ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជូន​ជ័រកៅស៊ូស្អុយ​ចេញ​ដូច​ហែ​កឋិន ​ព្រោះប្រធានច្រក​អត់​​​ខ្វល់?

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ច្រកព្រំដែន​នានា​ដែល​នៅជាប់​ជាមួយនឹង​ប្រទេស​វៀតណាម នា​ពេល​កន្លងមក​ត្រូវ​បាន​គេ​រឹត​បន្តឹង​ដើម្បី​បង្ការ​ខ្លាច​ឆ្លង​ជំងឺកូ​វី​ដ​-១៩ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ច្រក​ដូនរ័ត្ន​ស្ថិត​ក្នុងស្រុក​មេមត់ ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ចេញ​ជ័រកៅស៊ូ​ស្អុយ មាន​ទាំង​រ៉ឺ​ម៉ក​ម៉ូតូ​និងរថយន្ត​តូច​ធំ​ដឹក​ចេញ​តាម​ច្រក​ធំ​តែ​ម្ដង​ដោយ​មិនឃើញ​មានការ​ទប់​ស្កាត់​នោះ​ទេ ។…

ខេត្ត​ត្បូងឃ្មុំ ៖ ច្រកព្រំដែន​នានា​ដែល​នៅជាប់​ជាមួយនឹង​ប្រទេស​វៀតណាម នា​ពេល​កន្លងមក​ត្រូវ​បាន​គេ​រឹត​បន្តឹង​ដើម្បី​បង្ការ​ខ្លាច​ឆ្លង​ជំងឺកូ​វី​ដ​-១៩ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ច្រក​ដូនរ័ត្ន​ស្ថិត​ក្នុងស្រុក​មេមត់ ជា​រៀងរាល់ថ្ងៃ​សកម្មភាព​ចេញ​ជ័រកៅស៊ូ​ស្អុយ មាន​ទាំង​រ៉ឺ​ម៉ក​ម៉ូតូ​និងរថយន្ត​តូច​ធំ​ដឹក​ចេញ​តាម​ច្រក​ធំ​តែ​ម្ដង​ដោយ​មិនឃើញ​មានការ​ទប់​ស្កាត់​នោះ​ទេ ។

ឈ្មួញ​រកស៊ី​ទិញ​ជ័រកៅស៊ូ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​គាត់​មាន​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ដើរ​ប្រមូល​ទិញ​ជ័រកៅស៊ូ​ស្អុយ​ពី​តាម​ភូមិ​មួយ​ចំនួន​ក្នុងស្រុក​មេមត់ ដែល​អាច​ដឹក​បាន​ពី​១​តោន​ទៅ​២​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​ដឹក​ចេញ​តាម​ច្រក​ដូនរ័ត្ន ដោយ​ចំណាយ​ប្រាក់​រត់​តាម​ផ្លូវ​ទាំង​ខ្មែរ​និង​វៀតណាម​ក្នុង​មួយ​ជើង​អស់​១០​ម៉ឺន​រៀល ។ គាត់​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ មួយ​ជើង​ផាត់​ការ​ចំណាយ​ហើយ​នៅ​ចំណេញ​បាន​៤​ម៉ឺន​រៀល ប៉ុន្តែ​ជួន​ពេលខ្លះ​ចូល​ដើម​ក៏​មាន ។

កាលពី​មិន​ទាន់​មាន​ផ្ទុះ​ជំងឺកូ​វី​ដ​-១៩ ជ័រកៅស៊ូ​ដែល​ប្រមូល​ទិញ​បាន​ពី​តាមភូមិ​នានា​ក្នុងស្រុក​មេមត់ យក​ទៅ​លក់​នៅ​ប្រទេសវៀតណាម​តាម​ច្រក​ដូនរ័ត្ន ដោយ​ត្រូវ​បើក​ចូល​ដល់​ដី​វៀតណាម​ដើម្បី​ថ្លឹង​និង​ទូទាត់​ថវិកា រួច​ទើប​ត្រឡប់​មក​វិញ ។ចាប់តាំងពី​ជំងឺ​កូ​វី​ដ​-១៩​បាន​ផ្ទុះ​ឡើង គឺ​មានការ​រឹត​បន្តឹង​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្លង ។ រ៉ឺ​ម៉ក​ម៉ូតូរបស់​គាត់ពេល​​បើក​ចេញពី​កម្ពុជា​ទៅ​ដល់​មាត់ច្រកព្រំដែន​វៀតណាម ត្រូវ​បាន​ខាង​ភាគី​វៀតណា​ម​មក​ទទួល​បើក​យក​ទៅ​ថ្លឹង​ទូទាត់​ប្រាក់​។

សម្រាប់​ជ័រកៅស៊ូ បើសិនជា​ទៅ​ដល់​ពេល​ល្ងាច មើល​ជ័រ​ដែល​មានទឹក​ច្រើន​នោះ វៀតណាម​មិន​បាន​ថ្លឹង​ភ្លាម​ទេ គឺ​រហូត​ដល់​ព្រឹក​ឡើង​ទើប​ថ្លឹង​ទូទាត់​លុយ ដែល​បែប​នេះ​ធ្វើ​ឲ្យ​ជ័រកៅស៊ូ​ស្រក​បាត់​គីឡូ​ទៀត​ផង ។អ្នកស្រុក​មេមត់​ដែល​មាន​ចម្ការ​កៅស៊ូ​ជាង​១​ហិ​កតា ដាំ​នៅ​ភូមិ​ដក​.​ព ឃុំ​ទ្រៀក ស្រុក​មេមត់ និយាយ​ថា ២​ថ្ងៃ​ទើប​ចេញ​ទៅ​ប្រមូល​ទឹក​ជ័រ​ម្ដង​បាន​ប្រហែលជា​២​ធុង​ស្ប៉េ​ត្រូ​ទម្ងន់​៤៩​គីឡូក្រាម លក់​បាន​ជាង​៧​ម៉ឺន​រៀល គឺ​មាន​តម្លៃ​ថោក​ដោយ​មួយ​គីឡូក្រាម​បាន​តែ​១.៥០០​រៀល ។

ពួក​គាត់​ត្អូញ​ថា ជ័រកៅស៊ូ​មួយ​ផ្នែក​បាន​បាត់ដោយសារ​តែ​មាន​ចោរ​មក​លួច​យក​រាល់​យប់​ទាំង​នៅ​ចម្ការ​របស់​គាត់​និង​ចម្ការ​អ្នក​ដទៃ ហើយ​ចោរ​ទាំងនោះ​ក៏​មិនដឹង​មាន​ប្រភព​ចេញ​មកពីណា​ដែរ ។ ពួក​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច​មូលដ្ឋាន សូម​ជួយ​ស្រាវជ្រាវ​តាម​ចាប់ចោរ បើ​លុប​បំបាត់​ករណី​នេះ​បាន​ទិន្នផល​ជ័រកៅស៊ូ​របស់​គាត់​នឹង​កើនឡើង ហើយ​លក់​បាន​លុយ​ច្រើន​ជាង​មុន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ភ្នាក់ងារ​កោះសន្តិភាព បាន​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១១ ៣០១ ៦១៦ ដែល​ជា​លេខ​របស់​លោក ស្រ៊ុ​ន ណាត ប្រធាន​ច្រក​ដូនរ័ត្ន នា​ពេល​កន្លង​មក ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើ តែ​មក​ដល់​ពេល​នេះ​ក្នុង​គ្រា​ដែល​ទាក់ទង​សួរនាំ បែរជា​មាន​អ្នក​លើក​ឆ្លើយ​ថា​ជា​កម្មករ​ទៅ​វិញ​…​។

នា​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រីប្រចាំការ​នៅ​ច្រក​ដូនរ័ត្ន និយាយ​ថា ចំពោះ​ជ័រ​កៅស៊ូ​ស្អុយ​ដែល​ដឹក​ចេញ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​និង​រថយន្ត​នោះ ជា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ ប្រសិនណាបើ​សមត្ថកិច្ច​ចាប់​គាត់​នឹង​មាន​ប្រ​តិកម្ម​កើតឡើង (sic)

អត្ថបទសរសេរ ដោយ