ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកទោស​​ម្នាក់​ត្រូវអាជ្ញា​ធរ​ថៃ​ដោះលែង​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​មក​ប្រ​គល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ ​កក្ក​ដា ឆ្នាំ​​២០២០​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​មក​ប្រ​គល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ ​កក្ក​ដា ឆ្នាំ​​២០២០​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​​វ័យក្មេង​​ខាងលើ​ឈ្មោះ​តំ ខេន ​ភេទ​ប្រុស ​អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ​មីនា​​ ឆ្នាំ​២០២០​ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ ចូល​តាម​ច្រក​តា​សឹម​ ​បានជាប់ពន្ធនាគារ​​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោសវ័យក្មេង​​ម្នាក់ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដាក់​ការ​ចោទប្រកាន់​​ពី​បទ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ខាងលើនោះ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ហើយក៏​ធ្វើការអប់រំ​​ណែនាំ​​ និង​​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែនដោយខុសច្បាប់​ជា​​បន្ត​ទៀត និង​​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារវិញ​​នៅ​ក្នុង​ថ្ងៃ​ដដែល​ ។

​គួរ​ប​ញ្ជាក់ថា អ្នកទោស​ដែល​ជាប់គុក​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​ក្នុង​ទឹកដី​ថៃដោយខុសច្បាប់ ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ជា​បន្តបន្ទាប់​ផង​ដែរ ​នេះ​មិនមែន​ជា​លើ​ទី​មួយ​នោះ​ទេ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ