សម្តេច​នាយក​រដ្ឋមន្ត្រី​៖ ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ហាម​ដើរ​ចេញ​មាន​ទំនាក់ទំនង​ក្រៅ​ផ្ទះ


រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ទី ០៨ កក្កដា​នេះ​បាន​រម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ត្រូវ​តែ​ចូលរួម​សហការ​ការពារ​ខ្លួន ដោយ​មិន​ត្រូវ​ដើរ​ចេញពីផ្ទះ​ទៅ​មាន​ទំនាក់ទំនង​ខាងក្រៅ​ឡើយ ក្រោយ​ពី​បាន​ពិនិត្យ​សុខភាព​មាន​លទ្ធផល​អវិជ្ជមាន​ហើយ​បាន​អនុញ្ញាត្តិ​អោយទៅ​រស់នៅ​ដាច់​ដោយឡែក​នៅ​តាម​ផ្ទះ ចំនួន ១៤​ថ្ងៃ មក​នោះ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា «​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស ក្រោយ​ពី​បាន​ពិនិត្យ​សុខភាព​មាន​លទ្ធផល​អវិជ្ជមាន​ហើយ​បាន​អនុញ្ញាត្តិ​អោយទៅ​រស់នៅ​ដាច់​ដោយឡែក​នៅ​តាម​ផ្ទះ ចំនួន ១៤​ថ្ងៃ សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ត្រឹមត្រូវ ហាម​ដើរ​ចេញ​មាន​ទំនាក់ទំនង​ក្រៅ​ផ្ទះ ទោះបី​គ្មាន​មន្ត្រី​សុខាភិបាល​នៅ​ជាមួយ​ជាប់​ក៏​ដោយ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​បាន​បញ្ជាក់​ថា ទល់​ថ្ងៃនេះ (​ទី ៨ កក្កដា​) ស្ថានភាព​ការ​ឆ្លង​រាល​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ពិភពលោក​បាន​កើនឡើង​ដល់ 11,500,302 នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ 535,759 នាក់​តាម​ការ​បញ្ជាក់​របស់ WHO​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្តាំផ្ញើ​ថា «​សូម​បងប្អូន​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុវត្ថិភាព​អោយ​បាន​ល្អ ជា​ពិសេស​កុំអោយ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។ ត្រូវ​ក្រើនរំលឹក​ដល់​កូនចៅ​តូច​ៗ​នៅ​ក្នុង​បន្ទុក​អោយ​ចេះ​ការពារ​ខ្លួន ហើយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់កុល និង​ពាក់​ម៉ាស​ការពារ​ខ្លួន​។ នៅ​ផ្សារ​រដ្ឋ​និង​ឯកជន តូប​ឬ​ហាង​លក់​ឥ​វ៉ា​ន់ ភោជនីយដ្ឋាន ហាង​កាហ្វេ ផ្ទ​សំណាក់សណ្ឋាគារ ជា​ពិសេស​ក្លី​និក និង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ត្រូវ​មាន​ចឹ​ល​ឬ​អាល់កុល និង​ម៉ាស​សម្រាប់​អតិថិជន​ប្រើប្រាស់​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ពី​ម្នាក់​ទៅ​ម្នាក់​» ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ