ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ ឈិ​ត សុវណ្ណ​បញ្ញា ទេ ពេល​នេះ​ហ្វេ​ន​ៗ​ចង់​ឃើញ​សភាព​ផ្ទុះ​ម្តងទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដើរ​ចេញ​ទ្រនំ​ចាស់​មក​ឃើញ​ថា វិ​ថី​សិល្បៈ​របស់ ឈិ​ត សុវណ្ណ​បញ្ញា ហាក់​ថមថយ​តែ​ម្តង ជា​ពិសេស​ទីផ្សារ​ចម្រៀង​។ នាង​នៅ​មិន​ទាន់​ផ្ទុះ​បទ ចម្រៀង​ណា​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដើរ​ចេញ​ទ្រនំ​ចាស់​មក​ឃើញ​ថា វិ​ថី​សិល្បៈ​របស់ ឈិ​ត សុវណ្ណ​បញ្ញា ហាក់​ថមថយ​តែ​ម្តង ជា​ពិសេស​ទីផ្សារ​ចម្រៀង​។ នាង​នៅ​មិន​ទាន់​ផ្ទុះ​បទ ចម្រៀង​ណា​ខ្លាំង ដូច​សំណៅ​ដើម​កាល​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។ បើ​ទោះជា​ខាង​ផលិតកម្ម​ថ្មី ប្រឹងរក​យុទ្ធសាស្ត្រ បំបែក​​ទីផ្សារ​អោយ​នាង​ល្បី​ឡើង​វិញ​ក៏​ដោយ តែ​ហាក់​ទ្រឹង​ដដែល​។

តារាចម្រៀង​ដែល​ធ្លាប់​ស្រូប​ទាញ​នូវ​ភាព​ល្បីល្បាញ ឈិ​ត សុវណ្ណ​បញ្ញា ចាប់តាំងពី​នាង​ដូរ​ផ្លាស់​ទ្រនំ​ច្រៀង​មក ក៏​ឃើញ​ថា នៅ​មិន​ទាន់​ផ្ទុះ​ខ្លាំង​ដូច​ពី​មុន​។ បើ​ទោះជា​ខាង​ផលិតកម្ម​ថ្មី ចាត់ចែង​វិធីសាស្ត្រ​អោយ​នាង​ល្អ​ៗ តែ​មើលទៅ​នៅ​មិន​ទាន់ រីកសាយ​ការ​ទាក់ទាញ​។

ចំណែក​ជីវិត​ឯកជន​ស្នេហា​វិញ ក៏​តារា​ស្រី​រូប​នេះ​វេច​ខ្ចប់ បាត់​ដំណឹង​រៀប​ការ​ឈឹង​តែ​ម្តង​។ ឈិ​ត សុវណ្ណ​បញ្ញា នាង​នៅ​តែ​ញញឹម​ជាមួយនឹង​ក្តី​សង្ឃឹម​ថ្មី ក្រោយ​ពេល​ចូល​មក​កាន់​ផលិតកម្ម​ថ្មី​។ នាង​មិន​បារម្ភ​ចំពោះ​ការ​ថមថយ​ប្រជាប្រិយភាព​ឡើយ ព្រោះ​ស្នាក់​ការ​ថ្មី​នោះ​ក៏​រិះគិត​គន្លឹះ​ល្អ​ទុក​អោយ​នាង​សមជា​តារា​ធ្លាប់​ទទួល​បាន​ភាព​ល្បីល្បាញ​ម្នាក់​ដែរ​។ ចំពោះ​បទ​ចម្រៀង​វិញ នាង​មាន​បទ​ចេញផ្សាយ​នៅ​លើ​ទីផ្សារ​បន្តបន្ទាប់ និង​មាន​អ្នក​ស្គាល់​ច្រើន​។

យ៉ាងណា មហាជន​នៅ​តែ​មើលឃើញ​ថា ឈិ​ត សុវណ្ណ​បញ្ញា កម្រិត​ការ​ចេញ​ចម្រៀង​នាង បទ​មួយ​ៗ​នៅ​មិន​ទាន់​បែក​សាយ​កងរំពង​លាន់​ពេញ​ស្រុក​ខុស​ពី​មុន​ណាស់​។ នាង​គួរតែ រក​ចំណុច​ណា​ប្លែក ទាញអារម្មណ៍​អ្នកគាំទ្រ​ត្រឡប់​មក​វិញ​អោយ​បាន​ច្រើន​ម្តងទៀត​។

ចំពោះ​បញ្ហា​គូរ​ស្រករ​វិញ បញ្ញា នៅ​តែ​តម្កល់ចិត្ត​មិន​ទាន់​គិតគូរ​ក្នុង​ពេល​ដែល​វ័យ​របស់​នាង​ហក់​ទៅ​មុខ​ហើយ បើ​មិន​ប្រញាប់​។ ម្យ៉ាង មិត្ត​រួម​ជំនាន់​ខ្លះ​រៀប​ការ​មានកូន​ប្រឡែង យ៉ាង​សុខសាន្ត​។ ទាំងនេះ​ប្រហែល បញ្ញា ខ្លាច​ខក​ស្នេហ៍ ឬ​យ៉ាងណា បានជា​ផ្អិ​បរឿង​គូ​យូរ​អ៊ីចឹង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ