ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​នៅ​ខួប​១២​ឆ្នាំ នៃ​ការ​បញ្ចូល​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​យើង​ប្រារ​ព្វ​ខួប​លើក​ទី​១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ប្រជា​ជនក​ម្ព​ជា​មាន​មោទនភាព​ដែល​ដូនតា​បាន​បន្សល់ ទុក​សម្បត្តិ​មនុស្សជាតិ ដ៏​អស្ចារ្យ និង​ជាទី​ស្ញប់ស្ញែង​របស់​ពិភពលោក​។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​យើង​ប្រារ​ព្វ​ខួប​លើក​ទី​១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ប្រជា​ជនក​ម្ព​ជា​មាន​មោទនភាព​ដែល​ដូនតា​បាន​បន្សល់ ទុក​សម្បត្តិ​មនុស្សជាតិ ដ៏​អស្ចារ្យ និង​ជាទី​ស្ញប់ស្ញែង​របស់​ពិភពលោក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល ប្រាសាទព្រះវិហារ ក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវ​បាន​ចាត់ទុកជា ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួល​បាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ ក្រុង​ឡា​អេ នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ ព្រះ​វិហារ​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់ កម្ពុជា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ត្រូវ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​កិច្ចប្រជុំ​ទី​៣២ របស់ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ បិ​ច ប្រទេស​កា​ណា​ដា​។

ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​យើង​មាន​ភារកិច្ច​ថែរក្សា​អ្វី​ជា​កេ​រ្ត៍​ដំណែល​ដូនតា​ទាំងអស់ ឲ្យ​ស្ថិត​នៅ​គង់វង្ស​ជា​រៀង​រហូត​តកូនតចៅ​ច្រើន​ជំនាន់ ទន្ទឹម​នឹង​យើង​បាន​ទទួលផល​សេដ្ឋកិច្ច​ពី​ប្រាសាទ ដ៏​មាន​តម្លៃ​មួយ​នេះ​តាម​រយៈ​ការ​ទៅ​ទស្សនា​ដោយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ ប៉ុន្តែ​ជា​អកុសល កូ​វី​ដ​-១៩ បាន​វាយលុក​ខ្លាំង​ដល់​បេះដូង​ទេសចរណ៍​កម្ពុជា​។ ប្រជាជន កម្ពុជា​ជា​ច្រើន​ដែល​ពឹងផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍ កំពុង​តែ​មានការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​។

តំបន់​ទេសចរណ៍​សំខាន់​ៗ​ទាំងអស់​របស់​កម្ពុជា​ដូច​ជា​សៀមរាប ខេត្ត​ព្រះ សីហ​នុ ខេត្ត​កែប និង​ខេត្ត​ព្រះ​វិះ​ហារ ជាដើម សុ​ទ្ឋ​តែ​ទទួល​ការ​ឈឺចាប់​ដោយ សារ​កូ​វី​ដ​-១៩​។ ខណៈ​ដែល​វា​នឹង​ត្រូវការ ពេលវេលា​យូរ​តទៅ​ទៀត មុន​ពេល​ដែល​ភ្ញៀវ​ទេសចរណ៍ បរទេស​មក​លេង​ប្រទេស​កម្ពុជា រាប់​លាន​នាក់​ដូច​មុន​វិញ វា​ជា​តួនាទី​ប្រជាជន កម្ពុជា​គ្រប់​រូប​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​ទេ​ចរណ៍ និង​សេដ្ឋកិច្ច​របស់​ប្រទេស​តាម​រយៈ​បង្កើន​ការ​ចំណាយ​ក្នុងស្រុក​។ នៅ​ចំពោះ​មុខ​នេះ ការ​ធ្វើ​ដំណើរ​ទេសចរណ៍ ដោយ​ប្រជាជន​កម្ពុជា​ផ្ទាល់ មាន​សារសំខាន់​ក្នុង​ការ​រក្សា​ដង្ហើម​វិស័យ​ទេសចរណ៍ ហើយ​ជួយ​ឲ្យ​អ្នក​ប្រកប​របរ ទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា​អាច​ងើបឡើង​វិញ​បាន​ឆាប់រហ័ស​ចេញពី​វិបត្តិ​កូ​វី​ដ​-១៩ ដែល​បញ្ចប់​ការ​រីក​ចម្រើន ខ្លាំង​របស់​កម្ពុជា​ជាង​២០​ឆ្នាំ ប្រមាណ​ជា​៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​។

ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ប្រាសាទព្រះវិហារ ក៏​មានការ​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ ខណៈ​ដែល​យើង​ប្រារ​ព្វ​ខួប​១២​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល ប្រាសាទព្រះវិហារ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក វា​ជា​ពេលវេលា​ដ៏​ល្អ​ដែល​យើង​ត្រូវ​នឹកឃើញ ការ​ធ្វើ​ដំណើរ ទៅ​លេង​ប្រាសាទ​ដ៏​មាន​តម្លៃ​ជាស​កល​មួយ​នេះ​។ យើង​គាំទ្រ និង​ស្រឡាញ់​ប្រាសាទព្រះវិហារ យើង​ស្រឡាញ់​ប្រទេស​កម្ពុជា​។ ជយោ ! ប្រាសាទព្រះវិហារ ជយោ ! ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ