ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មក​ដេកស៊ី​ឈ្នួល​ដក​ដំឡូងឱ្យ​គេ​ គាំងបេះដូង​ស្លា.ប់​នៅ​ក្នុង​ខ្ទម​កំសត់

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​នាំ​ប្រពន្ធ​ និង​កូន​មក​ពី​ខេត្តកំពង់ចាម ដើម្បី​ស៊ីឈ្នួល​ដក​ដំឡូង​ឱ្យ​គេ​បាន​គាំងបេះដូង​ស្លា.ប់​នៅ​ក្នុង​ខ្ទម​ជរា​មួយ ក្នុងភូមិ​ចំការ​គ ឃុំស្វាយចេក ស្រុក​ស្វាយចេក ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣០​ ធ្នូ ២០១៤ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​នាំ​ប្រពន្ធ​ និង​កូន​មក​ពី​ខេត្តកំពង់ចាម ដើម្បី​ស៊ីឈ្នួល​ដក​ដំឡូង​ឱ្យ​គេ​បាន​គាំងបេះដូង​ស្លាប់​នៅ​ក្នុង​ខ្ទម​ជរា​មួយ ក្នុងភូមិ​ចំការ​គ ឃុំស្វាយចេក  ស្រុក​ស្វាយចេក ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣០​ ធ្នូ  ២០១៤ ។

លោក​វរសេនីយ៍ត្រី​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ កេង ស្នា អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​កែវ គ​ន្ធា អាយុ​៤៣​ឆ្នាំ ប្តី​ប្រពន្ធ​នេះ​មានស្រុក​កំណើត​នៅ​ឯខេត្តកំពង់​ចាម​។ ​​ជន​រង​គ្រោះ​រួម​ជាមួយ​ប្រពន្ធ និង​កូនប្រុស​/​ស្រី​ចំនួន​២​នាក់​មក​ដេកស៊ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក នេះ​ទើប​បាន​រយៈ​ពេល​៣​ទៅ​៤​ខែ​ប៉ុណ្ណោះ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​នាង​​កើតរោគ​បេះដូង​នេះ​យូរ​មក​ហើយ​​ នៅ​ថ្ងៃ​កើតហេតុ​នាង​បាន​ទៅ​ដាស់​ប្តី​ឲ្យ​ក្រោក​ តែ​មិន​កំរើក​ ពេល​នោះ​ទើប​ដឹង​ថា​ប្តី​នាង​ស្លាប់​ ហើយការ​ស្លាប់​នេះ​ដោយសារ​ជម្ងឺ​បេះដូង  ព្រោះ​គាត់​មាន​ជម្ងឺ​បេះដូង​តាំងពី​នៅ​ស្រុក​កំណើត ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​​