ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាំទៀនវស្សាប្រគេនព្រះសង្ឃវត្តច័ន្ទបុរីវង្ស


រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ជំទាវព្រមទាំងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ខែកក្កដាឆ្នាំ ២០២០ នេះបាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និង ព្រមទាំងបច្ច័យមួយចំនួនទៅវេប្រ គេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សម្ដេចព្រះវណ្ណរត្ន័ ណយ ច្រឹក ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស មានសង្ឃដិការថា ៖ ក្នុងដំ ណាក់កាលបច្ចុប្បន្ននេះមិនថា ការប្រតិបត្តិបុណ្យទានតាមបែបព្រះពុទ្ធសាសនា ឬការ ធ្វើពិធីផ្សេងៗនោះទេទាំងព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវតែមានការប្រុង ប្រយត្ន័ខ្ពស់ដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ។ ជាមួយនេះដែរសម្ដេចព្រះវណ្ណរត្ន័ ណយ ច្រឹក បានថ្លែងនូវការកោតសរសើរផងដែរចំពោះទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារបស់ប្រ ជាពុទ្ធបរិស័ទកម្ពុជាទោះបីកំពុងជួបបញ្ហាអ្វីក៏ដោយពិសេសក្នុងដំណាក់កាលនៃការឆ្លងជំងឺ កូវីដ ១៩ នៅតែមិនបោះបង់ និងបំភ្លេចការធ្វើបុណ្យទានដែលជាប្រពៃណីជាតិខ្មែរឡើយ ជាក់ស្ដែងដូចពេលនេះកម្ពុជាមានជំងឺកូវីដ ១៩ យ៉ាងណាក៏ដោយការប្រតិបត្តិបុណ្យចូល ព្រះវស្សាបាននាំគ្នាធ្វើនៅគ្រប់វត្តអារាមដដែលដែលនេះបានបញ្ជាក់ឲ្យឃើញថា ប្រជា ជនខ្មែរ គឺមានការគោរព និងអនុវត្តបានខ្ជាប់ខ្ជួនល្អណាស់ ។

ទន្ទឹមនឹងនេះដែរតាមរយៈបុណ្យកុសលកើតចេញពីការនាំទៀនព្រះវស្សា គ្រឿងបរិក្ខា ព្រមទាំងបច្ច័យដែលបានប្រគេនព្រះសង្ឃនាឱកាសនេះទៀនព្រះវស្សា គ្រឿងបរិក្ខា និងបច្ច័យ ដែលបានវេប្រគេនព្រះសង្ឃនាឱកាសនេះឯកឧត្តម ជា ចាន់តូ និងលោកជំទាវបានរំលែក មនុញ្ញផលនេះមួយចំណែកឧទ្ទិសដល់បុព្វការីជន ញ្ញាតិតើកាលទាំង ៧សណ្ដា នរបស់ឯក ឧត្ដម និងមួយចំណែកទៀតក៏បានឧទ្ទិសដល់វិរៈកុលបុត្រ កុលធិតាខ្មែរស្នេហាជាតិគ្រប់ ជំនាន់ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ។ ជាមួយនេះដែរនូវបានបួងសួងសុំឲ្យប្រ ជាជន ខ្មែររួចចាកផុតពីជំងឺកូវីដ ១៩ ឆាប់ៗផងដែរ ។

ក្នុងឱកាសនោះឯកឧត្តម ជា ចាន់តូ និងលោកជំទាវបានវេប្រគេនទៀនព្រះវស្សា មួយគូរ គ្រឿងបរិក្ខាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនសម្រាប់ពិធីចូលព្រះ វស្សា និងមួយចំនួនទៀតសម្រាប់ការកសាងអារាមវត្តច័ន្ទបុរីវង្ស និងបានចែកថវិកា ក្រណាត់ ស ក្រម៉ា សារុងជូនលោកយាយលោកតាផងដែរ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ