ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! ស្ត្រីម្នាក់ធ្វើសកម្មភាព​លើចៅក្រម ចុងក្រោយអស់ទាំងជីវិត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា មានករណី​​​បុរសជា​ចៅក្រម​ម្នាក់​​នៅ​ខេត្ត​កោះកុង​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ធ្វើសកម្មភាព​ឆក់​កាបូប​យក​អស់ប្រមាណ​​ជិត​១ម៉ឺនដុល្លារ បន្ទាប់មក​​បុរសជា​ចៅក្រម​រូបនោះ​បាន​បើក​រថយន្ត​ដេញ​តាមម៉ូតូរបស់​ជនសង្ស័យ​ ​ហើយ​ក៏​បាន​​បុកម៉ូតូ​របស់​ជនសង្ស័យខ្ទាតផ្លោង​ទៅលើ​ចិញ្ចើមផ្លូវ​ បណ្តាល​ឱ្យជនសង្ស័យ​បាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​ ចំណែក​រថយន្ត​របស់​​បុរសរូបនោះបានរងការ​ខូចខាត​ផ្នែក​ខាងមុខ​។​ ហេតុការណ៍​ខាងលើ​នេះ​បានកើតឡើង​​កាលពី​វេលាម៉ោង​​៣រសៀលថ្ងៃទី​​៨ កក្កដា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹងថា មានករណី​​​បុរសជា​ចៅក្រម​ម្នាក់​​នៅ​ខេត្ត​កោះកុង​ត្រូវបាន​ជនសង្ស័យ​ម្នាក់​ធ្វើសកម្មភាព​ឆក់​កាបូប​យក​អស់ប្រមាណ​​ជិត​១ម៉ឺនដុល្លារ បន្ទាប់មក​​បុរសជា​ចៅក្រម​រូបនោះ​បាន​បើក​រថយន្ត​ដេញ​តាមម៉ូតូរបស់​ជនសង្ស័យ​ ​ហើយ​ក៏​បាន​​បុកម៉ូតូ​របស់​ជនសង្ស័យខ្ទាតផ្លោង​ទៅលើ​ចិញ្ចើមផ្លូវ​ បណ្តាល​ឱ្យជនសង្ស័យ​បាត់បង់ជីវិត​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​ ចំណែក​រថយន្ត​របស់​​បុរសរូបនោះបានរងការ​ខូចខាត​ផ្នែក​ខាងមុខ​។​

ហេតុការណ៍​ខាងលើ​នេះ​បានកើតឡើង​​កាលពី​វេលាម៉ោង​​៣រសៀលថ្ងៃទី​​៨ កក្កដា ឆ្នាំ​២០២០ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ​ស្ថិត​ក្នុង​​ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមរយៈអត្ត​សញ្ញាណប័ណ្ណ​​មួយសន្លឹកដែលគេអះអាង​ថាជា​របស់​ជនសង្ស័យ​គឺជា​ស្ត្រី​ម្នាក់ ​​ដែល​​បាន​កាត់សក់ខ្លីមើលទៅ​ដូចជា​​មនុស្សប្រុស​ ហើយក៏​ស្រដៀង​នឹង​ជនជាតិចិន​ដែរនោះ​ គឺ​ឈ្មោះ​សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅ​ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រីឯម៉ូតូមួយគ្រឿង​របស់ជនសង្ស័យ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៥៤៦។ ចំណែក​បុរសជា​ម្ចាស់កាបូប​ខាងលើ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ​ដោយ​បុរសរូប​នោះ​​អះអាង​ថា​ជា​​​ចៅក្រម​នៅ​ខេត្តកោះកុង​ និង​ជាអ្នក​បើកបរ​រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៧០០៦ ។

តាម​ប្រភពពីបុរស​ជាម្ចាស់កាបូប​ដែលអះអាង​ថា​ជា​ចៅក្រម​នៅ​ខេត្ត​កោះកុង​ បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គាត់​បាន​បើក​រថយន្ត​មួយគ្រឿងម៉ាកហាយឡែនឌ័រទៅកាត់សក់​នៅហាង​មួយកន្លែង​​​​តាមបណ្តោយ​ផ្លូវ​១០១១ ស្ថិត​ក្នុង​ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី​ ខណៈគាត់ដើរចេញពីរថយន្តកំពុង​និយាយ​ទូរស័ព្ទ ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ខាងលើ​ធ្វើសកម្មភាព​ឆក់​កាបូបដែលមាន​លុយប្រមាណជា​​ជិត​១ម៉ឺនដុល្លារបានសម្រេច ហើយជិះម៉ូតូគេចខ្លួន ។

តាម​ប្រភពដដែល​បានបន្ត​ថា ភ្លាមៗនោះ គាត់បាន​បើក​រថយន្ត​ដេញ​តាម​តាំងពី​​​សង្កាត់​ភ្នំពេញថ្មី​ រហូត​ដល់​ផ្លូវភ្នំពេញ​-​ហាណូយ នៅ​ខាងជើង​សាលា​ខណ្ឌសែនសុខ ក៏បាន​បុក​ម៉ូតូរបស់​ជនសង្ស័យខ្ទាតផ្លោងទៅចិញ្ចើមផ្លូវ​ បណ្តាល​ឱ្យ​ជនសង្ស័យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ​​តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ