ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល ១​ថ្ងៃ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​៤៥០០០​នាក់ ក្នុង​នោះ​ក៏​មាន​ប្រធានា​ធិបតី​​ដែរ

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល បាន​កត់ត្រា​នូវ​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល បាន​កត់ត្រា​នូវ​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ៤៥,៣០៥ ករណី​កាលពី​ថ្ងៃ​អង្គា​រ៍ បន្ទាប់​ពី​ប្រធានាធិបតី​របស់​ខ្លួន​ក៏​បាន​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​។

បច្ចុប្បន្ន​ប្រទេស​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប ១,៦៦៨,៥៨៩​ករណី​។ ក្រសួង​ក៏​បាន​កត់ត្រា​ការ​បាត់​បង់ជីវិត​ថ្មី​ចំនួន ១,២៥៤​នាក់ ដែល​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​នៃ​ការ​កើនឡើង​ប្រចាំ​ថ្ងៃ​។ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ សរុប​របស់​ប្រេ​ស៊ី​ល​មាន​ចំនួន ៦៦,៧៤១​នាក់​។

ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro ផ្ទាល់ បាន​ប្រកាស​ថា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ថ្លែង​តាម​បណ្តាញ​ទូរទស្សន៍​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​អង្គា​រ៍​។ លោក​បាន​និយាយ​សំដៅ​ដល់​ការ​ធ្វើតេស្ត ដែល​លោក​បាន​ធ្វើ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​៖ «​មនុស្ស​គ្រប់​គ្នា​ដឹង​ថា វា​នឹង​អាច​កើត​លើ​យើង​មុន​ឬ​ក្រោយ​។ សម្រាប់​ខ្ញុំ​គឺ​ពេល​នេះ​វា​កើត​ហើយ​»​។

លោក Bolsonaro កន្លង​មក​បាន​អះអាង​ថា ជំងឺ​នេះ​គឺជា​ជំងឺ​ផ្តាសាយ​តិចតួច​ប៉ុណ្ណោះ ហើយ​ពេល​ចេញ​ទៅ​ណា​មក​ណា លោក​មិន​ដែល​ពាក់​ម៉ាស់​នោះ​ទេ និង​បាន​ឱប​អ្នកគាំទ្រ​ដោយ​គ្មាន​រអា​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ប្រេ​ស៊ី​ល​ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក លើ​តារាង​ជំងឺ​កូ​វី​ដ​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ