មក​ស្គាល់​ចែ ភួយ ដែល​គេ​ធ្លាប់​ថា​តួ​មួយ​​រៀល​ៗ អន់​ៗ ឥឡូវ​ឡើង​កាលី​ប​បាន​​តំណែង


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សិល្បៈ​ច្បាស់​ណាស់​ក្នុង​ការ​ដណ្តើម​យក​ភាព​ចាប់អារម្មណ៍ ហើយ​គ្រប់​តួ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​។ អ្នកខ្លះ​រក​ការ​មាក់​ងាយ​ពី​តារា​គ្នា​ឯង និង​មនុស្ស​ផ្សេង​ទៀត​។ ជាក់ស្តែង អ្នក​នាង ឈុំ ភួយ ក៏​ធ្លាប់​រង​សម្ពាធ​បែប​នេះ​ដែរ ហើយ​អ្នក​នាង​សន្យា​ថា នឹង​យក​ទេព​កោសល្យ​ពី​ធម្មជាតិ​ច្នៃ​អោយ​គេ​ដឹង​ថា មាន​កម្រិត​ប៉ុណ្ណា​។

ជា​សំណាង​មួយ ដែល​ចែ ភួយ ស្រាប់តែ​ផលិតករ​ជ្រើសរើស​អោយធ្វើ​ការ​ក្នុង​ស្ថាប័ន ទូរទស្សន៍​ថ្នាក់​ជាតិ​។ ការ​សម្រេច​នេះ ដោយសារ​មើលឃើញ​ថា ចែ ឈុំ ភួយ ជាតា​រា​មាន ទេព​កោសល្យ​ពេញ​ខ្លួន​។ គាត់​ចេះ​កំប្លែង​ស្ងួត វោហារ​ដូច​ទឹក បន​បែន​លឿន និង​ចេះ​ច្រៀង ហើយ​ក៏​ជា​តួ​សម្តែង​ដែល​មាន​ស្នាដៃ​ថត​រឿង​ច្រើន​។ ចំណុច​ទាំង​អស់នេះ ហើយ​ទើប​សម្រេច​ជ្រើស ចែ ឈុំ ភួយ មក​បំពេញការងារ ព្រោះ​មិន​ងាយ​មនុស្ស​ណា​ធ្វើ​អោយ​គេ​សើច​បាន​គ្រប់​កាលៈទេសៈ​នោះ​ទេ​។

អ្នក​នាង ភួយ គ្រាន់តែ​ជា​អ្នកចម្រៀង​តាម​អា​ហ្វែ​ការ និង​ថត​ភាពយន្ត​អោយ​ផលិតកម្ម បង្ហាញមុខ​ធម្មតា​ៗ និង​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា​ម្នាក់ បង្ហាញ​ការងារ​សង្គម​ជាមួយ​មិត្ត​រួម​ក្រុម​។ ចែ ភួយ និយាយ​ថា នាង​ពិតជា​រំភើប​ណាស់ ដែល​បាន​លោក សុខ សំណាង ជា​អ្នកដឹកនាំ កម្មវិធី​នាទី «​កុន ខ្ញុំ​» ផ្តល់​តួនាទី​ជា​ពិធី​ការិនី​ដំណើរការ​ជាមួយ ដួង ម៉ា​និច្ច និង​លោក​សំណាង ដែរ​។

អត់​ចង់​ជឿ​ទេ​ថា រឿង​មិន​នឹក​ស្មាន​បាន​មក​ដល់ បើ​ទោះ​នោះ​ជា​ការ​តេស្ត​សាកល្បង​សមត្ថភាព​៣​ខែ​ក៏​ពេញចិត្ត​។ ថ្ងៃ​ថត​ដំបូង គឺ​ភ័យ​ញ័រ​ជើង ព្រោះ​ខ្លាច​និយាយ​លេងសើច​កំប្លែង​ទៅ​ចេញ​ជា​ការ​លើស​លោះ ព្រោះ​ទូរទស្សន៍​ជាតិ​ផ្លូវការ​។ នាង​នឹង​តស៊ូ​ចាប់​ឱកាស​អោយ​បាន ដើម្បី​ពង្រីក​ស្នាដៃ​សិល្បៈ និង​អរគុណ​ដល់​លោក សុខ សំណាង ដែល​បាន​មើលឃើញ ទេព​កោសល្យ​នាង។

រឿង​ចូល​សិល្បៈ​នេះ នាង​ស្ទើរតែ​ចង់​ដកថយ ដោយសារ​យើង​អត់​សូវ​សម្បូរ​របស់របរ​ពាក់​ល្អ​ៗ​នឹង​គេ ពេល​ខ្លះ​តូចចិត្ត​គេ​ថា​យើង​អន់​ៗ សឹងតែ​មិន​មើល​មុខ​។ ប៉ុន្តែ​ត្រឹម​ជា​ស្ត្រី​មេម៉ាយ មានកូន​៣​នាក់ មើលថែរ នាង​មិន​ខ្វល់​ទេ គឺ​សុខចិត្ត​ទ្រាំ ហើយ​សប្បាយចិត្ត​ដែល​បានការ​ងារ​សិល្បៈ​ធ្វើ​រក​ចំណូល​ចិញ្ចឹម​កូន ទោះ​បាន​តិចតួច​ក៏​របស់​យើង​។ សំខាន់​ខំធ្វើការ គោរព​ពេល​យូរ​ៗ​ផលិតករ​អាណិត ចេះ​តែ​ហៅ​ថត ពីរ​បី​ប្លង់​នាយអាយ ជាប់​មក​មិន​ដែល​បាន​តួ​ល្អ​គេ​ទេ គឺ​តួ​អ្នកស្រែ ព្រោះ​សាច់ឈាម​សម​ស្រែ​ណាស់​។

ទើបតែ​ជា​ពិធី​ការិនី​ទេ បាន​គ្រង​ឈុត​ស្អាត​ៗ អរ​ចង់​ហោះ ដូច​យល់​សុ​បិ​ន្ត ហើយ​ឈុត​ដែល​គ្រង​ធ្វើការ គឺ​ខ្ចី​គេ ថត​ទាំងអស់ ព្រោះ​លុយ​មិនសូវ​មាន​ទិញ​នោះ​ទេ ព្រោះ​អត់​ដែល​គិត​សោះ​ថា ដើរ​ដល់​ចំណុច​នេះ​។ នាង​នឹង​ចង​ចាំ​រូបភាព​នេះ ទោះ​ថ្ងៃក្រោយ​បែប​ណា​ក៏​ដោយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ