ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម៦ខែ! ​រក​ឃើញ​យានយន្ត​ល្មើស​​ច្បាប់​​ជាង​២០​ម៉ឺន​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៦​ខែ ឆ្នាំ​២០២០នេះ​ ពិនិត្យ​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​​ជាង​២៣​ម៉ឺន​គ្រឿង នេះ​បើ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) ដែល​អាន​ដោយ​លោក​ជំទាវ មឹន មាណវី…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៦​ខែ ឆ្នាំ​២០២០នេះ​ ពិនិត្យ​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​​ជាង​២៣​ម៉ឺន​គ្រឿង នេះ​បើ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) ដែល​អាន​ដោយ​លោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ គ​.​ស​.​ច​.​គ បាន​រាយការណ៍​ជូន​សម្ដេច​ស ខេ​ង និង​អង្គប្រជុំ អំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ។

ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០ ក្នុង​នោះ​បាន​ត្រួតពិនិត្យ​យានយន្ត​ជិត​១​លាន​គ្រឿង មាន​ម៉ូត​ជាង​៦០​ភាគរយ និង​បាន​ពិនិត្យ​រក​ឃើញ​យានយន្ត​ល្មើស​បាន​ជាង​២៣​ម៉ឺន​គ្រឿង ។

ដោយឡែក​រយៈពេល​២​ខែ ពី​ខែឧសភា ដល់​ខែមិថុនា បាន​ពិន័យ​យានយន្ត​ចំនួន៨​៣០០០ករណី ក្នុង​នោះ​ម៉ូតូ​ជាង​៦​ម៉ឺន​ករណី និង​បាន​អនុវត្ត​ការ​បង់ប្រាក់​ពិន័យ​បាន​ជាង ១២​ប៊ី​លាន​រៀល ក្នុង​នោះ​មិន​ទាន់​បង់ប្រាក់​ពិន័យ​មាន​២០​ភាគរយ ។ នៅ​ក្នុង​រយៈពេល​៦​ខែ​នេះ​ដែរ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ១៦១៩​លើក ​បាត់បង់ជីវិត​៨១៦​នាក់ របួស​២៤៤៩​នាក់ ភាគច្រើន​កើតឡើង​នៅ​ភ្នំពេញ កំពង់ធំ និង​ខេត្តកណ្ដាល ។ មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ គឺ​ការ​បើកបរ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ វ៉ា​ជែង បត់ ស្រវឹង កត្តា​យានយន្ត និង​កត្តារួម​ផ្សុំ​មួយ​ចំនួន​ទៀត ។

ជា​ការ​កត់សំគាល់ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​នេះ​បាន​ថយ​ចុះ​៥៥២​លើក​ស្មើនឹង​២៥​ភាគរយ អ្នក​​បាត់បង់ជីវិត​បាន​ថយ​ចុះ​១៧២​នាក់​ស្មើនឹង​១៧​ភាគរយ និង​អ្នក​រង​របួស​បាន​ថយ​ចុះ​៧៧៨​នាក់ ស្មើនឹង​២៤​ភាគរយ ។ អ្នក​បាត់បង់ជីវិត​​ភាគច្រើន គឺ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពិសេស​គឺ​នៅ​ពេល​យប់ ។

លោក​ជំទាវ​អគ្គលេខាធិការ​ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖​ក្នុង​រយៈពេល​១​ឆមាស​ឆ្នាំ​២០២០​នេះ​ដែរ ការ​ត្រួតពិនិត្យ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព បាន​បង្ខំ​ឱ្យ​រក​មួក​មក​ពាក់ ហើយ​ពិន័យ​បាន​៨២​ភាគរយ​នៃ​ចំនួន​ល្មើស​សរុប ហើយ​មន្ត្រី​អនុវត្ត​ច្បាប់ បាន​អនុវត្ត​វិធានការ​ល្បាត​ត្រួតពិនិត្យ​តាម​ផ្លូវជាតិ​សំខាន់​ៗ ដោយ​រក​ឃើញ​យានយន្ត​ល្មើស​ជាង​២​ម៉ឺន​គ្រឿង ក្នុង​នោះ​រថយន្ត​ធន់​ធ្ងន់​ជាង​៣០​ភាគរយ បាន​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​លើ​អ្នកបើកបរ និង​ចាត់ការ​តាម​ច្បាប់​បាន​ជាង​៤​ពាន់​នាក់ ព្រមទាំង​បាន​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​លក្ខណៈ​ខុស​បច្ចេកទេស​មួយ​ចំនួន​ទៀត យានយន្ត​ចេញពី​គោលដៅ​កំពង់​ផែ និង​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​យ៉ាង​សកម្ម ។

ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​ស​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​នាម​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លុ​វ​គោក សម្ដេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ដែល​ក្នុង​រយៈពេល​៦​ខែ​មកនេះ និង​ជា​ពិសេស​រយៈពេល​២​ខែ​ចុង​ក្រោយ​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ពលរដ្ឋ​បាន​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់ ទោះបីជា​មិន​បាន​១០០​ភាគរយ​ក៏​ដោយ ។

សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម និង​មាន​កិច្ចសហការ​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ការងារ​នេះ​គឺជា​បទ​ពិសោធន៍​យ៉ាង​ល្អ ដោយ​មិន​អាច​ក្រសួង​ណាមួយ​មានះ​រៀងខ្លួន ឬ​យកមុខយកមាត់​រៀងខ្លួន​នោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ការ​រួម​គ្នា​បេសកកម្ម​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។

សម្ដេច​ក្រឡាហោម​ក៏​បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ចំពោះ​គណៈកម្មការ​ចរាចរណ៍​ទទួល​បន្ទុក​ចរាចរណ៍​រាជធានី​ខេត្ត ស្នងការ អធិការដ្ឋាន​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើ​ការងារ​នេះ​ដោយ​មិន​ខ្លាច​នឿយហត់ ព្រមទាំង​អ្នកចូលរួម​ផ្សេង​ទៀត ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ វិស័យ​ឯកជន​ជាដើម និង​សង្គម​ស៊ិ​វិល ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​ផុលផុស ជាទី​សង្ឃឹម​សម្រាប់​អនាគត​នៃ​ការ​កសាង​សង្គម​ជាតិ ឈាន​ទៅ​រក​ភាព​ស៊ី​វិ​ល័យ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ