ក្រសួង​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឯកជន​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​ប​មធ្យមសិក្សា​បឋម​ភូមិ និង​សញ្ញាបត្រ​ទុតិយភូមិ


រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឯកជន អាច​រៀប​ចំការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន អាច​ប្រឡង​បញ្ចប់​ឆ្នាំ​ក្នុង​រយៈពេល​២​ថ្ងៃ ។

ការ​សម្រេច​របស់​ក្រសួង​អប់រំ​នេះ បន្ទាប់​ពី​មើលឃើញ​ថា គ្រឹះស្ថាន​ឯកជន​មិន​អាច​រៀប​ចំការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថានឧត្តមសិក្សា​រៀបចំ​ការ​ប្រ​ឡប​បញ្ចប់​ឆ្នាំ តាម​ប្រព័ន្ធ​អន​ឡាញ​បាន ។

យ៉ាងណា​ក្តី ការ​បើក​អនុញ្ញាត​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បើក​សាលារៀន​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អង្ក​ការ​សុខា​ភាព​ពិភពលោក ដើម្បី​ត​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់ លោក​បណ្ឌិត សភាចា​រ្យ ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រ​សួ​ូ​ង​អប់រំ​យុវជន និង​កីឡា​បាន​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ន៍​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អាច​រៀបចំ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញា​ប្រម​ធ្យ​មិ​ស​ក្សា​ទុ​តិ​ភូមិ និង​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន អាច​ប្រឡង​បញ្ចប់​ឆ្នាំ នៅ​តាម​គ្រឹះស្ថានសិក្សា​ចំនួន​២​ថ្ងៃ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ កន្លង​មក​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​រៀបចំ​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​នោះ​ក្រសួង​ក៏​បាន​លើក​ឡើង​អំពី​លទ្ធភាព​អនុញ្ញាត​ឲ្យ​រៀបចំ​ការ​ប្រឡង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទៅ​តាម​ប្រតិទិន​គ្រឹះស្ថានសិក្សា​រៀងខ្លួន ដោយ​ធានា​នូវ​ស្តង់​ជា​គុណភាព ដែល​អាច​ទទួលយក​បាន ។

ក្រសួង​នឹង​ចូលរួម​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា​ឯកជន ដើម្បី​ធានា​នូវ​ស្តង់ដា​គុណភាព​នេះ ។ ចំពោះ​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​អនុវត្ត​តាម​កា​ណែនាំ​របស់​ក្រសួង​គ្រឹះស្ថាន​នោះ​អាច​ចេញ​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​សញ្ញាបត្រ​មធ្យ​មសិ​ក្ស​ទុតិយភូមិ ដោយ​មានការ​ទទួលស្គាល់​ពី​ក្រសួង ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​ចុះហត្ថលេខា​ដោយ​ខ្លួនឯង ។ ហើយ​ក្រសួង​នឹង​ចុះ​អធិការកិច្ច​តាម​ការ​ចាំបាច់ ដើម្បី​ធានា​គុណភាព​នៃ​សញ្ញាបត្រ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ ដោយសារ​តែ​តាម​លក្ខ​ខណៈ​បច្ចេកទេស​គ្រឹះស្ថានសិក្សា​ឯកជន មិន​អាច​រៀប​ចំការ​ប្រឡង​តាម​អន​ឡាញ​បាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ដាក់​ចេញ​នូវ​គោលការណ៍​មួយ​ចំនួន​សម្រាប់​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​អនុវត្ត​នៅ​ពេល​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​នៅ​តាម​គ្រឹះស្ថាន​រៀង​ៗ​ខ្លួន​ចំនួន​២​ដូច​ជា ៖ ១.​ក្រសួង​នឹង​កែក​ម្អ​លិខិត​បទដ្ឋាន​គតិយុត្តិ នឹង​ដំណើរការ​ប្រឡង​ដោយ​រក្សា​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ដដែល ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​ជា​អ្នក​ចេញ​សញ្ញាបត្រ ដោយ​ក្រសួង​នឹង​ទទួលស្គាល់ និង​ដោយ​ធ្វើ​អធិការកិច្ច​ប្រសិនបើ​ចាំបាច់ ។

២.​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មក​ក្រសួង ដើម្បី​ពិនិត្យ និង​ទទួលស្គាល់ ។ ៣.​គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​មាន​ចំណុះ​១០​ទៅ​១៥​នាក់ និង​ត្រូវ​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​អង្ក​ការ​សុខភាព​ពិភពលោក (WHO)​។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​ដដែល​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏​ត្រូវ​រៀបចំ​ការ​ប្រឡង​បញ្ចប់​ផង​ដែរ ដោយ​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង ដែល​មាន​ចំណុះ​១៥​ទៅ​២០​នាក់ ក្នុង​មួយ​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធានការ សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ។

ក្រសួង​ក៏​បាន​ស្នើ​ឲ្យ​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​ត្រូវ​ដាប់​ពាក្យ​ស្នើ​សុំ​មក​ក្រសួង​ដើម្បី​ពិនិត្យ និង​ទទួលស្គាល់​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ