ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! AC Milan ប្រើ​ពេល​៥​នាទី​ស៊ុត Juventus ៣​គ្រាប់​ក្នុង​ជ័យជម្នះ ៤-២

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ក្រុម​ម្ចាស់ផ្ទះ AC Milan បាន​បំបាក់​ក្រុម​កំពូល​តារាង Juventus ដោយ​លទ្ធផល ៤-២ នៅ​ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​៣១…

ប្រទេស​អ៊ី​តា​លី ៖ ក្រុម​ម្ចាស់ផ្ទះ AC Milan បាន​បំបាក់​ក្រុម​កំពូល​តារាង Juventus ដោយ​លទ្ធផល ៤-២ នៅ​ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​៣១ នៃ​ក្រប​ខណ្ឌ Serie A កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន San Siro ក្រុម​ភ្ញៀវ​មានឱកាស​នាំមុខ​មុន​២​គ្រាប់ ធ្វើ​ដោយ​កីឡាករ Rabiot នៅនាទី៤៧ និង​កីឡាករ C.Ronaldo នៅនាទី៥៣ ​។ មុន​ពេល​ក្រុម​ម្ចាស់ផ្ទះ ចំណាយពេល​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ ដើម្បី​ស៊ុត​បញ្ចូល​ទី​រហូត​ដល់​៣​គ្រាប់ ដែល​សម្រេច​បាន​ដោយ​កីឡាករ Zlatan (​ប៉េ​ណា​ល់​ទី​) ក្នុងនាទី៦២, Kessié ក្នុងនាទី៦៦ និង​កីឡាករ Rafael Leão ក្នុងនាទី៦៧ ហើយ​កីឡាករ Ante Rebić ក៏​បន្ថែម​គ្រាប់​ទី​៤ក្នុង​នាទី​៨០ មុន​​បញ្ចប់ការប្រកួតនេះ​។

សូម​បញ្ជាក់​ថា បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Juventus នៅ​តែ​បន្ត​ឈរ​នៅ​​កំពូល​តារាង Serie A ដដែល​ដោយ​មាន ៧៥​ពិន្ទុ​តាម​ពីក្រោយ​ដោយ​ក្រុម Lazio ដែល​មាន ៦៨​ពិន្ទុ​។ ដោយឡែក​ជ័យជម្នះ​របស់ AC Milan បាន​ធ្វើ​ឱ្យ​ក្រុម​នេះ ឡើង​មកឈរ​លេខ​៥​បណ្តោះអាសន្ន​ក្រោយ​មាន ៤៩​ពិន្ទុ​មាន​គម្លាតចំនួន ១៤​ពិន្ទុ​ពី​ក្រុម Atalanta ដែលនៅក្នុង​តំណែង Top4៕