ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

realme X50 Pro 5G មើលចប់ភាពយន្តមួយរឿង សាកថ្មត្រឹមតែ ៣នាទីគឺគ្រប់គ្រាន់ហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

realme ក្នុងនាមជាប្រេនស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ដោយចូលមកក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងទីផ្សារ ។ ក្រៅពីបាននាំផលិតផល AIoT ចូលមកក្នុងប្រទេសហើយ…

realme ក្នុងនាមជាប្រេនស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក ដោយចូលមកក្នុងប្រទេសកម្ពុជាត្រឹមតែរយៈពេលកន្លះឆ្នាំប៉ុណ្ណោះ ក៏ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងទីផ្សារ ។ ក្រៅពីបាននាំផលិតផល AIoT ចូលមកក្នុងប្រទេសហើយ ថ្ងៃនេះក៏បាននាំយកផលិតផល Flagship ម៉ូឌែល 5G ដំបូងចូលមកក្នុងប្រទេសកម្ពុជាជាផ្លូវការផងដែរ គឺ realme X50 Pro 5G ដែលមានទំហំ 12GB+256GB ដាក់លក់ក្នុងតម្លៃ899$ ។ ដែលនឹងមានដាក់លក់នៅថ្ងៃទី ១០ខែកក្កដានេះ នៅក្រុមហ៊ុន Smart និងបណ្តាហាងផ្សេងៗ ។ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារមួយនៅអាស៊ីអាគ្នេយ៍ដែលបានដាក់បញ្ចេញដំបូងនូវម៉ូឌែល realme X50 Pro យើងអាចមើលឃើញថា realme មានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ realme X50 Pro ដែលដាក់ប្រកាសលើកនេះ ៖

This image has an empty alt attribute; its file name is 05.jpg

លក្ខណៈសម្បត្តិនៃ realme X50 Pro 5G ៖ ការសាកថ្មលឿន 65W SuperDart : មើលចប់ភាពយន្តមួយ សាកថ្មត្រឹមតែ ៣នាទី គឺគ្រប់គ្រាន់ហើយ realme X50 Pro 5G បានបំពាក់នូវបច្ចេកវិទ្យាថ្មីការសាកថ្មលឿន 65W SuperDart ដែលជាម៉ូឌែលមួយដែល សាកថ្មឆាប់រហ័សបំផុតក្នុងទីផ្សារបច្ចុប្បន្ន ។ ដោយគ្រាន់តែសាកថ្មត្រឹមតែ ៣នាទីតែប៉ុណ្ណោះ គឺអាចបំពេញនូវតម្រូវការមើលភាពយន្តបាន១០០នាទី ឬបទពិសោធន៍លេងហ្គេមបាន ១ម៉ោង ២០នាទី ។ ជាមួយគ្នានេះដែរ realme X50 Pro គាំទ្រនូវការលេងបណ្តើរសាកថ្មបណ្តើរ ដោយការសាកពេញនូវថ្ម 4200mAh ត្រូវការពេលត្រឹមតែរយៈពេល ៣៥នាទីតែប៉ុណ្ណោះ ។ បច្ចេកវិទ្យាសាកថ្មលឿនរបស់ realme X50 Pro ជួយអោយអ្នកឡើងឈាមវិញយ៉ាងឆាប់រហ័សក្នុងខណៈពេលរវល់ខ្លាំង ។

This image has an empty alt attribute; its file name is 10.jpg

គ្រឿងបំពាក់សម្រាប់ Flagship ឆ្នាំ ២០២០ ៖ បន្ទះឈីប Snapdragon 865
realme X50 Pro 5G ម៉ូឌែលនេះមានបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 865ទម្រង់ Dual 5G ដែលមានតេស្តពិន្ទុខ្ពស់ជាងគេនៅលើទីផ្សារបច្ចុប្បន្ន ដែលតេស្ តពិន្ទុនៅលើ Antutu មានដល់ទៅជាង ៦ម៉ឺនពិន្ទុ ។ បន្ទះឈីប Snapdragon 865 មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI លឿនជាងមុន ២ដង វាអាចមានសមត្ថភាពគណនារូបភាព 200 លានភិកស៊ែលក្នុងមួយវិនាទី គាំទ្រការថតវីដេអូ 8K 30fps ធ្វើអោយអ្នកទទួលបានបទពិសោធន៍ដែលមានភាពរលូនស្របពេលនោះក៏ទទួលបាននូវបទពិសោ ធន៍ដែលមានរូបភាពកាន់តែច្បាស់ផងដែរ ។

This image has an empty alt attribute; its file name is 03.jpg

កម្រិត refresh rate90Hz ជាមួយអេក្រង់ Samsung Super AMOLED ៖ realme X50 Pro 5G ប្រើប្រាស់នូវអេក្រង់ Samsung Super AMOLED ធំ 6.44 អ៊ីញ ដែលមានល្បឿន អេក្រង់ខ្ពស់ 90Hz ។ ប្រៀបជាមួយនឹងអេក្រង់ធម្មតា អេក្រង់ Samsung Super AMOLED មានល្បឿនប្រតិកម្មលឿនជាងមុន ក៏ដូចជាកម្រិតពណ៌ខ្ពស់ជាងមុនផងដែរ ធ្វើអោយអតិថិជនទទួលបាននូវបទពិសោធន៍ផ្ទៃរូបភាពកាន់តែល្អ ។ ម៉ូឌែល realme X50 Pro ដែលជា Flagship ប្រចាំឆ្នាំនេះ គឺមានបំពាក់នូវកម្រិតល្បឿន អេក្រង់ខ្ពស់ 90Hz រួមជាមួយសមាមាត្រនៃអេក្រង់ខ្ពស់ជាងមុន ក្រឡេកមួយភ្លែត គឺឃើញតែផ្ទៃអេក្រង់ ធ្វើអោយអតិថិជនប្រើប្រាស់នូវ realme X50 Pro នៅពេលមើលភាពយន្ត ឬលេងហ្គេមអាចទទួលបានចក្ខុវិស័យកាន់តែទូលាយជាងមុន និងទទួលបានកម្រិតបទពិសោធន៍ មើលឃើញកាន់តែខ្ពស់ ។

This image has an empty alt attribute; its file name is 09.jpg

កាមេរ៉ា ៖ សម្រាប់ផ្នែកកាមេរ៉ាមុខ realme X50 Pro បានប្រើប្រាស់ការរចនាដោយមានលេនភ្លោះទម្លុះអេក្រង់ ២គ្រាប់ រួមជាមួយនឹង Sony IMX 616 Sensor និងលេនទូលាយ 105° Ultra Wide-angle ។ កាមេរ៉ា 32MP+8MP បំពាក់នូវមុខងារសែលហ្វីជាច្រើន សម្រាប់បំពេញនូវតម្រូវការសែលហ្វីរបស់អតិថិជនដែលមានការជួបជុំពេលយប់និងទីកន្លែងផ្សេងៗ ។ កាមេរ៉ាក្រោយនៃ realme X50 Pro 5G មានទំហំ 64MP AI Quad Camera ពង្រីកបាន 20x Hybrid Zoom លេនទូលាយ 119° រួមជាមួយនឹងលេន Portrait ។ បើមើលតាមរយៈបទពិសោធន៍ការថតផ្ទាល់ នៅក្នុងស្ថានភាពដែលមានពន្លឺគ្រប់គ្រាន់ ល្បឿននិងប្រសិទ្ធភាពរូបភាពដែលទទួលបានក៏មានភាពល្អប្រសើរ សម្រាប់ចំនុចលម្អិតនៃរូបភាពគឺច្បាស់ល្អ ពណ៌ក៏ស្អាត ។ សម្រាប់ស្ថានភាពដែលមានពន្លឺមិនគ្រប់គ្រាន់វិញ ដោយសារតែមានការរួមបញ្ចូលគ្នានៃកាមេរ៉ា ៤គ្រាប់ ដូចនេះហើយគឺវានៅតែអាចទទួលបានពន្លឺខ្លះ និងធ្វើអោយយើងថតបានទិដ្ឋភាពពេលរាត្រីដ៏ស្រស់ស្អាតផងដែរ ។

This image has an empty alt attribute; its file name is 02.jpg

ការរចនាបែបស៊ីវិល័យ និងថ្លៃថ្នូរតែមិនបាត់បង់ស្មារតីស្វាហាប់ ៖ realme X50 Pro 5G មានពីរជម្រើសជាមួយពណ៌ Rust Red និង Moss Green ដែលជាប្រភេទពណ៌ Morandi ដែលពេញនិយមក្នុងឆ្នាំ 2020 នេះ ។ បើប្រៀបធៀបនឹងផលិតផល Flagship ពីមុនដែលត្រឹមតែស្វែងរកនូវអារម្មណ៍ដែលមានភាពស៊ីវីល័យ តែសម្រាប់ការរចនារបស់ realme លើកនេះដែលមានទាំងភាពថ្លៃថ្នូរតែមិនចាស់ទុំពេក និងមានពណ៌ដែលពោរពេញទៅដោយភាពរស់រវើក ។ ថ្វីត្បិតតែបច្ចុប្បន្ននេះ 5G មិនទាន់មានដាក់អោយដំណើរការនៅក្នុងប្រទេសកម្ពុជានៅឡើយ ប៉ុន្តែសម្រាប់ realme X50 Pro នេះវិញ ក្រៅពីមានបច្ចេកវិទ្យាប្រព័ន្ធ 5G ហើយនោះគ្រឿងបំពាក់ផ្សេងៗរបស់វាក៏មានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៍ផងដែរ មិនថាបច្ចេកវិទ្យាសាកលឿន 65W SuperDart បន្ទះឈីប Snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់ជាងគេនៅក្នុងទីផ្សារ ឬក៏ល្បឿនអេក្រង់ខ្ពស់ 90Hz ជាមួយនឹងអេក្រង់ Samsung Super AMOLED សុទ្ធតែជាគ្រឿងបំពាក់កម្រិតកំពូលនៅក្នុងទីផ្សារ ។ បច្ចុប្បន្ននេះអង្គផ្ទុកម៉ូឌែល realme X50 Pro មួយនេះ ក៏មានកម្រិតខ្ពស់ដែរ 12GB RAM + 256GB ROM ដាក់លក់ក្នុងតម្លៃ 899$ ។

This image has an empty alt attribute; its file name is 06.jpg

ក្រៅពីនេះ វាមានរូបរាងខាងក្រៅដែលឥតខ្ចោះ និងការរចនាដែលមានមុខងារថ្មីប្លែកដែលផ្តោត ជាពិសេសទៅលើតម្រូវការយុវវ័យ សំខាន់ជាងនេះទៀតគឺ realme អាចនឹងជាប្រេនទីមួយដែលចាប់ពីដំបូងឡើយក៏បានជ្រើសយក «ជំនោរលេងពេញនិយម» ធ្វើជាហ្សែនសំខាន់មួយសម្រាប់ផលិតផលរបស់ខ្លួន ខិតខំយកបច្ចេកវិទ្យា ភាពទាន់សម័យ ភាពវ័យក្មេង ភាពពេញនិយមមករួមបញ្ចូលគ្នា ស្របពេលជាមួយគ្នានេះដែរក៏ជាប្រេនមួយដែលធ្វើអោយយុវវ័យភាគច្រើនអាចមានសមត្ថភាពអាចទិញប្រើប្រាស់បានផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ