ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​តាំងចិត្ត​គ្រូបង្វឹក​ជម្រើសជាតិ​2​រូប​ក្រោយ​​គ្រូបង្វឹក​ឆ្នើម​ៗ​ជ្រុះ​ចេញពី​តំណែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​ប្រដាល់​កម្ពុជា សហព័ន្ធ​កំណត់​យក​គ្រូបង្វឹក​ថ្នាក់​ជាតិ​រដូវ​កាល​ថ្មី​តែ​២​រូប​ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​ឆ្នាំ​មុន​ៗ​យក​រហូត​ដល់​ទៅ​៥​រូប ។ គ្រូបង្វឹក​២​នាក់​ដែល​បាន​ជាប់​ឈ្មោះ​ជា​ថ្មី បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង​ជា​ពិសេស បន្ទាប់​ពី​គ្រូបង្វឹក​ដែល​ធ្លាប់​ឈរជើង​រួម​មាន លោក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​កំណត់​របស់​សហព័ន្ធ​ប្រដាល់​កម្ពុជា សហព័ន្ធ​កំណត់​យក​គ្រូបង្វឹក​ថ្នាក់​ជាតិ​រដូវ​កាល​ថ្មី​តែ​២​រូប​ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​ឆ្នាំ​មុន​ៗ​យក​រហូត​ដល់​ទៅ​៥​រូប ។ គ្រូបង្វឹក​២​នាក់​ដែល​បាន​ជាប់​ឈ្មោះ​ជា​ថ្មី បាន​បង្ហាញ​នូវ​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង​ជា​ពិសេស បន្ទាប់​ពី​គ្រូបង្វឹក​ដែល​ធ្លាប់​ឈរជើង​រួម​មាន លោក អេ ភូ​ថង ជាដើម បាន​បាត់​តំណែង ហើយ​ត្រូវ​បាន​ជំនួស​ដោយ​គ្រូបង្វឹក​មួយ​រូប​ផ្សេង​។

លោក ជា រិ​ទ្ធ ដែល​ភាគច្រើន​មហាជន​មិនសូវ​ស្គាល់ បាន​កាន់​តំណែង​នោះ​ជាមួយ​លោក ឡុ​ង សាល​វ័​ន្ត ដែល​មានបទពិសោធន៍​បង្វឹក​កីឡាករ​ជម្រើសជាតិ​ជា​ច្រើន​ជំនាន់ ។ ការ​ជ្រុះ​ចេញ​របស់​លោក អេ ភូ​ថង និង​គ្រូបង្វឹក​២​រូប​ដែល​សុទ្ធតែ​ល្បីឈ្មោះ ត្រូវ​បាន​ប្រធាន​សហព័ន្ធ​បង្ហើប​ថា គឺ​ដោយសារ​តែ​ខ្វះ​ការ​ទទួលខុសត្រូវ ស្រប​ពេល​ដែល​គោលការណ៍​ថ្មី​ក៏​ត្រូវ​កំណត់​ឱ្យ​កាត់​បន្ថយ​គ្រូបង្វឹក​ពី​៥​នាក់​មក​នៅ​តែ​២​នាក់ ហើយ​តម្រូវ​ឱ្យ​ជ្រើស​យក​តែ​គ្រូបង្វឹក​ដែល​មាន​ឆន្ទៈ​ខ្ពស់ ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់គុន​ខ្មែរ​បាន​ថ្លែង​ក្នុង​ពិធី​បោះ​ឆ្នោត​ជ្រើសរើស​គ្រូបង្វឹក​២​រូប​សម្រាប់​បង្វឹក​កីឡាករ​ជម្រើសជាតិ​ឆ្នាំ​នេះ​ថា ប្រសិនបើ​យើង​បង្ហាត់បង្រៀន​កូនសិស្ស​មិន​អស់ពី​សមត្ថភាព​នោះ មាន​ន័យ​ថា យើង​កំពុង​យក​លុយ​ដាក់​មុខ​យើង ដោយ​មិន​គិតពី​គុណ​​ផល​របស់​កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរដែល​ក្រសួង​អប់រំ បាន​ចាយ​លុយ​ជា​ច្រើន​លើ យើង ។ ក្នុង​នាម​គ្រូបង្វឹក​ត្រូវ​បំពេញ​តួនាទី​ទៅ​តាម​គោលការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​គឺ​ហ្វឹកហាត់​កីឡាករ​តាម​កម្មវិធី​ជា​និច្ច ។

លោក​ប្រធាន​សហព័ន្ធ​បន្ថែម​ថា កាលពី​ឆ្នាំ​កន្លងមក គ្រូបង្វឹក​ចាស់​បាន​យក​ពេលវេលា​ក្រុម ជម្រើសជាតិ​ទៅ​ហ្វឹកហាត់​ដល់​កីឡាករ​នៅ​ក្លិប​របស់​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។ សម្រាប់​ឆ្នាំ​នេះ​មិន​អនុញ្ញាត​ឲ្យ​លោកគ្រូ​ទាំង​២​រូប​ធ្វើ​បែប​នេះ​ឡើយ ។

ឆ្នាំ​នេះ​មានបេក្ខជន​ជា​គ្រូបង្វឹក​ចំនួន​៥​រូប​បាន​ឈរឈ្មោះ​ជា​គ្រូ​ជម្រើសជាតិ​រួម​មាន អតីត​គ្រូបង្វឹក​ឆ្នើម​លោក អេ ភូ​ថង លោកគ្រូ ជា រិ​ទ្ធ លោក ឡុ​ង សាល​វ័​ន្ត លោក អាត់ សា​រ៉ាត់ និង លោក ទេស សា​រិ​ន ប៉ុន្តែ​តម្រូវការ​ជ្រើសរើស​តែ​២​រូប ប៉ុណ្ណោះ ដែល​បាន​ទៅ​លោកគ្រូ ជា រិ​ទ្ធ និង​លោក ឡុ​ង សាល​វ័​ន្ត ។ ចំពោះ​កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​វិញ​ឆ្នាំ​នេះ​សហព័ន្ធ​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួង​ឲ្យ​មាន​កីឡាករ​ចំនួន​១៦​នាក់ គឺ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​៨​នាក់ និង​ថ្នាល​ចំនួន​៨​នាក់ ។ ការ​កំណត់​នេះ គឺ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រសួង និង​របស់​សហព័ន្ធ តែ​សម្រាប់​គ្រូបង្វឹក​ដែល​ជ្រុះ​ពី​តំណង គឺ​ប្រាប់​មូលហេតុ​មិន​ខុស​ពី​ហ្នឹង ។

លោក ហង្ស ស៊ឺ​នលោក ធន់ សុភា និង​ឡៅ ស៊ី​ណាត បាន​ប្រាប់​ពី​មូលហេតុ​ស្រ​ដៀង​គ្នា​ថា ដោយសារ​តែ​ពួក​គាត់​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់ក្រុម​ជម្រើសជាតិ ព្រោះ​ពួក​គាត់​សុទ្ធតែ​នៅ ប្រចាំ និង​គ្រប់គ្រង​ក្លិប​រៀង​ៗ​ខ្លួន ទើប​ពួក​លោក​សុំ​ឱ្យ​ជ្រើស​អ្នក​ផ្សេង​ជំនួស ។

លោក ធន់ សុភា បញ្ជាក់ ថា លោក​ជា​គ្រូបង្វឹក នៅ​ក្លិប​កង​យោធពលខេមរភូមិន្ទ មាន​កីឡាករ​ច្រើន​ណាស់ អ៊ីចឹង បើ​លោក​ចេញ មក​ធ្វើ​ជា​គ្រូ​ជម្រើសជាតិ​នោះ គឺ​ពិតជា​ប៉ះពាល់​។

លោក អេ ភូ​ថង ដែល​បាន​ជាប់​ជា​គ្រូ​ជម្រើស ជាតិ​តាំងពី​ឆ្នាំ​២០១៧ មក​នោះ តាម​រយៈ​ការ​ទទួល​​បានការ​គាំទ្រ ត្រឹម​៤​សំឡេង ឈរ​នៅ លេខ​រៀង​ទី​៣ ផ្ទុយ​ពី​នេះ លោក ឡុ​ង សាល​វ័​ន្ត
ដែល​ជា​គ្រូ​ជំនួយ​តាំងពី​ឆ្នាំ​២០១៧​មក​ដែរ​នោះ ត្រូវ​ឡើង​ទៅ​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ឆ្នាំ​នេះ ក្រោយ លោក​ទទួល​បាន​៧​សំឡេង ខ្ពស់​ជាងគេ​នោះក្នុង​ពេល​លោក ជា រិ​ទ្ធ ទទួល​បាន ៥​សំឡេង ជាប់​ជា​គ្រូ​ជំនួយ​នៅ​ឆ្នាំ​នេះ ។ លោក​ថា ខ្លួន​ក៏​រវល់​ដែរ​ទើប​សុំ​ដកខ្លួន ខណៈ​ដែល​លោក​ក៏​មិន​ចង់​ធ្វើការ​ចុងដៃចុងជើង​។

យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​គ្រូបង្វឹក​ជើង​ចាស់​ហង្ស ស៊ឺ​ន ព្រមទាំង​គ្រូបង្វឹក ជើង​ថ្មី មាន​សមត្ថភាព ធន់ សុភា និង​ឡៅ ស៊ី​ណាត បាន​សម្រេច​ដកខ្លួន​ចេញពី​ការ​បោះ​ឆ្នោត​នោះ ខណៈ​លោក ទេស សា​រិ​ន ដែល​បាន ឈរឈ្មោះ​ដែរ​នោះ ក៏​មិន​បាន​បង្ហាញ​វត្តមាន ឡើយ ។ ចំណែក លោក អាត់ សា​រ៉ាត់ (​អាត់ សំ​រិ​ទ្ធ​) ទទួល​បានការ​គាំទ្រ ២ សំឡេង គឺ​ឈរ​នៅ​លេខ​រៀង​ទី​៤ ក្រោយ​គេ​ក្នុង​ចំណោម​អ្នក​ឈរឈ្មោះ​និង​មាន​វត្តមាន​ទាំង​៤​នាក់​។

លោក ជា រិ​ទ្ធ ដែល​ជា​គ្រូ​ជម្រើសជាតិ​ថ្មី មិនសូវ​គេ​ស្គាល់​នោះ​បាន​ថ្លែង​បញ្ជាក់​ថា លោក​ជា​ប្រធាន​ក្លិប​គុហារ​ខេត្តសៀមរាប និង​ជា​ជំនួយការ​លោក តែម ម៉ឺន ទទួល​បន្ទុក​ការងារ​ទំនាក់ទំនង​អន្តរជាតិ​ជា​យូរ​មក​ហើយ​។

បន្ថែម​ពីលើ​នេះ លោក​ជា​អាជ្ញាកណ្តាល​ធ្លាប់​ជាប់​ក្នុង​កម្រិត​ស៊ី​ហ្គេ​ម​នៅ​ហ្វី​លី​ពី​ន​កាល​ឆ្នាំ ២០១៩​​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​មិន​ធ្លាប់​បាន​ជាប់​សោះ ។ បន្ថែម​លើ​នេះ លោក​ជា សាស្ត្រា​ចារ្យ​អក្សរសាស្ត្រ​អង់គ្លេស គឺជា​ធនធាន​មួយ ដែល​សហព័ន្ធ​ត្រូវការ​ចាំបាច់ តែ​វិជ្ជា​គុន​របស់ លោក​នៅ​មាន​បទ​ពិសោធ​ខ្ចី ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា គ្រូបង្វឹក​ជម្រើស ជាតិ ដែល​ទទួល​បានការ​ទុកចិត្ត​ពី​សហព័ន្ធ ត្រូវ ទទួលខុសត្រូវ​តាម​ច្បាប់ និង​លក្ខខណ្ឌ​របស់ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក៏​ដូច​ជា​ក្រសួង អប់រំ យុវជន និង​កីឡា ដោយ​ខិតខំ​យ៉ាងណា ឲ្យ​កីឡាករ​យើង ទទួល​បាន​សមត្ថ​ភាពល្អ ប្រកួត​ដណ្តើម​បាន​ជ័យជម្នះ ពី​ឆាក​អន្តរជាតិ តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​។

លោក ជា រិ​ទ្ធិ និង លោក ឡុ​ង សាល​វ័​ន្តសុទ្ធតែ​តាំងចិត្ត​ថា នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព ដោយ​អះអាង​ថា នឹង​មិន​យក​ពេលវេលា​ដែល​បង្វឹក​កីឡាករ​ជម្រើសជាតិ យក​ទៅ​ធ្វើ​ការងារ​ផ្ទាល់ខ្លួន បង្ក​ផល​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​កីឡាករ និង​សហព័ន្ធ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ