ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ផ្ញើ​សារ​អបអរសាទរ​ខួប​៣​ឆ្នាំនៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ សម្ដេច​តេ​ជោ​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖« ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​អបអរសាទរ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ សម្ដេច​តេ​ជោ​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖« ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ខួប​៣​ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូ​ឡូញ​»​។

សម្តេច​បន្ត​ថា ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​។

ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែល​មាន ចំងាយ ២៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​កំពង់ធំ តាម​ផ្លូវជាតិ​លេខ​៦៤ បត់​ស្តាំ​តាម​ផ្លូវ​កូន​ត្នោត​។

ប្រាសាទ​នេះ ជា​រាជធានី​ចាស់ បុរាណ​ឈ្មោះ ថា​ឥ​សាន​បុ​រៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​ ។ សូម​ជម្រាប​ថា​ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ