ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ កម្ពុជា​បាន​ចំណាយ​ជាង​១​ពាន់​លាន​ដុល្លារ​ដើម្បី​ការងារ​សង្គម​និង​សេដ្ឋកិច្ច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​១ ១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​នៅ​ក្នុង​ការ​ស្តារ​ស្ថានភាព​សង្គម​និង​សេដ្ឋកិច្ច ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វិធានការ​ទ្រទ្រង់ ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​១ ១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​នៅ​ក្នុង​ការ​ស្តារ​ស្ថានភាព​សង្គម​និង​សេដ្ឋកិច្ច ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វិធានការ​ទ្រទ្រង់ ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ នេះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ថវិកា​ទាំង​អស់នោះ រដ្ឋ​បាន​ចំណាយ​លើ​ការ​ស្តា​សេដ្ឋកិច្ច ជំរុញ​លើកកម្ពស់​សហគ្រាស​ធន​តូច​និង​ធ​ម្យ​មតា​មរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ដែល​មានការ​ប្រាក់​ទាប ជំរុញ​វិស័យ​ក​សិ​ម្ម ពិសេស​ការ​ពង្រឹង​ការ​ដាំ​ដុះ​នៅ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​នាំ​ចេញ​។

មន្ត្រី​បាន​បញ្ជា​រដ្ឋាភិបាល​បាន​ជួយ​រក្សា​លំនឹង​ដល់​ក្រុមហ៊ុន សហគ្រាស​ជា​ច្រើន​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​១៩ ដូច​ជា​ការ​មិន​អនុញ្ញាត​ឲ្យ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ឬ​របប​បេឡា​សន្តិសុខ​សង្គម​ជាដើម ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​ក្រុមហ៊ុន​ទាំង​អស់នោះ​បន្ត​ដំណើរការ​ឡើង​វិញ នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩ រលត់​ទៅ​។

ចំណែក​ការ​ដោះស្រាយ​បញ្ហា​សង្គម​វិញ​នោះ​លោក វ​ង្សី វិស្សុត ថា​រដ្ឋ​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ ដល់​កម្មករ​កម្មការិនី និយោជិត ដែល​បាន​ព្យួ​ការងារ នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​និង​ទេសចរណ៍ ជាដើម​នោះ​។

លោក ផា​ន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា រដ្ឋា​ភិបាល​មិន​ត្រឹម​ចាត់វិធានការ​ដំណោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ដោយសារ​ជំងឺ​កូ​វិ​ដ​១៩​នោះ​ទេ ។ រដ្ឋ​បាន​យក​ឱកាស​ឧបសគ្គ​នេះ ធ្វើការ​កែទម្រង់​ផង​ដែរ​។ មន្ត្រីជាន់ខ្ពស់​ក្រ​សូ​ង​សេដ្ឋកិច្ច​ថា ការ​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី តាម​អន​ឡាញ​និង​ជា​កញ្ចប់​ជា​អ្វី​ថ្មី ដែល​រដ្ឋ​បាន​ធ្វើការ​កែទម្រង់​នៅ​ពេល​នេះ​។

លោក​ផល្លា បាន​បញ្ជាក់​ថា ក្រោយ​បង្កើត​យន្តការ​នេះ មិន​បាន​បី​អាទិត្យ​ផង មាន​ក្រុមហ៊ុន​ថ្មី​ចំនួន​៤៧ ចុះបញ្ជី​ស្ថាពរ​។ មន្ត្រី​ថា​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី តាម​យន្តការ​ថ្មី ចំណាយពេល​តិច រហ័ស មិន​ចំណាយ​ថវិកា​ច្រើន ហើយ​មិន​ស្មុគស្មាញ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា​ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​គេហទំព័រ​មួយ​ដើម្បី​ឲ្យ​ធុរជន​ចូល​ទៅ​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​បាន​លើ​គេហទំព័រ តែ​មួយ ជាមួយ​ស្ថាប័ន​ចម្រុះ ដែល​ច្បាប់​តម្រូវ​នោះ​។ គេហទំព័រ​នោះ​គឺ www.registrationservices.gov.kh​។

រហូត​មក​ដល់​ពេល​នេះ មន្ត្រី​អះអាង​ថា​ ការ​ជួយ​សង្គ្រោះ​របស់​រដ្ឋ​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​នេះ បាន​ដល់​ជុំ​ទី​៥​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ