ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ពឹង​មិត្តភក្តិ​ជួយ​ឌុ​បទៅ​ដើរ​រក​សង្សារ​ បែរ​ជា​ជួប​គ្រោះ​​ទាំង​2​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់​ជីវិត​​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើតហេតុ និង​នារី​ម្នាក់​​​ទៀតក៏​ត្រូវ​បាត់​បង់​ជីវិត​ផង​ដែរ នៅ​លើ​រថយន្ត​ ខណៈ​ពេល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ជែង​រថយន្ត​ធំ​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាកហ្វ​ដ​រេ​ន​ជើរ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់​ជីវិត​​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើតហេតុ និង​នារី​ម្នាក់​​​ទៀតក៏​ត្រូវ​បាត់​បង់​ជីវិត​ផង​ដែរ នៅ​លើ​រថយន្ត​ ខណៈ​ពេល​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រោយ​ពី​ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ជែង​រថយន្ត​ធំ​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាកហ្វ​ដ​រេ​ន​ជើរ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។

គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណ​១១​និង​២៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​១ មុខ​អាហារ​ដ្ឋា​នហេង​ហេង ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

បុរស​ដែល​បាត់​បង់​ជីវិត ​ឈ្មោះ ថន ពិសី អាយុ​២៦​ឆ្នាំជា​កម្មករ ជា​អ្នក​បើក​ម៉ូតូ​ចាស់​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BV-១៣៧០ ឯ​នារី​ដែល​រួម​ដំណើរ​ហ​​ដែរ​នោះ ភ្លាម​ៗ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ។

ប្រ​ភ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​តាម​ផ្លូវជាតិ​លេខ​១ ​ពី​ខាងកើត​ទៅ​ខាងលិច ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ដែល​ជា​ផ្លូវ​កោង ក៏​បាន​ជែង​រថយន្ដ​ធំ​មួយ​គ្រឿង​តែ​មិន​ផុត ហើយ​ជ្រុល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត​បណ្តាល​ឲ្យ
បុក​ជាមួយនឹង​រថយន្ត​ហ្វ​ដ​រេ​ន​ជើរ ពណ៌​ស ពាក់ផ្លា​ក​លេខ ភ្នំពេញ ២BA-៩៨១៦ ពេញទំហឹង ។

គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​ខូចខាត​ទាំងស្រុង ឯ​បុរស​ជា​អ្នក​បើក​ម៉ូតូបែក​ក្បាល​ហូរ​ឈាម​បាត់​បង់​ជីវិត​​ភ្លាម​ដោយ​ជើង​គងជាប់​នឹង​ម៉ូតូ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​នារី​ដែល​រួម​ដំណើរ​នៅ​មាន​ដង្ហើម ត្រូវ​បាន​អ្នកឃើញ​ហេតុការណ៍​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក
យក​ទៅ​ព្យាបាល តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក នាង​ក៏​បាន​ត្រូវ​បាត់​បង់​ជីវិត ​នៅ​តាម​ផ្លូវ​ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

យោង​តាម​ប្រ​ភ​ព័ត៌មាន​ពី​សាច់ញាតិ​ឲ្យ​ដឹងថា បុរស​ខាងលើ​ត្រូវ​បាន​នារី​រង​គ្រោះ​ពឹង​ឲ្យ​ជួយ ឌុ​ប​នាង​​តាម​រក​សង្សារ​នាង​ឈ្មោះ ដុំ ព្រោះ​ពួក​គេ​ទាំង​២​នាក់​ឈ្លោះ​គ្នា ក៏​ទាក់ទង​លែង​បាន​តាម​ទូរស័ព្ទ ជា​អកុសល​ពេល​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង ។

សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​វាល​ស្បូវ ឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់
ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ