ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទេរ​លោក អ៊ី​វ ភា​រិ​ទ្ធ ពី​នាយ​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀ.ន ជំនួស​ដោយ​លោក រ៉ីម ម៉ិច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រី​នគរបាល​ជាតិ តាម​បណ្តា​អង្គភាព នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព…

រាជធានី​ភ្នំពេញ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ជូន​មន្ត្រី​នគរបាល​ជាតិ តាម​បណ្តា​អង្គភាព នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយក​ដ្ឋា​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​។

ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​លោក​អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក លោក លោកស្រី​ស្នងការ​រង លោក លោកស្រី នាយការិយាល័យ អធិការ​នគរបាល​ខណ្ឌ​ទាំង​១៤ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ កម្មវិធី​មាន​បំពាក់ ឋានន្តរស័ក្តិ​សរុប​ចំនួន​១១៣​រូប ថ្នាក់​ឧត្តមសេនីយ៍ត្រី​៤​រូប ថ្នាក់​វរសេនីយ៍ឯក​១១ រូប ថ្នាក់​វរសេនីយ៍ទោ​៦០ រូប ថ្នាក់​វរសេនីយ៍ត្រី​៣៧ រូប និង​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​សរុប​ចំនួន​៥៩ រូប ថ្នាក់​នាយការិយាល័យ​២ រូប ថ្នាក់​នាយ​រង​ការិយាល័យ​២០ រូប ថ្នាក់​អធិការរង​២៧ រូប ថ្នាក់​នាយ​ផ្នែក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៣ រូប និង​ថ្នាក់​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​៧ រូប​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ទើបត្រូវ​បាន​បំពាក់​(​ផ្កាយ​១) ឡើង​ប្តេជ្ញា​ចិត្ត​តំណាង​ឲ្យ​នាយ​នគរបាល​ជាតិ ចំពោះ​មុខ​គណៈអធិបតី​។ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​មាន​មតិ​សំណេះសំណាល​ជា​មន្ត្រី​ទើប​តែងតាំង​ថ្មី ដោយ​លោក ស្នងការ​បាន​កោតសរសើរ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព ជា​ពិសេស​បាន​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​។

ម្យ៉ាងវិញទៀត​មន្ត្រី​ទើប​តែងតាំង​ថ្មី​ត្រូវ​គោរព​វិន័យ​កងកម្លាំង​ឲ្យ​បាន​ល្អ ត្រូវ​បង្ហាញ​អាកប្បកិរិយា និង​សម្ដី​ឲ្យ​បាន​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ជាមួយ​នោះ​ដែរ​លោកស្នងការ​ក៏​បាន​ធ្វើ​កោតសរសើរ ដល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និង​ក្រុមការងារ​របស់​អធិការ​ខណ្ឌ និង​ប៉ុស្តិ៍ ដែល​តែងតែ​តាមដាន ឆ្លើយ​តប​ដោះស្រាយ និង​មាន​វិធាន​ការណ៍ ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​ទទួល​បាន​ខំ​មិន អំពី​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ​។

លោកស្នងការ​បាន​សង្កត់ធ្ងន់​ថា គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​គ្រប់គ្រង​វត្តមាន​មន្ត្រី​ឲ្យ​បាន​ល្អ មួយវិញទៀត​មិន​អត់ឱន​ឲ្យ​ដាច់ខាត ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្តិ​ខុស​ពី​វិន័យ​កងកម្លាំង មន្ត្រី​អនុវត្ត​ខុស​អាច​ត្រូវ​ដាក់​ពិន័យ បើ​ធ្ងន់ធ្ងរ​គឺ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ ហើយ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។ ជា​កិច្ចបញ្ចប់ នៃ​ពិធី​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​នាំ​យក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​អង្គពិធី​ទាំងមូល​។

នាយ​ឧត្តម​អគ្គស្នងការ​រង បាន​សម្ដែង​ការ​អបអរសាទរ​ដល់​នាយ​នគរបាល​ទាំងអស់​ដែល​ទើប​ទទួល​បានការ​ប្រកាស​តែងតាំង និង​បំពាក់​ឋានន្តរស័ក្តិ​ថ្មី ហើយ​នាយ​ឧត្តម​អគ្គស្នងការ​រង បាន​ណែនាំ​ដល់​កម្លាំង​ទាំងអស់​ត្រូវ​តែ គោរព​វិន័យ​កងកម្លាំង​ឲ្យ​បាន​ល្អ​។ នាយ​ឧត្តមសេនីយ៍ ក៏​បាន​កោតសរសើរ​ដល់​ការងារ​គ្រប់គ្រង ដឹកនាំ ជា​ពិសេស​គឺ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក​ឧត្តមស្នងការ ដែល​តែងតែ​ចុះ​សួរសុខទុក្ខ​ជា​ប្រចាំ ដល់​មន្ត្រី​ដែល​មាន​ជំងឺ គ្រោះថ្នាក់​ចរាចរណ៍ និង​មន្ត្រី​ដែល​ជួប​បញ្ហា​ប្រឈម​ផ្សេង​ៗ ។

អ្វី​ដែល​បាន​កត់​ស​ម្គា​ស់​ក្នុង​កម្មវិធី​នោះ​ឃើញ​ថា មានការ​ផ្ទេរ​តំណែង​លោក​វរ​សេ​នីយ៍​ឯក អ៊ី​វ ភា​រិ​ទ្ធ ចេញពី​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​បម្រើ​ការ​ជា​អនុ​ប្រធាន​​​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រសួងមហាផ្ទៃ នឹង​ដាក់​ជំនួស​ដោយ​លោក​វរសេនីយ៍ទោ រី​ម ម៉ិច វិញ ។ (កែ​សម្រួល​ដោយ ៖ មុន្នី)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ