា​ក៏​ដោយ ឱ្យ​តែ​យើង​ប្រើប្រាស់​លុយ​នឹង​ក្នុង​គោលបំណង​បង្កើន​លុយ​មក​វិញ​» ។

លោក ស៊ា​ន ធនិន បាន​បន្ត​ថា «​លុយ​ដែល​យើង​មាន​គំរោង​ចង់​វិនិយោគ​នោះ ជា​ធម្មតា​មុន​នឹង​បាន​ផ្លែផ្កា​វា​អាច​ចេញ​ជា​រូបភាព​អ្វីមួយ​សិន​ដូច​ជា ឧ​ទារ​ហណ៍​ថា យើង​យក​លុយ​ទៅ​ធ្វើ​ទុន ក្នុង​អចលនទ្រព្យ ដូចនេះ​វា​អាច​បំ​លែង ឬ​ប្រែ​ក្លាយទៅជា ដី ផ្ទះ ឡាន អគារ​សំណង់ ខុន​ដូរ​ជាដើម ។ ហើយ​នៅ​ពេលវេលា​ណាមួយ​ដែល​សម​ស្រប​ហើយ យើង​អាច​ចាប់ផ្តើម​លក់​នូវ​វត្ថុ​ទាំងនោះ ដូចនេះ​វា​ពិតជា​បាន​ផល​លើស​ទុនដើម​របស់​យើង​»​។

ក្នុង​នោះ​ដែល​លោក ស៊ា​ន ធនិន បាន​លើកយក​ចំណុច​ខ្លះ​ៗ ដើម្បី​ចែករំលែក​នូវ​បទ​ពិសោធន៍​ក្នុង វិស័យ​វិនិយោគ​នេះ​ថា មុន​ធ្វើការ​វិនិយោគ អ្នក​ចង់​វិនិយោគ​នឹង​ត្រូវ​សួរ​ខ្លួនឯង​សិន​ថា ៖ តើ​អ្នក​ចង់​ក្លាយជា​អ្នក​វិនិយោគ​ប្រភេទ​ណា? ត្រង់​ចំណុច​នេះ លោក បាន​លើក​ឡើង​អំពី អ្នក​វិនិយោគ​មាន​ពីរ​ប្រភេទ គឺ​អ្នក​វិនិយោគ​សកម្ម និង​អ្នក​វិនិយោគ​អកម្ម​។

លោក ស៊ា​ន ធនិន បាន​ពន្យល់​ដូចនេះ​ថា «​អ្នក​វិនិយោគ​មាន​ពីរ​ប្រភេទ គឺ​អ្នក​វិនិយោគ​សកម្ម និង​អកម្ម​។ អ្នក​វិនិយោគ​សកម្ម គឺជា​អ្នក​ដែល​ដាក់​ទុន​ហើយ មិន​បាន​នៅ​ស្ងៀម​ទេ ឧ​ទារ​ហណ៍​ថា ដាក់​ទុន​លើ​អចលនទ្រព្យ ដូចនេះ​មុនគេ​ដាក់​ទុន​លើ​វា គេ​ធ្វើការ​សិក្សារ​ស្រាវជ្រាវ​ពី​ទីផ្សារ​ច្រើន និង​អ្វី​ដែល​គួរ​ចាប់ផ្តើម​មុន​។ ហើយ​នៅ​ពេល​ដែល​គេ​សម្រេចចិត្ត​ថា​ដាក់​ទុន​ហើយ ក៏​គេ​នៅ​តែ​មិន​ព្រម​នៅ​ស្ងៀម​ទៀត គឺ​គេ​តែងតែ​តាមដាន ឬ​មើល​ព័ត៌មាន​ផ្សេង​ៗ ដែល​ទាក់ទង​អចលនទ្រព្យ​នឹង​»​។

លោក ស៊ា​ន ធនិន បាន​បន្ត​ថា «​ចំណែក​អ្នក​វិនិយោគ​អកម្ម​វិញ គឺ​យើង​មិនសូវ​មានការ​ស្វែង​យល់​ការងារ​អស់​នឹង​ទេ ប៉ុន្តែ​ចង់​វិនិយោគ​ដែរ ដូចនេះ​គេ​ដាក់​លុយ​ចូល​ទៅ ហើយនឹង​មាន​គេ​ធ្វើការ​ឱ្យ​យើង​ហើយ មាន​ន័យ​គេ​យក​លុយ​នឹង​ទៅ​ចាត់ចែង​ឱ្យ​យើង​ហើយ ដូចនេះ​យើង​រង​ចាំតែ​គេ​យក​ផល​មក​ឱ្យ​តែ​ប៉ុណ្ណោះ​។

មាន​ន័យ​ថា​ដាក់​ទុន​ទៅ មាន​អ្នកធ្វើការ​ឱ្យ បន្ទាប់​មក​បើ​ទទួលផល ក៏​ត្រូវ​ចែក​ឱ្យ​អ្នក​ដែល​ធ្វើការ​ឱ្យ​គាត់​។ លោក​បាន​បញ្ជាក់​ថា ជា​ទូទៅ អ្នក​វិនិយោគ​សកម្ម​ច្រើន​តែ​បាន​ទទួលផល​ច្រើន​ជាង អ្នក​វិនិយោគ​អកម្ម ដោយសារ​តែ​អ្នក​ដែល​វិនិយោគ សកម្ម​នឹង​គាត់​ចាយ​ពេលវេលា ធនធាន និង​ចាយ​សមត្ថភាព​របស់​គាត់​នឹង​ទៅ​លើ​ការ​សិក្សារ​ស្រាវជ្រាវ ហើយ​និង​ប្រឹងប្រែង​ខ្លាំង​។ ហើយ​ចូល​អ្នក​ចង​ចាំ​ថា រាល់​ការ​វិនិយោគ​ទាំងអស់ តែងតែមាន​ហានិភ័យ មិន​មានការ​វិនិយោគ​ណាមួយ ដែល​មាន​ហានិភ័យ​ស្មើ​សូន្យ​ទេ គ្រាន់តែ​ថា​ហានិភ័យ​នោះ​មាន​ទំហំ​ប៉ុណ្ណា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ