ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង ព្រមាន​អភិ​បាល​​ខណ្ឌនិង​ចៅសង្កាត់​​បណ្តោយ​​​​ប្រជា​ពលរដ្ឋ​ចាក់ដីរំលោ.ភប្រឡាយ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​​​៨ កក្កដា ឆ្នាំ​​​២០២០ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ចុះពិនិត្យ​ស្ថានភាព​ស្ថានីយបូមទឹកលូ​៥​…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​​​៨ កក្កដា ឆ្នាំ​​​២០២០ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ចុះពិនិត្យ​ស្ថានភាព​ស្ថានីយបូមទឹកលូ​៥​ ស្ថិត​នៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

​នៅ​ពេលចុះទៅ​ពិនិត្យ​នោះដែរ​ ឃើញ​សកម្មភាពប្រជា​ពលរដ្ឋ​​ចាក់ដី​ផ្នែក​ខាងក្រោយ​ហៀរលើ​ប្រឡាយប្រហែលជិត​១០ម៉ែត្រ ដោយដីរបស់ប្រជា​ពលរដ្ឋ​មានជម្រៅ​​តែ​១២ប៉ុណ្ណោះ​ ជា​ហេតុធ្វើ​ឱ្យ​​​លោកអភិបាល​​រាជធានី​​សម្តែង​ក្តីមិនពេញចិត្តទៅនឹង​ទង្វើបែបនេះ ហើយ​លោក​អភិបាល​រាជធានី​បានស្តី​​បន្ទោសទៅ​អភិបាល​ខណ្ឌ និង​ចៅសង្កាត់​ដែល​​បណ្តែត​បណ្តោយ​ឱ្យ​​ប្រជា​ពលរដ្ឋ​ចាក់ដីរំលោភលើ​ប្រឡាយ​បែបនេះ ។

​ពាក់ព័ន្ធនឹង​​បញ្ហា​​មាន​ប្រជា​ពលរដ្ឋ​ចាក់ដីហៀរមក​លើ​ប្រឡាយនេះ​ដែរ លោកអភិបាល​រាជធានី បានតម្រូវ​ឱ្យកាយ​ចេញ​វិញទាំងអស់ បើមិនធ្វើតាមទេ អាចប្រឈម​នឹង​ផ្លូវ​ច្បាប់​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ