ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរ​ទេស​មាន​សិទ្ធិ​ទិញ​រថយន្ត ឬ​ធ្វើ​ស្លាក​លេខ​រថយន្ត និង​ប្រឡង​យក​បណ្ណ​បើកបរ​របស់​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​ពលរដ្ឋ​ខ្មែរ​មានការ​ងឿងឆ្ងល់ ជុំវិញ​ជនបរទេស ជា​ពិសេស​ជនជាតិ​ចិន​ដែល​មាន​សិទ្ធ​ទិញ​រថយន្ត និង​បើកបរ​នៅ​ទឹកដី​កម្ពុជា ។ ជុំវិញ​បញ្ហា​នេះ លោក ឈួ​ន…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​ពលរដ្ឋ​ខ្មែរ​មានការ​ងឿងឆ្ងល់ ជុំវិញ​ជនបរទេស ជា​ពិសេស​ជនជាតិ​ចិន​ដែល​មាន​សិទ្ធ​ទិញ​រថយន្ត និង​បើកបរ​នៅ​ទឹកដី​កម្ពុជា ។

ជុំវិញ​បញ្ហា​នេះ លោក ឈួ​ន វ៉​ន់ អគ្គនាយក​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានអោយ​កោះសន្តិភាព​ដឹង​ថា ជនបរទេស​ក៏​មាន​សិទ្ធិ​ទិញ​រថយន្ត ធ្វើ​កម្មសិទ្ធិ​ឬ​ធ្វើ​ស្លាក​លេខ​របស់​ខ្មែរ ដើម្បី​ទទួល​សិទ្ធិ​គ្រប់គ្រង​រថយន្ត​របស់​ខ្លួន និង​មាន​សិទ្ធិ​ប្រឡង​យក​បណ្ណ​បើកបរ​របស់​ខ្មែរ​ដូច​ជា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែរ ប៉ុន្តែ​ពួក​គាត់​ត្រូវ​មាន​ឯកសារ​គ្រប់គ្រាន់ ។

លោក ឈួ​ន វ៉​ន់ បាន​មាន​ប្រសាសន៍​ថា ឯកសារ​ដែល​តម្រូវ​ឲ្យ​ជនបរទេស​ចាំបាច់​ត្រូវ​តែ​មាន​នោះ គឺ​មាន​ដូច​ជា​៖ លិខិតបញ្ជាក់​ទីលំនៅ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​របស់​ខ្មែរ​ត្រូវ​មាន​លិខិតឆ្លងដែន (Passport) និង​វី​ហ្សា​នៅ​មាន​សុពលភាព ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ពួក​គាត់​ដូច​ជា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​ករណី​ផ្សេង​ៗ​ជាដើម ដែល​ងាយស្រួល​ក្នុង​ការ​រក​អា​ស័​យ​ដ្ឋា​ន​តែ​ម្តង ។

លោក​អគ្គនាយក​បាន​បញ្ជាក់​ថា ជនបរទេស​មាន​សិទ្ធិ​ប្រឡង​យក​បណ្ណ​បើកបរ​ខ្មែរ​បាន​ហើយ បើសិនជា​គាត់​មាន​បណ្ណ​បើកបរ​របស់​ប្រទេស​គាត់​ហើយ គឺ​គាត់​អាច​ទៅ​ប្តូរ​យក​បណ្ណ​បើកបរ​របស់​ខ្មែរ​បាន តែ​មាន​សុពលភាព​មួយ​ឆ្នាំ​ម្តង ប៉ុន្តែ​បើ​គាត់​ទៅ​ប្រឡង គឺ​មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ ដូច​ពលរដ្ឋ​ខ្មែរ​យើង​ដែរ ។

ចំណែក​លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​បណ្ណ​បើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ជនបរទេស​ដែល​ចង់បាន​បណ្ណ​បើកបរ​របស់​ខ្មែរ​យើង​អាច​ធ្វើ​បាន ប៉ុន្តែ​ត្រូវ​ទៅ​ប្រឡង​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ ដែល​ការ​ប្រឡង​ត្រូវ​ប្រើប្រាស់​ជា​ភាសារ​អង់គ្លេស ដែល​ពួក​គាត់​ត្រូវ​មាន​លិខិតបញ្ជាក់​ទីលំនៅ​នៅ​ខ្មែរ មាន​ប៉ា​ស្ព័​រ និង​វី​ហ្សា​មាន​សុពលភាព គឺ​គាត់​អាច​ធ្វើ​បាន​ដូច​ខាង​ស្លាក​លេខ​រថយន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ