ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​នាំ​ឱ្យ​អ្នកបួស​ចូល​កាន់​ព្រះ​វស្សា

3 ឆ្នាំ មុន

ដើម​កំណើត​នៃ​ការ​ចូល​ព្រះ​វស្សា​នេះ​ដែរ គឺ​មាន​មក​តាំងពី​ព្រះសម្មាសម្ពុទ្ធ​ទ្រង់មាន​ព្រះ​ជន្ម​នៅឡើយ ។ កាលនោះ​មានរឿង​រ៉ាវ​កើតឡើង​ក្នុង​ព្រះពុទ្ធ​សាសនា ទើប​ព្រះ​អង្គ​ទ្រង់​បញ្ញត្តិ​នូវ​ការ​ចូល​ព្រះ​វស្សា​នេះ​ឡើង ។ ហេតុនេះ​សូម​លើកយក​ប្រវត្តិ​សង្ខេប នៃ​ពិធីបុណ្យ​ចូល​វស្សា​ដែល​មាន​មក​ក្នុង​វិន័យ​បិដក​ដូច​តទៅៈ កាល​ព្រះ​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​វេឡុវ័ន គ្រានោះ​ការ​នៅ​ចាំ​ព្រះ​វស្សា​ព្រះពុទ្ធ​មិន​ទាន់​បាន​បញ្ញត្តិ​នៅឡើយ​ទេ…

ដើម​កំណើត​នៃ​ការ​ចូល​ព្រះ​វស្សា​នេះ​ដែរ គឺ​មាន​មក​តាំងពី​ព្រះសម្មាសម្ពុទ្ធ​ទ្រង់មាន​ព្រះ​ជន្ម​នៅឡើយ ។ កាលនោះ​មានរឿង​រ៉ាវ​កើតឡើង​ក្នុង​ព្រះពុទ្ធ​សាសនា ទើប​ព្រះ​អង្គ​ទ្រង់​បញ្ញត្តិ​នូវ​ការ​ចូល​ព្រះ​វស្សា​នេះ​ឡើង ។ ហេតុនេះ​សូម​លើកយក​ប្រវត្តិ​សង្ខេប នៃ​ពិធីបុណ្យ​ចូល​វស្សា​ដែល​មាន​មក​ក្នុង​វិន័យ​បិដក​ដូច​តទៅៈ

កាល​ព្រះ​មាន​ព្រះ​ភាគ​គង់នៅ​វត្ត​វេឡុវ័ន គ្រានោះ​ការ​នៅ​ចាំ​ព្រះ​វស្សា​ព្រះពុទ្ធ​មិន​ទាន់​បាន​បញ្ញត្តិ​នៅឡើយ​ទេ មាន​ន័យ​ថា​មិន​ទាន់​មាន​ពិធីបុណ្យ​ចូល​ព្រះ​វស្សា​នោះ​ទេ ។ ពួក​ភិក្ខុ​ទាំងឡាយ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា តែងតែ​ត្រាច់​ទៅ​កាន់​ចារិក​ផ្សេង​ៗ មាន​ន័យ​ថា​ធ្វើ​ដំណើរ​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​ខ្លួនឯង​ដោយ​ភិក្ខុសង្ឃ​ធ្វើ​ដំណើរ​អស់​ហេមន្តរដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ និង​អស់​វស្សានរដូវ​ខ្លះ ដោយ​មិន​មាន​ពេល​សម្រាក​ខែ​ណាមួយ​ឱ្យ​ពិតប្រាកដ​នៅ​កន្លែង​ណាមួយ​នោះ​ទេ ដោយ​ត្រាច់ចរ​ទៅ​តាម​ចិត្ត​ចង់ ។

ដូចនេះ​ហើយ​ពួក​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​តិះដៀល​ដល់​ភិក្ខុ​ទាំងឡាយ​នោះ​ថា ពួក​ភិក្ខុ​ទាំង​អស់នេះ​ជា​សមណ​សក្យ​បុត្រ មិន​សម​ត្រាច់​ទៅ​កាន់​ចារិក ដោយ​ពុំ​មាន​ពេល​សម្រាក​នោះ​ទេ ហើយ​ការ​ត្រាច់ចរ​នោះ​ក៏​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ ជាន់​ដំណាំ​អ្នកស្រុក បៀតបៀន​វត្ថុ​ដែល​មានជីវិត ញ៉ាំង​សត្វ​តូច​ៗ​ជា​ច្រើន​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស​សោះ សូ​ម្បី​ពួក​បរិ​ពា្វ​ជក​មាន​លិ​ទ្ធិ​ដទៃ ក៏​មាន​រដូវ​ចូល​វស្សា​ដែរ ។ ហើយ​សូ​ម្បី​តែ​ពួក​សត្វ​ស្លាប​នោះ​ទៀត​សោត​ក៏​គង់​ធ្វើ​សម្បុក​លើ​ចុងឈើ​ទាំងឡាយ និង​សម្ងំ​ឈប់​សម្រាក​នៅ​ចាំ​វស្សា​ដែរ ចម្លែក​តែ​ពួក​សមណ​សក្ស​បុត្រ​នេះ​មិន​មាន​ចាំ​វស្សា​សោះ​អ​ញ្ចឹ​ង​ហ៎ ។

កាល​មនុស្ស​ទាំងឡាយ​កំពុង​ពោល​ពា​ក្ស​តិះដៀល​បន្តុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏​បានឮ​ច្បាស់ ហើយ​បាន​យកពាក្យ​ទាំងនោះ​ទៅ​ក្រាបទូល​សេចក្តី​នោះ​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ ។ ព្រះ​អង្គ​ក៏​ធ្វើ​ធ​ម្មី​កថា​ក្នុង​វេលា​នោះ​ឯង​រួច​ហើយ ទើប​ទ្រង់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​អនុញ្ញា​ត​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ចូល​វស្សា ។​

ម្នាល​ភិក្ខុ​ទាំង​តថាគត​អនុ​ញ្ញា​ត​ឱ្យ​អ្នក​ទាំងឡាយ ចូល​វស្សា​នៅ​ក្នុង​វស្សានរដូវ​គឺ​រដូវភ្លៀង​រយៈពេល​៣​ខែ​ចាប់ពី​ពេល​នេះ​តទៅ ។

ដោយ​មាន​បុព្វហេតុ​ដូច​បាន​លើក​ឡើង​មកនេះ​ហើយ ទើប​ពិធី​ចូល​វស្សា​នេះ​ត្រូវ​បាន​បរិស័ទ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ថែរក្សា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជា​រៀង​រហូត​មក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ