ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​ពិភាក្សា​ផ្ដល់​ថ្ងៃ​ឈប់​សម្រាក​ជូន​កម្មករ និង​មន្ត្រីរាជការ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំពុង​សិក្សា​ក្នុង​ការ​សង​ថ្ងៃ​ឈប់​សម្រាក​ជូន​ដល់​កម្មករ​បុគ្គលិក មន្ត្រីរាជការ នៅ​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ពេល​កន្លង​មក ។យោង​តាម​សំឡេង​ដែល​ធ្លាយ​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​កំពុង​សិក្សា​ក្នុង​ការ​សង​ថ្ងៃ​ឈប់​សម្រាក​ជូន​ដល់​កម្មករ​បុគ្គលិក មន្ត្រីរាជការ នៅ​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ពេល​កន្លង​មក ។
យោង​តាម​សំឡេង​ដែល​ធ្លាយ​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ៖«​ខ្ញុំ​សូម​ឲ្យ​ឯកឧត្តម​អូន ព័ន្ធ​មុនី​រ័​ត្ន ដឹក​កិច្ចប្រជុំ​គណៈកម្មការ​កូ​វី​ដ​របស់​យើង​ដោះស្រាយ​លើ​បញ្ហា​២ គឺ​១.​គឺ​ការ​សង​សម្រាប់​ការ​ចូល​ឆ្នាំ​ដែល​យើង​ពន្យា គប្បី​ត្រូវ​បាន​សង (​នៅ​ថៃ​បាន​សង​ហើយ​) នៅ​ខាងយើង​ធ្វើ​យ៉ាង​កុំ​ឲ្យ​ជាន់​នឹង​ថៃ យើង​ត្រូវ​សង​តាម​ការ​សន្យា ព្រោះ​ជំងឺ​កូ​វី​ដ​១៩ យើង​ត្រូវ​បាន​ត្រួតត្រា​បាន​»​។

សម្តេច​បន្ត​ថា សម្តេច​បាន​ឲ្យ​ក្រសួង​អប់រំ​យុវជន នឹង​កីឡា​អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​នៅ​តាម​សាលា​ឯកជន ហើយ​ការ​ប្រឡង​គ្រូ និង​ប្រឡង​មួយ​ចំនួន​ផ្សេង​ទៀត ។ ដូច្នេះ​ល្មម​ដល់​ពេល​យើង​ត្រូវ​សង​ចំពោះ​កម្មករ មន្ត្រីរាជការ បុគ្គលិក ដែល​យើង​ផ្អាក​មិន​ឲ្យ​ចូល​ឆ្នាំ​នេះ គឺ​ត្រូវ​សង​គេ ។ ខ្ញុំ​គិត​ថា ប្រហែល​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា ។

សម្តេច​បញ្ជាក់​ថា​៖«​ឯកឧត្តម​អ៊ិ​ត សំ​ហេង ត្រូវធ្វើ​កិច្ចការ​ហ្នឹង ពិភាក្សា​ជាមួយ​វិស័យ​ឯកជន នេះ​ជា​ចំណុច​ទី​១» ។ សម្តេច​ក៏​បាន​ឲ្យ​ឯក​ឧត្ត​ប៊ិ​ន ឈិ​ន គណៈរដ្ឋមន្ត្រី …​សរសេ​អនុ​ក្រឹ​ក្យ​ពី​ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ជំនួស​ឲ្យ​ថ្ងៃ​ចូល​ឆ្នាំ​៥​ថ្ងៃ សម្រាប់​មន្ត្រីរាជការ​ក៏​ដូច​ជា កម្មករ កម្មការិនី ។ ចំណុច​ទី​២ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​មានការ​ពិភាក្សា​គ្នា​ជាមួយ​ក្រ​សូ​ង​សុខាភិបាល​ពាក់​នឹង​ការ​តម្កល់​ប្រាក់ 5 ម៉ឺន​ដុល្លារ និង​3000​ដុល្លារ ។ ចំណុច​នេះ​ដោយសារ​ខ្ញុំ​មើលឃើញ​ថា នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច​នៅ​ក្នុងស្រុក​យើង​តែ​ម្ដង ។

សម្ដេច​បាន​បញ្ជាក់​ថា បើសិនជា​យើង​ធ្វើ​ប៉ះពាល់​ដល់​វិនិយោគ​នោះ​គេ​នឹង​លែង​មក​វិនិយោគ​នៅ​កម្ពុជា​ហើយ ក៏​គេ​មិន​ចាក​ចេញពី​កម្ពុជា​ដែរ ឬ​ក៏​គេ​ចាកចេញ គឺ​ចាកចេញ​ទៅ​តែ​ម្ដង ។ ចំពោះ​អ្នកជំនាញ​ឯកទេស​ដែល​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ស្រុក​ហើយ មិន​បាន​មក​វិញ​នៅ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​នេះ គឺ​គ្នា​មិន​អាចម​កបាន​ទេ ទោះបីជា​ថៅកែ​ធ្វើការ​ធានា​ទាំងអស់ ព្រោះ​យើង​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​បរទេស​មិន​ថា ជប៉ុន ចិន​…​។

សម្តេច​តេ​ជោ​ហ៊ុន សែន​ក៏​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ ខ្ញុំ​ចង់​ដក​ការ​តម្កល់​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ និង​3​ពាន់​ដុល្លារ ពី​អ្នក​វិនិយោគ​នៅ​ក្នុងស្រុក​ខ្មែរ​និង​និង​អ្នកបច្ចេកទេស​ក៏​ដូច​ជា​អ្នក​វិនិយោគ​ធ្វើការ​នៅ​ក្នុងស្រុក​ខ្មែរ លើកលែងតែ​អ្នក​ផ្សេង​ត្រូវ​ទុក​មួយ​ឡែក​ទៀត​» ។

សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ដាក់​វិធានការ​នៅ​ពេល​កន្លង​មក​នោះ​មាន​ទៀត​តឹងតែង​ពេក ដូច្នេះ​សូម​ឯកឧត្តម​អូន​ព័ន្ធ​មុន្នី​រ័​ត្ន ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​ឲ្យ​បាន​ប្រញាប់ ។ ទី​២.​ការ​ដក​ចេញ​នៃ​ប្រាក់​តម្កល់​៥​ម៉ឺន និង​៣​ពាន់​ដុល្លារ ចំពោះ​ដែល​អ្នក​វិនិយោគ​គិ​ន អ្នកបច្ចេកទេស​ចែ​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ជា​ជនបរទេស គួរ​ដក​ចេញ​ដើម​ធ្វើការ​ទាក់ទាញ បើ​អ្នក​វិនិយោគ​រក្សា​វិនិយោគ​ចាស់ បន្ថែម​អ្នក​វិនិយោគ​ថ្មី ដែល​យើង​មិន​បាន​ទទួល​បាន​ប្រាក់​ធានា​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​ពិភាក្សា​ចំពោះ​ឲ្យ​គេ​បង់ប្រាក់​ដោយ​ខ្លួន​គេ​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ