ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ បើក​ការ​ប្រឡង​បញ្ចប់​ឆ្នាំ ១​បន្ទប់​២០​នាក់


រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានឧត្តមសិក្សា​របស់​រដ្ឋ បើក​រៀប​ចំការ​ប្រលង​ដោយ​អនុញ្ញាត​ឲ្យ​មាន​តែ​ជន​តែ 20​នាក់ ក្នុង​មួយ​បន្ទប់ ។

ការ​អនុញ្ញាត​នេះ ដោយ​សង្កេត​ឃើញ​គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ​មិន​អាច​រៀប​ចំការ​ប្រឡង ONLINE បាន​នោះ​ទេ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​៦ កក្កដា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​បញ្ចប់​ឆ្នាំ តែ​តម្រូវ​ឲ្យ​រៀបចំ​បន្ទប់​ប្រឡង​ដែល​មាន​ចំណុះ​ចាប់ពី​១៥ ទៅ ២០ នាក់ ក្នុង​១​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​។

រូបតំណាង

ក្រសួង​បញ្ជាក់​ថា គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​មក​ក្រសួង ដើម្បី​ពិនិត្យ និង​ទុកជា​ព័ត៌មាន ។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់​ក្រសួង​អប់រំ​នេះ បន្ទាប់​ពី​ក្រសួង​បាន​ប្រកាស​បិទ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​ទាំង​ឯកជន និង​រដ្ឋ​ដោយសារ​ជំងឺ​កូ​វី​19 ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ