តាម​​ទាល់​កំណត់​មុខសញ្ញា​បាន​ត្រឹម​ម៉ោង២ ចូល​ចាប់​ក្នុង​ខារ៉ា​អូ​ខេ


រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៧​នាក់​ ក្នុង​នោះមាន​ស្រី​ម្នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សហការ​ជា​កំលាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​នឹង​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឃាត់ខ្លួន ​យក​ទៅ​សួរនាំ​នៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បង្កការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​ឈាន​ចូល​ថ្ងៃ​ទី​៨ កក្កដា​ នេះ ​ក្នុងហាង​ខារ៉ាអូខេ​«សំណាង សីហា» ស្ថិតក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន
​ជ័យ ដោយពួកគេសង្ស័យ​​ជាប់ពាក់ព័ន្ធ​ករណីឆក់នៅម្តុំ​ផ្លូវមហាវិថីឈ្នះ=ឈ្នះ ។

ជនសង្ស័យ​ទាំង​៧​នាក់​ សមត្ថកិច្ច​​បាន​​បញ្ជូន​ទៅ​សួរនាំ​នៅ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជនសង្ស័យ​ទាំងនេះ​​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ទី​១​ម៉ាក​ខ្លិ​ច ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HS-9927 ទី​២​ម៉ាក​MSX ពណ៌​ស​1GA-4819 នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ស៊ុ​យ​សូ​គី​លេ​ត​ពណ៌​ស កំពង់ចាម 1T- 2696 ​ ​ជិះធ្វើ​សកម្មភាពឆក់​នៅ​ម្តុំ​ផ្លូវ​មហាវិថី​ឈ្នះ=​ឈ្នះ ។

ក្រោយមក សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ រហូតឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ ដោយ​មានការ​សង្ស័យ​កំលាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ជនសង្ស័យ​ដំបូង​ឃាត់​នៅ​ក្នុង​ខារ៉ាអូខេ សំណាង​សីហា ភូមិ​ត្រពាំង​ទា​សង្កាត់​ត្រពាំង​ក្រសាំង បាន​ចំនួន​៤​នាក់ រួម​នឹង ម៉ូតូ​២​គ្រឿង ម៉ាក​ខ្លិ​ច នឹង​ម៉ូតូ​ម៉ាក MSX ពណ៌​ស ។

បន្ទាប់​ពី​កំលាំង​សមត្ថកិច្ច ឃាត់​ជនសង្ស័យ​ចំនួន​៤​នាក់ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​ជា​កំលាំង​នគរបាល​ទាំង​២​ប៉ុស្តិ៍​ខាងលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទៀត នៅ​ក្បែរ​ទីតាំង​ខាងលើ​ដែល​ជនសង្ស័យ​៣​នាក់​ខាងលើ ជិះ​ម៉ូតូ ម៉ាក​ស៊ុ​យ​សូ​គី​​លេ​ត ពណ៌​ស ឃាត់​ឆែកឆេរ រួច​បញ្ជូន​ជនសង្ស័យ ខាងលើ​ទៅ សួរនាំ​នៅ​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយ កំពុង​សាកសួរ​ជនសង្ស័យ​ខាងលើ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ