ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ជល់​មាន់ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ពុំ​មាន​បើក​លេង​វិញ​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​បកស្រាយ​បំភ្លឺ ចំពោះ​សារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​ថា «​សង្វៀន​ជល់​មាន់ និង​អាប៉ោង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​បកស្រាយ​បំភ្លឺ ចំពោះ​សារព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​ថា «​សង្វៀន​ជល់​មាន់ និង​អាប៉ោង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ បិទ​ហើយ​បើក​វិញ​» ជាក់ស្តែង​មិន​មានការ​បើក​ឡើង​វិញ​ឡើយ ។

ហើយ​ទីតាំង​នេះ ត្រូវ​បាន​បង្ក្រាប​តាំងពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០​មក​ម្ល៉េះ ដោយ​បាន​ចាប់​ឃាត់ខ្លួន​បានជា​ច្រើន​នាក់ ម្យ៉ាងវិញទៀត ដោយនៅ​ក្នុងភូមិ​សាស្ត្រ​នេះ មាន​ដី​ឡូ​ទុក​ទំនេរ​ចោល​ច្រើន ហើយ​ស្ងាត់ ដែល​មាន​ភាព​ងាយស្រួល​ដល់​ក្រុម​ជល់​មាន់​ចល័ត ដែល​តែងតែ​ឆ្លៀត​លួច​លេង នៅ​តាម​ដី​ឡូ​ទាំងនោះ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប៉ុន្តែ​ក្រោម​ការ​តាមដាន​ជា​ប្រចាំ​របស់​សមត្ថកិច្ច តែងតែ​តាម​រក និង​បង្ក្រាប​ជា​និច្ច ។

ដោយ​បានឃើញ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា មាន​ល្បែង​ជល់​មាន់នៅ​ភូមិ​ទ្រា​៤ នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ លោក​វរសេនីយត្រី ឯម ភា​រី បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដី​ឡូ​ទុក​ចោល​មួយ​កន្លែង នៅ​ភូមិ​ទ្រា​៤ បានឃើញ​មាន​ស្នាម​ដី​ឈូស​ឆាយ លួច​ឆ្មក់​ជល់​មាន់ តែ​ពេល​កម្លាំង​ទៅ​ដល់​មិនឃើញ​មាន​លេង​ទេ មិន​មាន​អ្វី​ដូច​ជា​ការ​ហ៊ុម​ព័ទ្ធ​លេង​ឡើយ​គឺ​មាន​តែ​ដី​ទទេ ប្រហែលជា​ក្រុម​នេះ​ទើប​លួច​ឆ្មក់​លេង ។ យ៉ាងណា​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ តែងតែ​តាមដាន​ជា​ប្រចាំ និង​ត្រៀម​បង្ក្រាប​ជា​និច្ច បើ​ពិតជា​មាន​ករណី​ជល់​មាន់​មែន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ