ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រ​មាន​ទឹកមាត់​លេប នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​កម្ម​សិទ្ធ​ដីធ្លី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេង​ៗ​របស់​រដ្ឋ​។ ការ​សម្រេចចិត្ត​នេះ​ផុស​ចេញពី​បេះដូង នៃ​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​កម្ពុជា​ពិសេស​អ្នក​ក្រីក្រ​។ វា​ជា​ទឹកចិត្ត​មួយ​ដែល​ទទួល​បាន ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​។…

រាជ​ធា​នី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេង​ៗ​របស់​រដ្ឋ​។ ការ​សម្រេចចិត្ត​នេះ​ផុស​ចេញពី​បេះដូង នៃ​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​កម្ពុជា​ពិសេស​អ្នក​ក្រីក្រ​។ វា​ជា​ទឹកចិត្ត​មួយ​ដែល​ទទួល​បាន ការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​។

នៅ​ថ្ងៃ​ទី​៣ កក្កដា ២០២០​នេះ ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បទបញ្ជា និង​បញ្ជាក់​ច្បាស់​ៗ​ជូន​រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី គឺ​ត្រូវ​តែ​កាត់​ឆ្វៀល​ដី​ជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​មក​រស់នៅ លើ​ទីតាំង​ដី ដែល​ជា​គម្រប​ព្រៃឈើ ឬ​ជា​តំបន់​ការពារ​ឬ​តំបន់​អភិរក្ស​សត្វព្រៃ​របស់​រដ្ឋ ដូច​ជា​នៅ​កោះកុង ព្រះ​វិហារ​ជា ដើម​…​ដែល​មាន​ពលរដ្ឋ​បាន​មក​ធ្វើ​ផ្ទះ​រស់នៅ​ជាង​ដប់​ម្ភៃ​ឆ្នាំ​មក​ហើយ​។

ព្រោះ​កន្លង​មក រដ្ឋ​មាន​តែ​ដី​ក្នុង​ផែនទី​ទេ តាម​ពិត​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​កសាង​លំនៅ​ដ្ឋា​ន រស់នៅ​បង្កើត​កូនចៅ​រាប់​សិប​ឆ្នាំ មក​ហើយ​នៅ​លើ​ទីតាំង ដី​ទាំងនោះ​។ នេះ​ជា​ការ​ដោះស្រាយ​កង្វល់​ជូន​ពលរដ្ឋ​ពិតប្រាកដ​។ សម្តេច​បាន​មាន​ប្រសាសន៍​ថា កុំ​ទុក​ប្រជាពលរដ្ឋ​ឲ្យ​ភ័យ​ខ្លាច អត់ឃ្លាន រត់​ទៅ​ចំណាកស្រុក​គេ​តទៅ​ទៀត​។ ទន្ទឹម​នឹង​នេះ សូមកុំ​ឲ្យ​ពលរដ្ឋ​ពង្រីក ថែម​ទៀត​ព្រោះ​ត្រូវការ​រក្សា​ទុក​ព្រៃ​សហ​គម​ខ្លះ​នៅ​ជិត​ៗ​ដើម្បី​ជា​ប្រយោជន៍​សហ​គម​រស់នៅ​ផង​ដែរ​។

ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​ដែនដី ត្រូវ​ដោះស្រាយ​ឲ្យ​ដាច់ស្រេច​ក្នុង​តែ​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ហើយ​កិច្ចការ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​បំផុត​។ នៅ​ពេល​ដែល​ប្រមុខ រាជរដ្ឋាភិបាល​ធ្វើការ​សម្រេចចិត្ត​នេះ មន្ត្រី​ខិលខូច មិន​ត្រូវ ឆ្លៀតពេល​ធ្វើ​ផ្តេសផ្តាស លួច​បន្លំ​កិបកេង​យក​ដី​ផ្ទាល់ខ្លួន​។ ផ្ទុយ​ទៅ​វិញ មន្ត្រី​ទាំងអស់​ត្រូវ​អនុវត្ត​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ក្រីក្រ​។ ការ​អនុវត្ត​បត​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី មាន​ប្រសិទ្ធភាព​នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ជំនឿ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ